ភ្នំពេញៈ ការផ្តល់ចម្លើយជាកសិណបានបន្ត ក្នុងរឿងក្តីរបស់លោក ម៉ម សូណង់ដូ ដែលកំពុងជាប់ឃុំឃាំងនិងជនសមគំនិត កាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានសាក្សី១២នាក់ ដាក់បន្ទុក និងដោះបន្ទុកម្តងម្នាក់ លើលោកប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងសហចុងចោទ។
សាក្សីរបស់ព្រះរាជអាជ្ញាជាច្រើននាក់បានថ្លែងថា ចម្លើយរបស់ពួកគេផ្អែកលើពាក្យចចាមអារ៉ាមទាំងស្រុង ហើយគ្មានចម្លើយណាមួយមានភស្តុតាងបញ្ជាក់ អំពីបុរសដែលកំពុងទទួលការជំនុំជម្រះនេះទេ ខណៈដែលការជំនុំជម្រះបានផ្តោតតែទៅលើឈ្មោះ ប៊ុន រដ្ឋា ដែលជាប់ចោទពីបទឃុបឃិត ដែលគេពុំដឹងពីទីកន្លែងស្នាក់នៅ គិតចាប់តាំងពីមានការបណ្តេញចេញពីភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា ដែលរដ្ឋាភិបាលដាក់ការចោទប្រកាន់ពីបទប៉ុនប៉ងបង្កើតតំបន់ អបគមន៍។
សាក្សីរបស់ព្រះរាជអាជ្ញាជាច្រើននាក់បានថ្លែងថា ចម្លើយរបស់ពួកគេផ្អែកលើពាក្យចចាមអារ៉ាមទាំងស្រុង ហើយគ្មានចម្លើយណាមួយមានភស្តុតាងបញ្ជាក់ អំពីបុរសដែលកំពុងទទួលការជំនុំជម្រះនេះទេ ខណៈដែលការជំនុំជម្រះបានផ្តោតតែទៅលើឈ្មោះ ប៊ុន រដ្ឋា ដែលជាប់ចោទពីបទឃុបឃិត ដែលគេពុំដឹងពីទីកន្លែងស្នាក់នៅ គិតចាប់តាំងពីមានការបណ្តេញចេញពីភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា ដែលរដ្ឋាភិបាលដាក់ការចោទប្រកាន់ពីបទប៉ុនប៉ងបង្កើតតំបន់ អបគមន៍។
ចម្លើយជាកសិណរបស់សាក្សីខាងព្រះរាជអាជ្ញាបានរៀបរាប់ថា លោក ប៊ុន រដ្ឋា ជាអ្នកផ្តាច់ការក្រៅផ្លូវការនៅក្នុងភូមិ។
សាក្សី ជា មុំ បានចោទប្រកាន់គាត់ថា បានដាក់របាំងរាំង ស្ទះផ្លូវចេញចូលភូមិ ហើយថា គាត់បានបង្ខំអ្នកធ្វើដំណើរឲ្យផ្តិតមេដៃលើឯកសារមុនពេលឆ្លង កាត់ ដើម្បីដកអ្នកណាដែលខ្លួនមិនចង់បានចេញពីភូមិ។
ទោះ ជាយ៉ាងណា អ្នកស្រី មុំ ទទួលស្គាល់ថា គាត់មិនបានឃើញរឿងទាំងនោះដោយផ្ទាល់ភ្នែកទេ ដោយអ្នកស្រីថ្លែងបញ្ជាក់ថា៖ «ខ្ញុំដឹងពីអ្នកដែលប្រាប់ខ្ញុំ ប៉ុន្តែ ខ្ញុំមិនបានឃើញផ្ទាល់ភ្នែកនោះទេ»។
កាលពីខែឧសភា ភូមិប្រមា ជាភូមិដែលប្រជាជនរាប់រយគ្រួសារត្រូវបានបណ្តេញចេញដោយបង្ខំ ពាក់ព័ន្ធនឹងវិវាទដីធ្លីរ៉ាំរ៉ៃជាមួយនឹងក្រុមហ៊ុនកាសូទីម ដែលក្នុងអំឡុងពេលបណ្តេញចេញនោះក្មេងស្រីវ័យ១៤ឆ្នាំម្នាក់បាន ស្លាប់ ដោយសាររងគ្រាប់កាំភ្លើងរបស់កងកម្លាំងរដ្ឋាភិបាល។
រដ្ឋាភិបាលហៅការបណ្តេញចេញនេះថា ជាការបង្ក្រាបប្រឆាំងនឹងការធ្វើអបគមន៍ បើទោះជាមានការបដិសេធម្តងហើយម្តងទៀតពីអ្នកភូមិក៏ដោយ ក្នុងនោះមានទាំង ប៊ុន រដ្ឋា ដែលធ្លាប់ជាអ្នកស្ម័គ្រចិត្តរបស់សមាគមអ្នកប្រជាធិបតេយ្យផង។
