ភ្នំពេញៈ សកម្មជនតវ៉ា ប្រឆាំងនឹងការរំលោភបំពានដីធ្លី នៅសហគមន៍បឹងកក់ ពីរនាក់ប្តីប្រពន្ធ ថ្មីទៀត ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួន កាលពីម្សិលមិញ ខណៈពួកគាត់ទាំងពីរនាក់ កំពុងពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់ស្រះចក។
អ្នកភូមិបឹងកក់ ដែលបានទៅមើលឈ្មោះបោះឆ្នោត នៅសង្កាត់ស្រះចកកាលពីព្រឹកម្សិលមិញ និងដែលបានឃើញហេតុការណ៍នៃការចាប់ខ្លួនប្ដីប្រពន្ធមួយគូនោះ លោកឌួង គារ បានឲ្យដឹងថា នៅម៉ោងប្រហែល ៩ ព្រឹកម្សិលមិញ អ្នកស្រី យ៉ោម បុប្ផា អាយុ ២៩ ឆ្នាំ និងប្ដីរបស់គាត់ ឈ្មោះលួស សាខន អាយុ ៥៦ ឆ្នាំ រស់នៅភូមិ ២២ ត្រូវបានកម្លាំងសមត្ថកិច្ចដែលមានគ្នាប្រមាណជាង ១០ នាក់ ស្លៀកពាក់ស៊ីវិល ចាប់រុញបញ្ចូលទៅក្នុងរថយន្តកាម៉ារី ព័ណ៌ស សេរី ៩១ គ្មានស្លាកលេខមួយគ្រឿង ហើយបើកចេញទៅ។ លោកបញ្ជាក់ថា៖«ក្រុមសមត្ថកិច្ចទាំងនោះ ចាប់ខ្លួនពួកគាត់ ដោយមិនបង្ហាញដីកាឲ្យនាំខ្លួននោះទេ គឺចាប់ដូចជាចោរប្លន់អ៊ីចឹង»។
ក្រោយពីការចាប់ខ្លួនអ្នកទាំង ពីរ ក្រុមអ្នកភូមិប្រមាណ ១០០ នាក់ បាននាំគ្នាទៅតវ៉ានៅមុខអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញដើម្បីទាមទារឲ្យមានការដោះលែង។ នៅទីនោះ មានមន្ត្រីនគរបាលម្នាក់ បានប្រាប់ថា អ្នកទាំងពីរ ត្រូវបានបញ្ជូនទៅស្នងការនគរបាលរាជធានីហើយ។
ទោះជាបែបណា ក្ដី ក្រុមអ្នកភូមិទាំងនោះ នៅតែមិនទទួលបានដំណឹងថា តើអ្នកទាំងពីរនោះ ត្រូវបានសមត្ថកិច្ចចាប់យកទៅឃុំខ្លួន នៅកន្លែងណាឲ្យពិតប្រាកដនោះទេ ដោយនៅឯស្នងការនគរបាលរាជធានី ពួកគាត់ទទួលបានតែដីកាបង្គាប់ឲ្យនាំខ្លួនចំនួនពីរច្បាប់ ដែលមួយច្បាប់ បង្គាប់ឲ្យនាំខ្លួនអ្នកស្រី យ៉ោម បុប្ផា និងមួយច្បាប់ទៀត បង្គាប់ឲ្យនាំខ្លួន ប្ដីរបស់គាត់ គឺលោក លួស សាខន ដែលចេញដោយចៅក្រមស៊ើបសួរ សាលាដំបូងរាជធានី លោក តែ សំអាង កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១២។
ដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរខាងលើ បានចោទប្រកាន់ប្ដីប្រពន្ធទាំងពីរនាក់ ពីបទ«ហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោសតាមមាត្រា ២១៨ នៃច្បាប់ព្រហ្មទណ្ឌ» ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃ ៧ ខែសីហា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ តាមដីកាបង្គាប់ឲ្យនាំខ្លួននោះ លោក តែ សំអាង បានយល់ឃើញថា៖«ជនជាប់ចោទអាចគេចខ្លួន ក្រោយពីតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួន។ ដើម្បីធានាដល់ការបង្ហាញខ្លួនជនត្រូវចោទចំពោះមុខចៅក្រមស៊ើបសួរ និងដើម្បីធានាដល់ការស៊ើបសួរ ឲ្យបានពេញលេញ គប្បីសម្រេចឲ្យនាំខ្លួន...មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត»។ ការចាប់ខ្លួននេះ ត្រូវបានអ្នកភូមិបឹងកក់ យល់ថា ជាការបំភិតបំភ័យថ្មីមួយទៀតរបស់អាជ្ញាធរមកលើពួកគេ ដើម្បីកុំឲ្យបន្តធ្វើការតវ៉ារឿងជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃ នៅក្នុងតំបន់នេះទៀត។
