តុលាការក្រុងភ្នំពេញ ចេញដីកាកោះហៅអ្នកភូមិប្រម៉ា ១៩នាក់ ដើម្បីឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅក្នុងតុលាការនៅពេលខាងមុខនេះ ក្នុងសំណុំរឿងក្តីលោក ម៉ម សូណង់ដូ និងលោក ប៊ុន រដ្ឋា ដែលរដ្ឋាភិបាលបានចោទថា ជាមេខ្លោងចង់បង្កើតតំបន់អបគមន៍ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។នាយប៉ុស្តិ៍នគរបាលឃុំកំពង់ដំរី លោក ម៉ែន គន្ធា ឲ្យដឹងនៅថ្ងៃទី២ ខែកញ្ញា ថា គាត់បានទទួលដីកាពីតុលាការក្រុងភ្នំពេញ កាលពីសប្ដាហ៍មុន ដើម្បីឲ្យចែកចាយដីកាទាំងនោះដល់អ្នកភូមិប្រម៉ាចំនួន ១៩នាក់ ដើម្បីឲ្យចូលខ្លួនបំភ្លឺនៅតុលាការ នៅថ្ងៃទី១១ ខែកញ្ញា ខាងមុខ។
លោកបញ្ជាក់ថា ក្នុងចំណោម ១៩នាក់ដែលត្រូវចូលខ្លួនបំភ្លឺនៅតុលាការនោះ មាន ១៤នាក់ចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី និង ៥នាក់ទៀតជាជនជាប់ចោទ តែបានលើកលែងទោស ក៏ត្រូវចូលខ្លួនឆ្លើយបំភ្លឺលើអង្គសវនាការជំនុំជម្រះក្តីរបស់លោក ម៉ម សូណង់ដូ នោះដែរ៖ «គាត់ដូចអត់មានត្រូវការអីពាក់ព័ន្ធភិតភ័យ។ នៅក្នុងផ្លូវច្បាប់ ក្នុងនាមគាត់ទៅបំភ្លឺជូនទៅតុលាការនៅក្រុងភ្នំពេញហ្នឹង»។
លោកបញ្ជាក់ថា ក្នុងចំណោម ១៩នាក់ដែលត្រូវចូលខ្លួនបំភ្លឺនៅតុលាការនោះ មាន ១៤នាក់ចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី និង ៥នាក់ទៀតជាជនជាប់ចោទ តែបានលើកលែងទោស ក៏ត្រូវចូលខ្លួនឆ្លើយបំភ្លឺលើអង្គសវនាការជំនុំជម្រះក្តីរបស់លោក ម៉ម សូណង់ដូ នោះដែរ៖ «គាត់ដូចអត់មានត្រូវការអីពាក់ព័ន្ធភិតភ័យ។ នៅក្នុងផ្លូវច្បាប់ ក្នុងនាមគាត់ទៅបំភ្លឺជូនទៅតុលាការនៅក្រុងភ្នំពេញហ្នឹង»។
ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បញ្ជាក់ថា តុលាការក្រុងភ្នំពេញ ពិតជាបានចេញដីកាកោះហៅអ្នកភូមិទាំង ១៩នាក់ ឲ្យចូលបំភ្លឺនៅតុលាការពិតមែន។
លោកបន្តថា អង្គសវនាការនោះនឹងជំនុំជម្រះលើករណីមួយដែលផ្ទេរពីតុលាការខេត្តក្រចេះ ហើយករណីសំណុំរឿងលោក ម៉ម សូណង់ដូ ក៏នឹងត្រូវបើករួមគ្នាក្នុងពេលតែមួយ៖ «ខាងតុលាការគេកោះហៅ គេកោះហៅគាត់ឲ្យចូលនៅក្នុងសវនាការក្នុងនាមគាត់ជាសាក្សីផង ខ្លះជាជនជាប់ចោទផង»។
តុលាការខេត្តក្រចេះ បានផ្ទេរសំណុំរឿងមួយទៅតុលាការក្រុងភ្នំពេញ កាលពីខែមុន ដែលសំណុំរឿងនេះតុលាការខេត្តបានឃុំខ្លួនអ្នកភូមិប្រម៉ា ចំនួន ៣នាក់ រួមមានឈ្មោះ ចាន់ សុវណ្ណ ឈ្មោះ ភ័ណ្ឌ ស្រឿន និងឈ្មោះ ទូច រិន ពីបទធ្វើកុបកម្មប្រឆាំងមន្ត្រីសាធារណៈ និងកាន់អាវុធខុសច្បាប់។ រីឯអ្នកភូមិ ៥នាក់ទៀតដែលជាប់ចោទដូចគ្នានេះ ត្រូវបានរួចខ្លួន បន្ទាប់ពីពួកគេបានសារភាពទោសកំហុសរបស់ខ្លួនទៅតាមការប្រកាសរបស់រដ្ឋាភិបាល។
