សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, August 2, 2013

អាដហុក​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​កាប់​ឈើ​ខុស​ច្បាប់


DSC04067
ឈើដែលត្រូវកាប់កន្លងមក នៅស្រុកលំផាត់ ខេត្ត​​រតនគិរី។ រូបថត សហការី

Thursday, 01 August 2013 ផាក់ ស៊ាងលី The Phnom Penh Post
រតនគិរីៈ សមាគមអាដហុក​ប្រចាំ​ខេត្ត​រតនគិរី​គ្រោង​នឹង​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ស្រុក​អូរយ៉ាវ ​បន្ទាប់​ពី​ប្រជាសហគមន៏​ជន​ជាតិ​ដើម​ភាគ​តិច​បាន​រាយ​ការណ៏​មក​ថា ជនជាតិ​វៀត​ណាមបាន​នឹង​កំពុង​បន្ត​ឆ្លង​ដែន​ចូល​មក​កាប់​ឈើក្នុ​ងដី​ខ្មែ​ រឥត​ឈប់​ឈ។
លោក​ឆាយ ធីមន្រ្តី​ស៊ើប​អង្កេត​របស់​សមាគមសិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​រតនគិរី​បាន​ ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ប្រជាសហគមន៏​ជន​ជាតិ​ដើម​ភាគ​តិច​ភូមិ​តេន ​ឃុំ​យ៉ាទុង ​និង​ភូមិ​ឡំ ឃុំប៉ក់​ញ៉ៃ​ក្នុង​ស្រុក​អូរ​យ៉ាដាវ​ បាន​រាយការណ៏​មក​អាដហុក​ជាបន្តបន្ទាប់​ពី​ករណីដែ​ល​ជន​ជាតិវៀត​ណាម​ឆ្លង​ដែន ​ចូល​ដី​ខ្មែរ​កាប់​ឈើ​ខុស​ច្បាប់​ចាប់​តាំង​ពី​ខែ​មុន​មក។
លោក​ឆាយ ធី​បាន​បញ្ជាក់​ថា៖«ពួក​វៀត​ណាម​ចូល​មក​កាប់​ពេល​យប់ ​និង​ដឹក​ចេញ​ទាំង​យប់​ទៅ​ប្រទេសគេ ​ដោយ​គ្មាន​ការ​ទប់​ស្កាត់​ទេ។យើង​នឹង​ចុះ​អង្កេត​ពី​រឿងនេះ​នៅ​សប្តាហ៏​ ក្រោយ​នេះ ​ដើម្បី​ប្រមូល​យក​ភ័ស្តុតាង»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

I like Blogger