សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, August 2, 2013

សង្ខេបព័ត៌មាន​សេដ្ឋកិច្ច​ប្រចាំសប្តាហ៍


130731_12
កម្មករកំពុងចាក់ជ័រកៅស៊ូទៅក្នុងធុងនៅចម្ការកៅស៊ូជុប។ រូបថត ភីឡុង

Friday, 02 August 2013 ភ្នំពេញប៉ុស្តិ៍ 
ភ្នំពេញៈ តម្លៃ​កៅ​ស៊ូ​​បាន​​ធ្លាក់​ចុះ​គួរឲ្យ​កត់​សម្គាល់​​​បើ​ប្រៀប​ធៀប ​​កាលពី​បីខែមុន ស្រប​ពេល​​តម្លៃ​នៅ​ទីផ្សារ​អន្តរជាតិ​នៅ​​​តែ​បន្ត​ធ្លាក់​ចុះ​។
លោក ហេង ស្រេង នាយក​ក្រុម​ហ៊ុន​ចម្ការ​​​កៅ​ស៊ូ​បឹង​កេត នៅ​ខេត្ត​កំ​ពង់​ចាមបាន​ឲ្យ​ដឹង​ថា​ តម្លៃ​កៅ​ស៊ូ​​​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​ ពោ​ល​​គឺ​ធ្លាក់​ចុះ​ពី​ ៣ ១០០ ដុល្លារ ក្នុង​មួយ​​តោន (សម្រាប់​គុណ​ភាព​លេខ​​មួយ) កាល​ពី​ដើម​ខែ​មីនា​ ឆ្នាំ​​នេះ មក​នៅ​ត្រឹម ​២ ១០០ ដុល្លារ​​ក្នុង​មួយ​តោនគិត​ត្រឹម​ថ្ងៃ​ទី​​ ៣០ កក្កដា៕​
ភ្នំពេញៈ ​ចំនួន​ភ្ញៀវ​ទេសចរ​​​ចូល​​​មក​កាន់​កម្ពុជា​មិន​មាន​ភាព​​​ប្រែ​ប្រួល​នៅ​ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​​នេះ​​ បើ​ទោះ​ស្ថាន​​ភាព​ន​យោ​​បាយ​ក្រោយ​ការ​បោះ​ឆ្នោត​មាន​​​សភាព​អាប់​អួ​ បន្តិច​​ក្តី​​។ នេះ​​​បើ​​​តាម​ការ​អះ​អាង​របស់​មន្ត្រី​​​នៅ​តាម​ច្រក​ព្រំដែន​។
មន្ត្រី​នគរ​​បាល​នៅ​តាម​ច្រក​អន្តរ​ជាតិ​​បាវិត​ក្នុង​ខេត្ត​ស្វាយ​រៀង​ ដែល​​ថ្លែង​ក្នុង​លក្ខណៈ​មិន​បញ្ចេញ​ឈ្មោះ​​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​​​ថា ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​កក្កដា​​ ​ចំនួន​​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​​​​ចូល​តាម​​ច្រក​នេះ​​មាន​​​ ១ ៩៩០​ ​នាក់​​ ហើយ​ចំនួន​​អ្នក​ដំណើរ​​ចាក​ចេញ​​មាន​ចំនួន​
១ ៨៤៦​​នាក់​៕
ភ្នំពេញៈ មហា​សេដ្ឋី​រុស្ស៊ី Sergey Polonsky ដែលជាប់​ពន្ធ​​នាគារ​រយៈ​ពេល​៤ខែ​ ក្នុង​​ខេត្ត​ព្រះសីហនុ និង​ត្រូវ​បាន​​ធានា​ឲ្យនៅក្រៅឃុំ បាន​សន្យា​​ត្រឡ​ប់មក​កម្ពុជា​ដើម្បី​ធ្វើ​​ពា​ណិជ្ជ​កម្ម​ឡើង​វិញ។
ប្រ​ព័ន្ធ​​​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​​រុស្ស៊ី​ឲ្យ​ដឹង​ថា តាំងពីត្រូវដោះលែង​​​ដាក់​ប្រាក់​ធានាមកលោក​ Polonsky ​​​បាន​ចេញ​ទៅ​​អ៊ីស្រា​អែល៕
ភ្នំពេញៈ ប្រាក់​ចំណូល​របស់​ប្រៃសណីយ៍​កម្ពុជា (CP) នៅ​ឆមាស​ទី១ ឆ្នាំ ២០១៣ បាន​កើន​ឡើង​ជាង ១០ ភាគរយ ឬ​មាន​តម្លៃ​ប្រហែល ១,៩៩ លាន​ដុល្លារ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
លោក ឱក បូរ៉ា អគ្គ​នាយក​របស់ (CP) បាន​ថ្លែង​ថា ការ​កើន​ឡើង​ប្រាក់​ចំណូល​នេះ គឺ​កើត​ឡើង​ស្រប​ជាមួយ​នឹង​ភាព​ល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច លំហូរ​ចូល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) និង​ការ​កើន​ឡើង​ភ្ញៀវ ទេសចរ​ក្នុង​ចំណោម​វិស័យ​ផ្សេង​ទៀត។

No comments:

Post a Comment

I like Blogger