ប្រជាសហគមន៍បឹងកក់ និងបុរីកីឡា ដែលមានទំនាស់ជាមួយក្រុមហ៊ុនផានអ៊ីមិច និងស៊ូកាកូអ៊ីន អះអាងនៅថ្ងៃសុក្រនេះថា ស្ថានទូតជប៉ុន សន្យាជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគេ។ តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញានេះ ក្រោយពីដាក់ញត្តិទៅស្ថានទូតជប៉ុនថា អ្នកតំណាងស្ថានទូតជប៉ុនម្នាក់សន្យាថា នឹងយកដំណឹងនេះជូនទៅរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការដោះស្រាយជម្លោះដីធ្លី ៖ “ចា! អញ្ចឹងបងសប្បាយចិត្តដែរ ដែលគាត់ឈឺឆ្អាល់ហើយគាត់ដឹងរឿងហ្នឹងហើយគាត់មកប្រាប់បងវិញ អញ្ចឹងបងសប្បាយចិត្តក្នុងការបកស្រាយទៅប្រាប់គាត់ ឲ្យគាត់បានយល់ ហើយគាត់បានថាឲ្យគាត់កាន់តែច្បាស់ គាត់អរគុណ ដែលគាត់បានជួបសងខាងអញ្ចឹង គាត់ដឹងរឿងច្រើន។”
ចំណែកតំណាងឲ្យសហគមន៍បុរីកីឡា អ្នកស្រី ជុំ ង៉ាន់ មានប្រសាសន៍ថា អ្នកស្រីក៏ចូលយកញត្តិដាក់ឲ្យស្ថានទូតជប៉ុនជួយអន្តរាគមន៍ ហើយស្ថានទូតយល់ព្រមជួយដោះស្រាយបញ្ហាជូនពួកគេ។ អ្នកស្រីបន្តថា មកដល់ពេលនេះ ប្រជាពលរដ្ឋ មិនទាន់មានផ្ទះសម្បែងស្នាក់នៅទេ ហើយប្រជាពលរដ្ឋ មិនព្រមយកលក្ខខណ្ឌដែលអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើង ៖ “ពួកខ្ញុំរាល់ថ្ងៃនៅតែលតោលទេ នៅក្រោមជណ្តើរ ឬក៏នៅតាមតង់អីទេ អត់ទាន់មានពីណាដោះស្រាយអីឲ្យទេ ហើយដូចលោក ផៃ ស៊ីផាន គាត់ថាគេដោះស្រាយម្តងមួយៗ ទៅភ្នំបាត ខ្ញុំមិនអាចទទួលយកបានទេ ខ្ញុំបានប្រាប់ទៅស្ថានទូតអស់ហើយ ដូច្នេះស្ថានទូតគាត់ថានឹងជំរុញទៅរាជរដ្ឋាភិបាលឲ្យដោះលែង មីង ទឹម សមុន្នី ហើយនឹងជួយរឿងផ្ទះសំបែងឲ្យពួកខ្ញុំ។”

កន្លងមក លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងតែដោះស្រាយបញ្ហាជាបណ្តើរជូនអ្នកបឹងកក់ និងបុរីកីឡា។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហារបស់ប្រជាពលរដ្ឋពីរសហគមន៍នេះ អូសបន្លាយយូរ មកហើយ ដោយមិនមានដំណោះស្រាយសមរម្យទេ ៖ “នេះបើសិនជារឿងបុរីកីឡា និងបឹងកក់នេះចេះតែអូសបន្លាយ ទៅអញ្ចឹងខ្ញុំគិតថាជីវភាពរបស់ប្រជាពលរដ្ឋ ដែលតវ៉ានឹងកាន់តែដុនដាប ហើយវាអាចនឹងមានបញ្ហាហិង្សា ឬក៏បញ្ហានៃការចាប់ខ្លួន ឬក៏វាអាចមានរឿងអ្វីកើតឡើង ប្លែកៗទៀតនៅក្នុងតំបន់នោះ ជាបន្តទៅទៀត។”
មន្រ្តីស្ថានទូតជប៉ុនម្នាក់ ឲ្យដឹងថា ស្ថានទូតពិតជាបានទទួលញត្តិពីសហគមន៍ទាំងពីរនោះ។ នៅព្រឹកថ្ងៃសុក្រនេះដែរ ប្រជាជនមកពីរសហគមន៍នោះ ប្រមាណជា២០០នាក់ ក៏បានយកញត្តិទៅដាក់នៅស្ថានទូតអូស្រ្តាលី ដើម្បីឲ្យជួយអន្តរាគមន៍រឿងដីធ្លី និងការដោះលែង តំណាងរបស់ពួកគេ ដែលកំពុងជាប់ពន្ធនាគារព្រៃស។ ពួកគេថា មន្រ្តីទូតអូស្ត្រាលី បានទទួលយកញត្តិពួកគេ៕
No comments:
Post a Comment
I like Blogger