សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, February 8, 2013

តុលាការ​លើក​ការ​ចោទ​ប្រកាន់​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អាដ​ហុក

Friday, 08 February 2013 ប៊ុត រស្មីគង្គា From Phnom Penh Post

 MG 8309
លោកចាន់ សាវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក។រូបថតហេង ជីវ័ន
ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​មួយ សម្រេច​លើក​ការ​ចោទ​ប្រកាន់​លោក​ចាន់ សាវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក ដែល​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ ផ្ដល់​មធ្យោ​បាយ ​និង​ជំនួយ​ដល់​ចារី ជាអាទិ៍ ក្នុង​រឿង​ប៉ុន​ប៉ង​បង្កើត​អបគមន៍​​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ នេះ​បើ​យោង​តាម​ដីកា​លើក​ការ​ចោទ​ប្រកាន់​ចេញ​ដោយ​ចៅក្រម​ស៊ើប​សួរ លោក ឆែវីរៈ។

លោក​មេធាវី​សុខ សំអឿន មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ចាន់​ សាវ៉េត​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​បាន​ទទួល​ដីកា​ពី​សាលា​ដំបូង​រាជធានី​នៅ​ការិយា​ល័យ​របស់​ខ្ញុំ​កាល​ ពី​ព្រឹក​មិញ ថា​ចៅក្រម​សម្រេច​លើក​ការ​ចោទ​ប្រកាន់​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​របស់​លោក​ចាន់ ​ សាវ៉េត»។

សូមបញ្ជាក់ថាលោក​ចាន់​ សាវ៉េត​ សកម្មជន​ការពារ​សិទ្ឋិ​មនុស្ស​នៃ​សមាគមន៍​អាដហុក​ ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​រាជ​ធានី​ភ្នំពេញ​ចោទប្រកាន់ពីបទពាក់​ព័ន្ធ​ ទៅ​នឹង​សកម្មភាព​ផ្ដល់​មធ្យោ​បាយ ​ផ្ដល់​ជំនួយ​ដល់​ជន​ជាប់​សង្ស័យ​មួយ​ចំនួន​ដែល​ទាក់​ទិន​ជាមួយ​លោក​ម៉ម សូណង់ដូ ក្នុង​រឿង​ប៉ុន​ប៉ង​បង្កើត​អបគមន៍​​នៅ​ភូមិ​ប្រម៉ា ឃុំកំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០១២ ។ ការចោទ​ប្រកាន់​រឿង​អបគមន៍​ដីធ្លី​នេះ​បានធ្វើ​ឲ្យ​មាន​ការចាប់​ខ្លួន​លោក ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ​ ​ហើយ​បន្ទាប់​មកត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ ពន្ឋនាគារ​រយៈ​ពេល​២០​ឆ្នាំ​ដោយសារ​ការឆ្លើយ​ដាក់ថា ​លោក​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ផែនការ​អបគមន៍​ ផ្តួលរំលំ​រដ្ឋាភិបាល។

No comments:

Post a Comment

I like Blogger