សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, February 8, 2013

ស៊ីខៅឌូ​ប្តឹង​ប៉ូលិស​ស្រុក​ស្អាង​វាយ​កម្មករ

Friday, 08 February 2013 មុំ គន្ធា from the phnom penh post
130208 09a
កម្មករ​រោង​ចក្រអ៊ីហ្គាមេន​បន្ត​ធ្វើ​កូ​ដកម្ម​​​​កាល​ពី​ម្សិល​មិញ។ រូបថត ផា លីណា
កណ្តាលៈ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ីខៅឌូ)កាល​ពី​ម្សិលមិញ​បាន​ដាក់​ពាក្យ​ប្តឹង​ដោយ​បាន​ចោទ​ប្រកាន់​​ ថា ប៉ូលិស​បាន​វាយ​កម្មករ​៧នាក់​កាល​ពី​ថ្ងៃ​ពុធ ក្នុង​នោះ​មាន​កម្មការិនី​ពរពោះ​ម្នាក់​ផង។

លោក ជឹម ខៀង មន្ត្រី​ផ្នែក​ច្បាប់​របស់ ស៊ីខៅឌូ និយាយ​មុន​ដាក់​ពាក្យ​បណ្តឹង​ថា៖​«​ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ឯកឧត្តម ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​តុលាការ​ខេត្ត​កណ្តាល ដើម្បី​ស្វែង​រក​យុត្តិធម៌ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជូន​ដល់​កម្មករ​រង​គ្រោះ​ដែល​រង​របួស​ដោយ​សារ​ ប៉ូលិស»។

លោក ជា សុជាតិ អធិការ​នគរបាល​ស្រុក​ស្អាង ពី​ម្សិលមិញ​បាន​បដិសេធ​ថា ប៉ូលិស​មិន​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​អំឡុង​មាន​ការ​តវ៉ា​នៅ​ខាង​ក្រៅ​ រោង​ចក្រ​កាត់​ដេរអ៊ីហ្គាមេន ក្នុង​ស្រុក​ស្អាង​ទេ និង​បាន​អះអាង​ថា លោក​មាន​សាក្សី​ជា​ច្រើន​រង់ចាំ​ទៅ​បំភ្លឺ​។

កម្មការិនី​មាន​ផ្ទៃ​ពោះ​រង​គ្រោះ ឈ្មោះ​ ចាន់ បូផល បាន​អះ​អាង​ថា ប៉ូលិស​បាន​រុញ​នាង​ឲ្យ​រក​កល់​នឹង​ដួល​ហើយ​ចាប់​កង់​នាង​។

កម្មករ ប្រហែល​ជា​២០០​នាក់​នៅ​តែ​បន្ត​តវ៉ា​កាល​ពី​ម្សិលមិញ ទោះ​ជា​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បញ្ជា​ឲ្យ​ទៅ​ធ្វើ​ការ​វិញ​ក៏​ដោយ​ ពីព្រោះ​ពួក​គេ​ទាមទារ​ឲ្យ​តំណាង​៤១​នាក់​ចូល​មក​ធ្វើ​ការ​វិញ​។

ម្ចាស់ ភាគហ៊ុន​កាល​ពី​ថ្ងៃ​ពុធ ​បាន​ជួប​ពិនិត្យ​មើល​ថា តើ​កម្មករ រោង​ចក្រ និង​សហជីព​បាន​កំពុង​តែ​អនុវត្តតាម​អនុស្សរណៈ​យោគយល់​គ្នា​ឬ​យ៉ាង​ណា?

លោក Dave Welsh ប្រធាន​មជ្ឈមណ្ឌល​អាមេរិក​ដើម្បី​សាមគ្គី​ពលកម្ម​អន្តរជាតិ​ប្រចាំ​ប្រទេស កម្ពុជា​បាន​ថ្លែង​ថា ក្នុង​ខែ​មករា​ការ​តវ៉ា​ចេះ​តែ​កើន​ឡើង​ដល់​៧ រោងចក្រ ហើយ​រោង​ចក្រ​ចំនួន​២​មិន​គោរព​តាម​គោលការណ៍​របស់​ក្រុម​ប្រឹក្សា អាជ្ញា​កណ្តាល​។


ភាគី​ទាំង​សង​ខាង​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ទទួល​យក​ការ​សម្រេច​រួម​ក្រៅ​ផ្លូវ​ច្បាប់​របស់​ក្រុម​ប្រឹក្សា ហើយ​ការ​តវ៉ា​គឺជា​មធ្យោបាយ​ចុង​ក្រោយ​បំផុត​។

លោក​បន្ត​ថា៖​«​យើង​ព្យាយាម​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់ ដូច្នេះ​យើង​អាច​បញ្ជៀស​បញ្ហា​នេះ​បាន»។

កាល​ពី​ម្សិលមិញ​នេះ​ដែរ ​ក្រុម​កម្មករ​ប្រមាណ​ជាង​៨០​នាក់​នៅ​រោងចក្រ​កាត់​ដេរ Kingsland Garment ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ​បាន​លើក​គ្នា​ទៅ​ដាក់​ញត្តិ​តវ៉ា​នៅ​ស្ថានទូត​ស្វីស និង​ H&M សុំ​ឲ្យ​ជួយ​អន្តរា​គមន៍​ បន្ទាប់​ពី​ថៅកែ​ពួក​គេ​បាន​រត់​គេច​ខ្លួន​ ពី​ការ​ជំពាក់​ប្រាក់​កម្មករ​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក​៕ CC​

No comments:

Post a Comment

I like Blogger