មន្ត្រីតុលាការខេត្តក្រចេះ អះអាងថា គាត់ទើបតែទទួលបានឯកសារស៊ើបអង្កេតពីមន្ត្រីនគរបាល ស្តីពីករណីបាញ់សម្លាប់ក្មេងស្រី ឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ ដែលកន្លងទៅជិត៤ខែនោះ។
ព្រះរាជអាជ្ញាតុលាការខេត្តក្រចេះ លោកស្រី ចាត សូរស្មី មានប្រសាសន៍នៅព្រឹកថ្ងៃអង្គារនេះថា ករណីបាញ់សម្លាប់ក្មេងស្រី ហេង ចន្ថា អាយុ១៤ឆ្នាំ នៅពេលរដ្ឋាភិបាលចូលបង្រ្កាបនោះ គាត់ទើបតែទទួលបានរបាយការណ៍ពីមន្ត្រីនគរបាល។ លោកស្រីថានឹងចាត់វិធានការតាមនីតិវិធីច្បាប់ឲ្យបានឆាប់ ៖”ទាក់ទងករណីហ្នឹងខាងអយ្យការខ្ញុំ ទើបតែបានទទួលករណីនេះពីសមត្ថកិច្ចនគរបាល ហើយខ្ញុំនឹងចាត់ការតាមនីតិវិធី” ។
ព្រះរាជអាជ្ញាតុលាការខេត្តក្រចេះ លោកស្រី ចាត សូរស្មី មានប្រសាសន៍នៅព្រឹកថ្ងៃអង្គារនេះថា ករណីបាញ់សម្លាប់ក្មេងស្រី ហេង ចន្ថា អាយុ១៤ឆ្នាំ នៅពេលរដ្ឋាភិបាលចូលបង្រ្កាបនោះ គាត់ទើបតែទទួលបានរបាយការណ៍ពីមន្ត្រីនគរបាល។ លោកស្រីថានឹងចាត់វិធានការតាមនីតិវិធីច្បាប់ឲ្យបានឆាប់ ៖”ទាក់ទងករណីហ្នឹងខាងអយ្យការខ្ញុំ ទើបតែបានទទួលករណីនេះពីសមត្ថកិច្ចនគរបាល ហើយខ្ញុំនឹងចាត់ការតាមនីតិវិធី” ។
មន្រ្តីគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត កត់សំគាល់ថា ការបាញ់សម្លាប់ក្មេងស្រីនៅភូមិប្រមា ឃុំកំពង់ដំរី តុលាការពន្យាពេល ដោយសាររដ្ឋាភិបាលធ្លាប់អះអាងថា ការស្លាប់ក្មេងស្រីនោះជារឿងឧប្បតិ្តហេតុចៃដន្យ។ លោករិះគន់ថា រដ្ឋាភិបាលបានបង្វែរព្រឹត្តិការណ៍នេះ ទៅចោទប្រកាន់មេខ្លោងដែលប៉ុនប៉ងបង្កើតតំបន់អបគមន៍ទៅវិញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ថ្លែងនៅព្រឹកថ្ងៃអង្គារនេះថា ក្មេងស្រី ហេង ចន្ថា ដែលស្លាប់នោះជារឿងគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះ ៖”បានជម្រាបជូនតាំងពីដើមមក គឺជាគ្រោះថ្នាក់មួយពេលប្រតិបត្តិការ យើងហៅថា accident “។
យ៉ាងនេះក្តី លោក អំ សំអាត អះអាងថា បើទោះបីជាឧប្បតិ្តហេតុចៃដន្យក៏ដោយ ប្រសិនបើតុលាការកម្ពុជាឯករាជ្យ ត្រូវតែធ្វើការស៊ើបអង្កេតឲ្យបានល្អិតល្អន់ ដើម្បីស្វែងរកជនល្មើសផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ដើម្បីធ្វើការស៊ើបអង្កេតឲ្យមានយុត្តិធម៌នោះ ព្រះរាជអាជ្ញាត្រូវមានឆន្ទៈចុះធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនត្រូវរង់ចំាតែរបាយការណ៍ពីមន្ត្រីនគរបាលយុត្តិធម៌នោះទេ ៖”ការិយាល័យព្រះរាជអាជ្ញាមានឆន្ទៈក្នុងការធ្វើការរឿងនេះ ត្រូវតែមានក្រុមឯកភាពថ្នាក់ជាតិទៅ ព្រោះអីយើងពឹងផ្អែកក្រុមដែលបាញ់គេ ឬ មួយក៏បក្សពួករបស់ខ្លួនដែលទៅបាញ់ក្មេងហ្នឹង។ បក្សពួកហើយនិងក្រុមហ្នឹង មិនអាចធ្វើការស៊ើបអង្កេតលើក្រុមខ្លួនឯងដែលបាញ់ជាបក្សពួកខ្លួនឯងទេ។ ដូច្នេះ ការស៊ើបអង្កេតបែបហ្នឹង ឬជារបាយការណ៍ ចំពោះខ្ញុំជារបាយការណ៍ឥតប្រយោជន៍ មិនអាចជារបាយការណ៍ឯករាជ្យ ឬឆ្លុះបញ្ចាំងការពិតទាំងស្រុងទេ”។
ក្មេងស្រី ហេង ចន្ថា ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ នៅថ្ងៃទី១៦ ខែឧសភា នៅគ្រាចុះបង្រ្កាបពលរដ្ឋដោយចោទថា ប៉ុនប៉ងបង្កើតតំបន់អបគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ។ បច្ចុប្បន្នមានមនុស្សពីរនាក់ហើយ ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ ហើយចាប់លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យដាក់ពន្ធនាគារ។ ចំណែកមន្រ្តីស៊ើបអង្កេតសមាគមអាដហុក លោក ចាន់ សុវ៉េត ដែលត្រូវតុលាការកោះហៅមកសាកសួរពីបទផ្តល់មធ្យោបាយឲ្យជនសង្ស័យគេចខ្លួន៕
No comments:
Post a Comment
I like Blogger