ភ្នំពេញៈ សាក្សី៩នាក់ បានឡើងសវនាការដើម្បីផ្តល់សក្ខីកម្មប្រឆាំងនឹង ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិប តេយ្យកាលពីម្សិលមិញ។
ថ្លែងនៅក្នុងសវនាការ លោក លួ រ៉ាបូ អនុប្រធាននាយកដ្ឋានផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ដែលសង្ស័យថា ការស៊ើបអង្កេតទៅលើសកម្មភាពលោក ម៉ម សូណង់ដូ នៅក្រៅប្រទេសបានបង្ហាញអំពីកិច្ចជំនួបផ្សេងៗនៅសហរដ្ឋ អាមេរិកនិងប្រទេសថៃ ជាមួយនឹងលោក សួន សេរីរដ្ឋា ដែលមានមូលដ្ឋាននៅអាមេរិក និងជាមេចលនាអំណាចប្រជាពលរដ្ឋខ្មែរ ដែលកាលពីថ្មីៗនេះ បានដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោក លួ រ៉ាបូ បានថ្លែងថា៖ « ខ្ញុំបានទទួលឯកសារទាំងនោះពី សួន សេរីរដ្ឋា តាមរយៈអ៊ីនធឺណិត»។ លោកបន្តថា៖ «លោក សូណង់ដូ បានទទួលបញ្ជាពីសួន សេរីរដ្ឋា ឲ្យបង្កើតតំបន់អបគមន៍ដើម្បីផ្តួលរំលំរដ្ឋាភិបាល»។
លោក លួ រ៉ាបូ ចង្អុលបង្ហាញទៅឯកសារដែលមាន៥ចំណុចរបស់ សួន សេរីរដ្ឋា ដែលឯកសារ នេះ ក៏មាននៅលើអ៊ីនធឺណិត ដែលអំពាវនាវមិនឲ្យប្រជាពលរដ្ឋខ្មែរគោរពភាពស្រប ច្បាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន។ លោកបន្តថា៖ «ទាំងប្រាំចំណុចនេះអាចនិយាយបានថា ពួកគេមានផែនការផ្តួលរំលំរដ្ឋាភិបាល»។

លោក ម៉ម សូណង់ដូ ថ្លែងដោយញញឹមថា លោកបានជួបជាមួយ សួន សេរីរដ្ឋា ក្នុងនាមជាអ្នកកាសែត ពីព្រោះលោកចង់ដឹងឲ្យបានច្រើន អំពីគោលនយោបាយរបស់ចលនាអំណាចប្រជាពលរដ្ឋខ្មែរ ពិសេសចង់ដឹងថា តើពួកគេនឹងប្រើវិធីហិង្សាឬអត់?
លោក ម៉ម សូណង់ដូ បានសួរតបវិញថា៖ «បើសមាគមលោក សួន សេរីរដ្ឋា កំពុងប្រឆាំងនឹងរដ្ឋាភិបាល ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាមិនសរសេរលិខិតទៅសហរដ្ឋ អាមេរិក ឲ្យបិទសមាគមគាត់ទៅ? លោកអះអាងថា ទំនាក់ទំនងរវាងលោកជាមួយ សួន សេរីរដ្ឋា គឺក្នុងនាមជាអ្នកកាសែតសុទ្ធសាធ។ «ខ្ញុំបានទៅជួប សួន សេរីរដ្ឋា ប៉ុន្តែ យើងមានគំនិតខុសគ្នា»។
លោក សូណង់ដូ បានថ្លែងបន្តថា លោកទៅសហរដ្ឋអាមេរិកគោលបំណងចម្បង ដើម្បីជួបជាមួយអ្នកស្តាប់វិទ្យុលោក ហើយលោកមិនបានធ្វើអ្វីផ្ទុយនឹងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាទេ។
ប្រធាន វិទ្យុឯករាជ្យរូបនេះ និងមនុស្សបីនាក់ទៀត ប្រឈមនឹងបទចោទប្រកាន់មួយចំនួនពាក់ព័ន្ធនឹងការចោទថា ប៉ងបង្កើតតំបន់អបគមន៍នៅភូមិប្រមា ក្នុងខេត្តក្រចេះ កាលពីខែឧសភា ដែលទីនោះមានការបណ្តេញប្រជាជនចេញទាំងបង្ខំពាក់ព័ន្ធនឹង ជម្លោះដីធ្លីមួយ ជាមួយក្រុមហ៊ុន កាសូទីម និងបានបណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ដោយការរងគ្រាប់ពីកង កម្លាំងរដ្ឋាភិបាល។