លោក គង់ វណ្ណៈ បានថ្លែងថា គាត់បានផ្លាស់ពីភូមិប្រមា ៤ ថ្ងៃ មុនពេលបណ្តេញចេញដោយបង្ខំ ដោយសង្ឃឹមថា គាត់នឹងទទួលបានដីស្រែគ្រប់គ្រាន់ដើម្បីចិញ្ចឹមគ្រួសារ។ប៉ុន្តែ ដើម្បីទទួលបានដី លោកប៊ុន រដ្ឋា បានធ្វើឲ្យគាត់ធ្វើជាអ្នកយាមរបាំងបិទផ្លូវ រយៈពេលមួយថ្ងៃ។
ដោយបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងគម្រោងអបគមន៍ លោក វណ្ណៈ បានបន្តថា៖ «ខ្ញុំគ្មានបំណងប្រឆាំងនឹងអាជ្ញាធរ ឬរដ្ឋាភិបាលទេ។ ហេតុដែលខ្ញុំទៅរស់នៅទីនោះគឺខ្ញុំគ្រាន់តែចង់បានដីចិញ្ចឹម កូនប្រុសស្រី ១១នាក់របស់ខ្ញុំ ប៉ុណ្ណោះ»។
សាក្សី ទេព រិទ្ធ បានចោទប្រកាន់ ប៊ុន រដ្ឋា ថាបានទាមទារប្រាក់ចំនួន ៥ពាន់រៀលក្នុងមួយហិកតា ក្នុងមួយខែពីប្រជាជនដែលខ្លួនកាត់ដីចែកឲ្យ។ គាត់បានបន្ថែមថា គ្រួសារនីមួយៗទទួលបានប្រហែល ៥ ហិកតា ហើយគាត់កត់សម្គាល់ឃើញថា មិនដែលឃើញ ប៊ុន រដ្ឋា ទាមទារប្រាក់ជួលពីកសិករទេ។
លោក សុង សួន សាក្សីម្នាក់ដែលគាំទ្រចុងចោទបានថ្លែងថា ឧបករណ៍ដែលនាំមកដោយព្រះរាជអាជ្ញា ដើម្បីធ្វើជាភស្តុតាងដែលថា អ្នកភូមិប្រមាមានផែនការបះបោរប្រដាប់អាវុធ គឺជាឧបករណ៍សាមញ្ញធម្មតាដែលអ្នកភូមិ បានប្រើសម្រាប់រកសត្វព្រៃជាច្រើនឆ្នាំមកហើយ។
លោក សុង សួន បានបន្ថែមថា គាត់«មិនដែលឃើញលោក ម៉ម សូណង់ដូ ទៅក្រចេះទេ ហើយថា គាត់មិនពាក់ព័ន្ធនឹងផែនការបង្កើតតំបន់អបគមន៍ស្អីនោះទេ»។
សាក្សី ហ៊ុន សុផល សមាជិកម្នាក់នៃសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូនៅខេត្តក្រចេះ បានចង្អុលបង្ហាញការពិតថា លោក ម៉ម សូណង់ដូ ស្ថិតនៅឯបរទេសនៅពេលត្រូវចោទប្រកាន់ថា មានផែនការអបគមន៍នោះ ហើយដែលការថ្លែងបែបនេះបានធ្វើឲ្យព្រះរាជអាជ្ញាលោក មាស ចាន់ពិសិដ្ឋ ពន្យល់ថា ជាមេក្រុមម៉ម សូណង់ដូ មិនបាច់បង្ហាញមុខក៏បានដែរ ក្នុងផែនការញុះញង់ឲ្យមានការបះបោរ។
បើតាមលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សំណុំរឿងរបស់ព្រះរាជអាជ្ញាប្រឆាំងនឹងលោក ម៉ម សូណង់ដូ បានក្លាយជាលេសដែលមិនគួរឲ្យជឿទាល់តែសោះ។
លោកបន្តថា៖ «ពួកគេទំនងជាពុំមានភស្តុតាងអ្វីនោះទេ»។ លោកថា ៖ «ក្នុងរយៈពេលពីរថ្ងៃពេញនេះ សាក្សីសំខាន់ៗទាំងនោះមិនអាចជាសម្អាងបានថា លោក ម៉ម សូណង់ដូ បានធ្វើអ្វីពាក់ព័ន្ធនឹងការចោទពីការបង្កើតតំបន់អបគមន៍ នោះទេ»។
លោកថ្លែងដោយខ្លីថា យុទ្ធសាស្រ្តរបស់ព្រះរាជអាជ្ញា មិនអាចបង្ហាញឲ្យឃើញភាពច្បាស់លាស់ថា លោក ម៉ម សូណង់ដូ ពាក់ព័ន្ធនឹងការចោទប្រកាន់នោះទេ ប៉ុន្តែបានបង្ហាញពីភាពមិនច្បាស់លាស់ជាច្រើនថាលោក ម៉ម សូណង់ដូ មិនពាក់ព័ន្ធនឹងការចោទប្រកាន់នោះ។
No comments:
Post a Comment
I like Blogger