សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, February 20, 2013

ប៉ូលិស​បង្ហាញ​ជនល្មើស​៧​នាក់ ក្នុង​សន្និសីទ​កាសែត

WEDNESDAY, 20 FEBRUARY 2013 គឹ​ម​ សា​​រុំ​ From The Phnom Penh Post
130220_09b
​​ជន​សង្ស័យ​ប្លន់​លួច៤នាក់​​​។ រូប សហ​ការី

ភ្នំពេញៈ ក្រុម​ជន​សង្ស័យ​ប្លន់ ឆក់​និង​ពាក់ព័ន្ធ​គ្រឿង​ញៀន ត្រូវ​នគរបាល​ខណ្ឌ​សែនសុខ បង្ហាញ​មុខ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​អង្គារ ជាមួយ​វត្ថុតាង​មាន​កង់​និង​ម៉ូតូ របស់​ជន​រងគ្រោះ ។
លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែនសុខ​ឲ្យ​ដឹង​ថា ជន​សង្ស័យ​៧​នាក់ ដែល​បង្ហាញ​មុខ​នេះ​ជា​មុខ​សញ្ញា​ឆក់​ប្លន់​យ៉ាង​សកម្ម ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ។
លោក​ឲ្យ​ដឹង​បន្ត​ថា ជន​ទាំង​៧​នាក់​ខ្លះ​ត្រូវ​ចាប់​ខ្លួន​ក្នុង​ពេល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ទៅ​លើ​ជន​រងគ្រោះ ខ្លះ​ទៀត​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ខ្លួន។
លោក​ថា ជន​សង្ស័យ​ទាំង​៧នាក់​មាន​ម្នាក់​ជា​ស្ត្រី ក្នុង​នេះ មាន​៤នាក់​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​សកម្មភាព​វាយ​ប្លន់​ម៉ូតូ​ជន​រងគ្រោះ​ឈ្មោះ ហាយ រ៉ាឌី និង សេង សំបូរ។ ចំណែក​៣​នាក់​ទៀត​តែ​ជា​អ្នក​ផ្ដល់​ទីតាំង​ឲ្យ​លាក់​ខ្លួន និង​ប្រើប្រាស់​គ្រឿង​ញៀន។
លោក​អធិការ​ខណ្ឌ​រំឭក​ថា ពួក​គេ​បាន​ពួន​ស្ទាក់​ប្លន់​ប្រជាពលរដ្ឋ​យក​ម៉ូតូ​២​គ្រឿង ពី​យប់​ថ្ងៃទី​១៧ ខែ​កុម្ភៈ នៅ​ម្ដុំ​មុខ​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ក៏​ត្រូវ​នគរបាល​ខណ្ឌ​បង្ក្រាប​បាន​បន្ត​បន្ទាប់​រហូត​ដល់​៧​នាក់ ប៉ុន្តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​រត់​គេច​ខ្លួន​បាត់។
ក្រុម​ជន​សង្ស័យ​ឈ្មោះ ឌួង ដុល្លារ ហៅ​អា​ធ្មេញ អាយុ​២៣​ឆ្នាំ ជា​មេ​ខ្លោង គូកន​ឈ្មោះ ប៊ុន ហៀង អាយុ​១៨​ឆ្នាំ  វ៉ាន់ និត អាយុ​១៩​ឆ្នាំ រៀម សេរីឫទ្ធី អាយុ​២០​ឆ្នាំ។ ឯ​ក្រុម​ជាប់​ចោទ​ពី​បទ​ផ្ដល់​ទីតាំង​និង​ប្រើប្រាស់​គ្រឿង​ញៀន​មាន​ឈ្មោះ ឡុច ស្រី​នាង អាយុ​១៨​ឆ្នាំ ព្រំ មករា អាយុ​២៤​ឆ្នាំ​និង​តាំង សុម៉េង អាយុ​២២​ឆ្នាំ៕


No comments:

Post a Comment

I like Blogger