រដ្ឋាភិបាលហៅការបណ្តេញចេញនោះថា ៖ «ការបង្ក្រាបពួកបង្កើតតំបន់អបគមន៍» បើទោះជាមានការបដិសេធជាដដែលៗពីប្រជាជនជាច្រើនក្តី។
ចំណែក ឯ ម៉ា ឆាង ចុងចោទម្នាក់ក្នុងចំណោមចុងចោទ៥នាក់ដែលទទួលយកការលើកលែង ទោសពីលោកនាយករដ្ឋមន្រ្តី ជាថ្នូរនឹងការផ្តល់សក្ខីកម្មប្រឆាំងនឹងក្រុមបង្កើតតំបន់អបគមន៍ ថ្លែងថា អ្នកភូមិប្រមា ៩នាក់បានមកផ្ទះលោក ម៉ម សូណង់ដូ ដើម្បីសុំឲ្យគាត់ជួយចំពោះបញ្ហាជម្លោះដីធ្លីរបស់ពួកគេ។
លោក បន្ថែមថា លោក ម៉ម សូណង់ដូ បានប្រាប់ឲ្យក្រុមនោះកាប់ឈើនិងចាប់ដីកាប់ឆ្ការរួច ហើយថា គាត់នឹងដោះស្រាយបញ្ហាជាមួយនឹងអាជ្ញាធរ។
ឆ្លើយតបនឹងការចោទ ប្រកាន់នេះ លោក សូណង់ដូ បានថ្លែងថា ប្រជាជនពិតជាបានស្នើឲ្យលោកជួយឲ្យទទួលបានចរន្តអគ្គិសនីប្រើ ហើយថា លោកបានប្រាប់ឲ្យស្នើទៅពីអាជ្ញាធរ។
លោកបញ្ជាក់ថា ៖ «ខ្ញុំជួយអ្នកភូមិឲ្យគោរពច្បាប់។ ខ្ញុំសូមស្នើពួកគេឲ្យនិយាយការពិត»។
លោក សុក សំអឿន នាយកប្រតិបតិ្តនៃក្រុមអ្នកច្បាប់ការពារសិទិ្ធកម្ពុជា ជាមេធាវីលោក ម៉ម សូណង់ដូ បានចោទសួរលើការព្យាយាមភ្ជាប់កូនក្តីលោក ទៅនឹងលោក សួន សេរីរដ្ឋា។
លោកបន្តថា៖ «លោក ម៉ម សូណង់ដូ គ្មានបញ្ហាក្នុងរឿងក្តីជាមួយនឹងលោក សួន សេរីរដ្ឋា ប៉ុន្តែ វាល្អសម្រាប់គាត់ ព្រោះយើងអាចបង្ហាញរដ្ឋាភិបាលថា គាត់មិនពាក់ព័ន្ធនឹងលោក សួន សេរីរដ្ឋា ទេ»។
លោក អំ សំអាត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា ការស៊ើបអង្កេតរបស់នគរបាលពីពេលវេលាដែលលោក សូណង់ដូ នៅក្រៅប្រទេស គឺគ្រាន់តែជាព័ត៌មានដែលទទួលបានពីអ៊ីនធឺណិតប៉ុណ្ណោះ ហើយថា កិច្ចប្រជុំរបស់គាត់នៅក្រៅប្រទេសពុំដែលធ្វើជាសម្ងាត់ទេ។
លោក អះអាងថា៖ «ប្រសិនបើគេចង់ដឹងថាតើលោក ម៉ម សូណង់ដូ និយាយអ្វីជាមួយនឹងលោក សួន សេរីរដ្ឋា ពួកគេគ្រាន់តែស្តាប់ទៅ ព្រោះគាត់ផ្សព្វផ្សាយជាសាធារណៈ»។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌល សិទិ្ធមនុស្សកម្ពុជា ដែលចូលរួមការជំនុំជម្រះទាំងមូល ចេញសេចក្តីថ្លែងការណ៍ថា៖ «គ្មានភស្តុតាងត្រូវបានរកឃើញក្នុងការភ្ជាប់លោក ម៉ម សូណង់ដូ ទៅនឹងការចោទថាធ្វើអបគមន៍នៅខេត្តក្រចេះពីខែឧសភានោះទេ»។
លោក បន្តថា៖ «អ្វីដែលពិតជាច្បាស់ចំពោះខ្ញុំពីសវនាការ ភស្តុតាង គឺរបៀបអ្នកមើលលើរឿងក្តីនេះ ជាជម្លោះដីធ្លីដែលយើងកំពុងចាត់ការនៅទីនេះ ហើយតុលាការគួរចាប់ផ្តើមចាត់ទុកវាជារឿងជម្លោះដីធ្លីវិញ»។
សវនាការលើសំណុំរឿងលោក ម៉ម សូណង់ដូ នឹងត្រូវបន្តនៅថ្ងៃសុក្រនេះទៀត៕ PS / TK
No comments:
Post a Comment
I like Blogger