តាមដីការបស់តុលាការ ៥នាក់ ដែលជាជនជាប់ចោទនោះនឹងចូលខ្លួនបំភ្លឺនៅតុលាការ នៅថ្ងៃទី១១ ខែកញ្ញា ហើយពួកគេទំនងជាជនដែលឆ្លើយដាក់បន្ទុកទៅលើជនជាប់ចោទឯទៀត រួមមានអ្នកភូមិ ៣នាក់ដែលកំពុងជាប់ឃុំ លោក ប៊ុន រដ្ឋា និងលោក ម៉ម សូណង់ដូ ជាដើម។
អ្នកស្រី ញឹក សុភី អ្នកភូមិប្រម៉ា ដែលទទួលដីកាកោះហៅពីតុលាការឲ្យចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សីសំដែងការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន។ អ្នកស្រីបន្តថា គាត់ស្ទាក់ស្ទើរក្នុងការទៅតុលាការក្រុងភ្នំពេញ ដើម្បីឆ្លើយនូវអ្វីដែលអ្នកស្រីចាត់ទុកថា ជាការពិត ក្នុងសំណុំរឿងនៅភូមិប្រម៉ានោះ។
អ្នកស្រីថា ការឆ្លើយរបស់គាត់អាចធ្វើឲ្យអាជ្ញាធរ ឬអ្នកភូមិរស់នៅជាមួយគ្នាដែលមានទំនោរទៅឈ្មោះ ប៊ុន រដ្ឋា ខឹងសម្បា ហើយអាចធ្វើទុក្ខបុកម្នេញដល់គ្រួសាររបស់គាត់៖ «យើងទៅឆ្លើយបំភ្លឺច្បាស់លាស់ ពិតប្រាកដ ដែលយើងមើលឃើញ យើងថាប៉ុណ្ណឹង។ គេមិនចិត្តដូចយើង គេចង់និយាយចង់ពន្លើសពាក្យអីអ៊ីចឹងទៅ ដល់យើងនិយាយត្រង់អ៊ីចឹងទៅ យើងនៅស្រុកក្នុងភូមិនៅឯណេះ ខ្លាចគេធ្វើបាបយើងនៅថ្ងៃមុខថ្ងៃក្រោយទៀត»។
ទោះជាយ៉ាងណា លោក ម៉ែន គន្ធា នាយប៉ុស្តិ៍នគរបាលឃុំកំពង់ដំរី បញ្ជាក់ថា អ្នកភូមិទាំងនោះនឹងមានកិច្ចការពារយ៉ាងល្អពីសមត្ថកិច្ច ហើយពួកគេត្រូវបានការពារដោយច្បាប់។ លោកបន្តថា អ្នកភូមិទាំងនោះនឹងត្រូវធ្វើដំណើរចេញពីខេត្តក្រចេះ ទៅភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា គឺមុនពេលបើកសវនាការមួយថ្ងៃ។ ចំពោះដោយថ្លៃសោហ៊ុយ និងថ្លៃស្នាក់នៅ អាជ្ញាធរជាអ្នកទទួលខុសត្រូវ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក សុក សំអឿន មេធាវីការពារក្តីឲ្យលោក ម៉ម សូណង់ដូ បានទេ នៅថ្ងៃទី២ ខែកញ្ញា តែកន្លងមកលោកធ្លាប់បង្ហាញជំនឿយ៉ាងមុតមាំថា រឿងក្ដីនេះនឹងឈ្នះមួយរយភាគរយ ប្រសិនបើរឿងរ៉ាវនេះមិនជាប់ពាក់ព័ន្ធនឹងផ្នែកនយោបាយ។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនបានចេញសេចក្ដីថ្លែងការណ៍ជាច្រើនលើករិះគន់រដ្ឋាភិបាលថា បានទម្លាក់កំហុសលើលោក ម៉ម សូណង់ដូ ដើម្បីរកអ្នកទទួលទោសជំនួសឲ្យសកម្មភាពចុះបង្ក្រាបរបស់រដ្ឋាភិបាលលើពលរដ្ឋ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានបណ្ដាលឲ្យក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ស្លាប់។
តុលាការបានសម្រេចឃុំខ្លួនលោក ម៉ម សូណង់ដូ នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នកសាធារណៈ ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ និងប្រឆាំងអាជ្ញាធរស្របច្បាប់៕
No comments:
Post a Comment
I like Blogger