សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, August 22, 2013

បណ្តុំ​សង្គម​ស៊ីវិល​ធ្វើ​ការ​បួង​សួង​សុំ​សន្តិភាព​លើក​ទី២

Thursday, 22 August 2013 ឆាយ ច័ន្ទនីដា​ From The Phnom Penh Post
130822_9
ប្រ​ជា​ពលរដ្ឋ​ចូល​រួម​ពិធី​បួង​សួង​សុំ​សន្តិ​ភាព​នៅ​វត្តភ្នំ​លើកទី១។ រូបថត មិនា​
 
ភ្នំពេញៈ នេះ​ជា​លើក​ទី​២ ដែល​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល រៀបចំ​នូវ​ពិធី​បួងសួង​សុំ​សន្តិភាព​ចំ​ថ្ងៃ​សីល​បន្ទាប់​ពី​នៅ​ភ្នំពេញ​ នឹង​ជា​ការ​ចាប់​ផ្តើម​ដំបូង​នៅ​ទឹក​ដី​ខេត្ត​សៀមរាប​ដែរ កាលពី​ម្សិលមិញ ដើម្បី​បង្ហាញ​ដល់​អ្នក​នយោបាយ​ក្នុង​ប្រទេស ​ឲ្យ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត​ដោយ​ សន្តិវិធី។
លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ ហៅ​កាត់ IDEA ដែល​មាន​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ ម៉ូតូឌុប​ និង​រថយន្ត​ឈ្នួល​ជា​សមាជិក ​ព្រះ​សង្ឃ ដូនជី យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រាប់រយ​នាក់​ជុំ​គ្នា​នៅ​រមណីយដ្ឋាន វត្តភ្នំ កាលពី​ម៉ោង​៤​រសៀល​ម្សិលមិញ ដើម្បី​ធ្វើ​ការ​បួងសួង សុំ​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​មក​រក​សភាព​ដើម នៅ​ពេល​ដែល​ពួក​គេ​មើល​ឃើញ​ថា ក្រោយ​ការ​បោះឆ្នោត មាន​ការ​ពង្រាយ​កង​ទ័ព នៅ​តំបន់​សំខាន់​ៗ ក្នុង​រាជធានី និង​ខេត្ត​ជុំវិញ​នេះ ដែល​ទំនង​ជា​ការ​ត្រៀម​បង្ក្រាប​បាតុករ ដែល​ចង់​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ ការ បោះឆ្នោត​។
គម្រោង​របស់​ IDEA នឹង​ចាប់​ផ្តើម​ធ្វើ​ជា​បន្ត​នៅ​ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​ព្រះសីហនុ​ តាម​សាខា​អង្គការ​នៅ​ទីនោះ​ ដើម្បី​ជា​ការ​ពង្រីក​នូវ​ការ​ចូលរួម​ឲ្យ​កាន់​តែ​ច្រើន​ពី​ពលរដ្ឋ​ក៏​ដូចជា ​ អ្នក​បោះឆ្នោត ដែល​ត្រូវ​ការ​សន្តិភាព។

លោក​ថ្លែង​ថា៖«យើង​នឹង​ធ្វើ​ ការ​បួង​សួង​របៀប​នេះ រៀង​រាល់​ថ្ងៃ​សីល រហូត​ដល់​មាន​ដំណោះ​ស្រាយ​សមរម្យ មាន​ការ​ដកទ័ព​ចេញ​ ទើប​យើង​បញ្ឈប់»។
នៅ​រាជធានី​ភ្នំពេញ​ក្រៅ​ពី​ក្រុម​ មន្ត្រី​អង្គការ​ គេ​សង្កេត​ឃើញ​មាន​ពលរដ្ឋ​រង​គ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ មក​ពី​សហគមន៍​បឹង​កក់ ​ថ្ម​គោល និង​បុរី​កីឡា​ជា​ដើម​ចូល​រួម​ដែរ​ ទាមទារ​សុំ​ឲ្យ​មាន​យុត្តិធម៌​ក្នុង​ដំណោះ​ស្រាយ​ដីធ្លី​របស់​ពួក​គេ​។
លោក បូ ពៅ សមាជិក​ក្រុម​ការងារ​ដើម្បី​សន្តិភាព​ថា ពលរដ្ឋ​ចូលរួម​ចម្រុះ​នេះ ជា​ការ​បង្ហាញ​នូវ​ការ​ចង់​បាន​សន្តិភាព​និង​យុត្តិធម៌​លើ​គ្រប់​វិស័យ​ ដូច​ជា​ ត្រូវ​ដោះ​លែង​សកម្ម​ជន​ដី​ធ្លី និង​ចាប់​ខ្លួន​អ្នក​មាន​ពិរុទ្ធ​ជាដើម​។ ក្រុម​ការងារ​សន្តិភាព​មាន​គម្រោង​រៀបចំ​ទិវា​សន្តិ​ភាព​ពិភពលោក​នា​ថ្ងៃ​ទី ២១ កញ្ញា ​នៅ​ខេត្ត​ក្រុង​៨​ផង​ដែរ៕
 

No comments:

Post a Comment

I like Blogger