បន្ទាយមានជ័យ: នៅខេត្តបន្ទាយមានជ័យ មានការបិទផ្សាយជាសាធារណៈ នៃការវិនិច្ឆ័យលើក្បាលដីជូនពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ជាលើកទី២ ហើយក្រោយរយៈពេល ៣០ថ្ងៃ បើគ្មានការតវ៉ា ប្រជាពលរដ្ឋនឹងទទួលបានការប័ណ្ណកម្មសិទ្ធិដីធ្លីផ្លូវការ និងស្របច្បាប់។ ដីធ្លីទាំងនោះ ត្រូវបានក្រុមការងារ និងយុវជនស្ម័គ្រចិត្តសម្ដេចតេជោហ៊ុន សែន ចុះវាស់វែង កាត់ដីជូនប្រជាពលរដ្ឋ តាមគោលនយោបាយចាស់សកម្មភាពថ្មីក្នុងវិស័យដីធ្លី របស់រដ្ឋាភិបាល។
ពិធីនោះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ នៅឃុំបន្ទាយឆ្មា ស្រុកថ្មពួក ក្រោមការចូលរួមពីលោក អ៊ុង អឿន អភិបាលខេត្ដបន្ទាយមានជ័យ លោក លី សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្ដបន្ទាយមានជ័យ ព្រមទាំងប្រជាពលដ្ឋប្រមាណជាង ៣០០នាក់។
ពិធីនោះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ នៅឃុំបន្ទាយឆ្មា ស្រុកថ្មពួក ក្រោមការចូលរួមពីលោក អ៊ុង អឿន អភិបាលខេត្ដបន្ទាយមានជ័យ លោក លី សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្ដបន្ទាយមានជ័យ ព្រមទាំងប្រជាពលដ្ឋប្រមាណជាង ៣០០នាក់។
លោក លី សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្ដបន្ទាយមានជ័យ មានបានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលរួចមក សាលាខេត្តបន្ទាយមានជ័យ បានបង្កើតក្រុមការងារមន្ត្រីជំនាញបច្ចេកទេសចំនួន ៦ ក្រុម ដែលមានសមាសភាពមកពីមន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្ត និងមន្ត្រីស្ថាប័នមន្ទីរពាក់ព័ន្ធក្នុងខេត្ត ចូលរួមចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដោយសហការជាមួយក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ហើយបានបែងចែក ទៅតាមគោលដៅចំនួន ៦ ទីតាំង រួមមាន៖ ទីតាំងវត្តប្រាសាទត្បែង វត្តធ្លក វត្តក្បាលទន្សោង វត្តមហោរស្រព វត្តកណ្ដោល និងភូមិត្រពាំងធ្លក ដើម្បីចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ដីព្រៃសម្បទានសេដ្ឋកិច្ច និងដីកាដកហូត ឬស្ថិតនៅដីគម្របព្រៃឈើ។
លោក លី សារី បានបញ្ជាក់ថា គិតពីថ្ងៃចាប់ផ្ដើមអនុវត្តរហូតដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ លទ្ធផលសរុបសម្រេចបានដូចខាងក្រោម៖ វាស់វែង និងគូរក្បាលដី បានចំនួន ៨.៨១៩ ក្បាលដី, ទំហំដីសរុបបានចំនួន ១៤.៧៧១ ហិចតា, បំពេញសលាកបត្របានចំនួន ១២.៨៩៤ ក្បាលដី គឺ១-ចំពោះភូមិត្រពាំងធ្លក មានក្បាលដីសរុបចំនួន ៦៧៣ ក្បាលដី និង២-ចំពោះភូមិស្រះជ្រៃ មានក្បាលដីសរុបចំនួន ៣២៧ ក្បាលដី, បញ្ចូលក្នុងទំរង់បញ្ជីឈ្មោះ ១៣.១៦០ ក្បាលដី, បំពេញទំរងបែបបទបានចំនួន ៥.៣២០ ក្បាលដី, ចំនួនគ្រួសារមាន ៧.១៩៦ គ្រួសារ, ដោយឡែកសំរាប់ក្បាលដី ដែលនឹងប្រកាសបិទផ្សាយ នាពេលនេះ មានក្បាលដីសរុប ១.០២៣ ក្បាលដី ដែលទំហំសរុបស្នើនឹង ១០២.៣០៤ ហិកតា និងចំនួនគ្រួសារ ដែលសរុបមានចំនួន ៦១២ គ្រួសារ។ ក្នុងនោះ ការបែងចែកជាដីកសិកម្ម មាន ២៧៤ ក្បាលដី, ដីលំនៅដ្ឋានមាន ៦៨២ ក្បាល, ដីវត្ត មាន ១, ដីសហគមន៍មាន ១, ដីមិនស្គាល់ប្រភេទមាន ៥៨ក្បាលដី។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្ដបន្ទាយមានជ័យ បានបន្តទៀតថា ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលមានរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក។ រយៈពេល ៣០ថ្ងៃនេះ ជាពេលវេលាកំណត់ចុងក្រោយ សម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ ពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដីរបស់លោក-លោកស្រី ពិតជាត្រឹមត្រូវ ឬអត់? ប្រសិនបើមានកំហុសឆ្គង ដោយប្រការណាមួយ ដូចជា ខុសឈ្មោះថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវ ក្នុងកំឡុងពេល ៣០ ថ្ងៃនេះ (សូមបញ្ជាក់ថា ក្រោយពីការបិទផ្សាយនេះ ចប់ជាស្ថាពរ អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ)។ អាស្រ័យហេតុនេះ ក្រោយរយៈពេល ៣០ថ្ងៃនៃការបិទផ្សាយត្រូវបានបញ្ចប់ ក្រុមការងារដែលប្រចាំការនៅទីនេះ សហការជាមួយអាជ្ញាធរដែនដី នឹងធ្វើការបូកសរុបរបាយការណ៍ បញ្ជូនទៅប្រធានគណៈកម្មការរដ្ឋបាល ដើម្បីស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនបងប្អូនប្រជាពលរដ្ឋ អ្នកកាន់កាប់ណា ដែលបានបំពេញគ្រប់លក្ខខណ្ឌច្បាប់។
លោក អ៊ុង អឿន អភិបាលខេត្ដបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដោយអនុវត្ដន៍តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្ដិទី៤ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន សែន ធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសេចក្ដីសុខសាន្ត ប្រកបដោយលំនឹងផ្លូវចិត្ដ ហើយសេដ្ឋកិច្ចសង្គមក៏មានការឈានឡើង បង្កលក្ខណៈឱ្យស្ថានភាពជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ រួមនឹងការពង្រីក និងពង្រឹងការអនុវត្ដច្បាប់ការគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លី ក៏មានការថយចុះជាបណ្ដើរៗ។
ការបិទផ្សាយជាសាធារណៈលើក្បាលដីជូនប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មារគឺជាលទ្ធផល ទី២ ដែលក្រុមការងារបច្ចេកទេស សូរិយោដី និងយុវជនស្ម័គ្រចិត្ត សម្ដេចតេជោរហ៊ុនសែន បានអនុវត្តការចុះបញ្ជីដីធ្លី និងវាស់វែងកាត់ដីជូនប្រជាពលរដ្ឋ នៅលើទឹកដីខេត្តបន្ទាយមានជ័យ៕
Tags: ការអភិវឌ្ឍន៍, ទំនាស់ដី, សិទ្ធិមនុស្ស
No comments:
Post a Comment
I like Blogger