តំណាងអ្នកភូមិក្នុងតំបន់បឹងកក់ អ្នក ស្រីទេព វន្នី បាននិយាយថា៖«ខ្ញុំយល់ថា ការចាប់ខ្លួននេះ គឺជាការគំរាមកំហែងដ៏ធំមួយ ដើម្បីឲ្យយើងខ្ញុំបញ្ឈប់ការតវ៉ា ទាមទារឲ្យបោះបង្គោលកំណត់ព្រំប្រទល់ដី ១២,៤៤ ហិកតា»។
អ្នក ស្រីបានបន្តថា ប្តីប្រពន្ធទាំងពីរនាក់ មិនដែលបង្កហិង្សា ទៅលើអ្នកណាម្នាក់ទេ តែពួកគាត់គឺជាសកម្មជនតវ៉ា ប្រឆាំងនឹងការរំលោភបំពានដីធ្លី នៅក្នុងសហគមន៍បឹងកក់។
ទោះ ជាបែបណាក្ដី រយៈពេលប្រមាណជាង ៨ ម៉ោង ក្រោយមក លោក លួស សាខន ត្រូវបានតុលាការ សម្រេចធ្វើការដោះលែងឲ្យនៅក្រៅឃុំ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តែប្រពន្ធរបស់គាត់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅឯពន្ធនាគារព្រៃស (ម២) ដោយចោទប្រកាន់ពីបទ«ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃច្បាប់ព្រហ្មទណ្ឌ»។
លោក លួស សាខន បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ក្រោយពីតុលាការបានដោះលែងថា ក្នុងរយៈពេលពីរបីថ្ងៃជាប់គ្នាកន្លងមកនេះ មានមន្ត្រីនគរបាលស្ថិតិ សង្កាត់ស្រះចកម្នាក់ ឈ្មោះភាព បានទូរស័ព្ទឲ្យពួកគាត់ ទៅពិនិត្យឈ្មោះបោះឆ្នោត។ លោកថ្លែងថា៖«នៅពេលដែលពួកខ្ញុំទៅ ស្រាប់តែក្រុមសមត្ថកិច្ចបើកម៉ូតូមក ស្ទុះចាប់យើងខ្ញុំតែម្ដង ដោយគ្មានបង្ហាញដីកាតុលាការអ្វីទាំងអស់»។
នៅពេលនគរបាល បញ្ជូនរូបលោក និងប្រពន្ធ ទៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារថ្មី ២ មានមន្ត្រីនគរបាលម្នាក់ ប្រាប់ថា៖ «តុលាការបានបង្គាប់ឲ្យពួកគេ ចាប់ខ្លួនយើងខ្ញុំទាំងពីរនាក់ ប្ដីប្រពន្ធ ដោយចោទប្រកាន់ថា យើងខ្ញុំជាមេខ្លោងក្នុងការជំរុញគេឯងឲ្យទៅវាយមនុស្ស»។ លោកបន្តថា នៅម៉ោង១១ ព្រឹក ដែលជាពេលកូនប្រុសអាយុ ៧ ឆ្នាំរបស់លោកចេញពីសាលារៀន លោកបានសុំអនុញ្ញាតប្រើទូរស័ព្ទ ដើម្បីប្រាប់អ្នកជិតខាងរបស់លោកឲ្យទៅជួយទទួលកូនគាត់ពីសាលា តែក្រុមនគរបាលទាំងនោះ បានបដិសេធ។ លោកនិយាយថា៖«ខ្ញុំគ្រាន់តែជាជនសង្ស័យ ប៉ុន្តែមន្ត្រីនគរបាលទាំងនោះ ចាត់ទុកខ្ញុំដូចជាអ្នកទោសក្បត់ជាតិ»។
ទាំងលោក តែ សំអាង ចៅក្រមសាលាដំបូងរាជធានី និងលោកទូច ណារ៉ុថ ស្នងការរាជធានី មិនអាចទាក់ទង សុំការអធិប្បាយបានឡើយកាលពីម្សិលមិញ។
កញ្ញា ឡុង គឹមហ៊ាង មន្ត្រីទំនាក់ទំនងព័ត៌មាននៃអង្គការសិទ្ធិលំនៅដ្ឋាន បានហៅការចាប់ខ្លួននេះថា ជាការអនុវត្តខុសនីតិវិធីច្បាប់។ កញ្ញា គឹមហ៊ាង បានពន្យល់ថា តាមផ្លូវច្បាប់ ការចាប់ខ្លួន ត្រូវតែបង្ហាញ និងអានដីកាឲ្យនាំខ្លួនរបស់តុលាការ ឲ្យជនជាប់សង្ស័យបានដឹង ហើយតុលាការ មុនពេលចេញដីកាបែបនេះ គួរតែចេញដីកាកោះឲ្យចូលបំភ្លឺម្ដងឬពីរដងជាមុនសិន។
កញ្ញា បន្តថា៖ «ខ្ញុំយល់ថាទាំងការចាប់ និងការចេញដីកាបង្គាប់ឲ្យនាំខ្លួននេះ គឺមានភាពខុសប្រក្រតី ហើយនេះទំនងជាវិធីសាស្ត្រថ្មីមួយទៀត របស់សមត្ថកិច្ច ក្នុងការគំរាមកំហែងដល់ក្រុមស្ត្រីក្នុងតំបន់បឹងកក់»៕

No comments:
Post a Comment
I like Blogger