ស្ត្រីជាសកម្មជនដីធ្លីម្នាក់នៅតំបន់បឹងកក់ រួមទាំងស្វាមីផង ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃអង្គារនេះ ខណៈពួកគេធ្វើដំណើរទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។
ក្រុមអ្នកភូមិបឹងកក់ ដែលប្រមូលផ្តុំគ្នានៅមុខសាលាខណ្ឌដូនពេញ ដើម្បីស្វែងរកការពិតនៃការចាប់ខ្លួនតំណាងពួកគេនោះ បានឲ្យដឹងថា អ្នកស្រី យ៉ង់ បុប្ផា ដែលធ្លាប់ចេញមុខតវ៉ាយ៉ាងសកម្មរឿងជម្លោះដីធ្លី និងស្វាមីគាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃអង្គារ ទី៤ ខែកញ្ញានេះ ដោយមិនដឹងមូលហេតុ។ ពួកគេថា ការចាប់ខ្លួននេះ ធ្វើឡើងខណៈអ្នកទាំងពីរ កំពុងធ្វើដំណើរដោយម៉ូតូ ឆ្ពោះទៅកាន់សាលាខណ្ឌដូនពេញ ដើម្បីពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ៖ “ពួកវាចុះមកចាប់នៅកន្លែងពួកខ្ញុំមកមើលឈ្មោះបោះឆ្នោត ហើយដល់ហើយជិះមកជិតសង្កាត់ អាកន្លែងព្រះចេតិយហ្នឹង ពួកវាស្លៀកពាក់សុទ្ធតែស៊ីវិលទាំងអស់ ស្ទាក់ចាប់ យ៉ង់ បុប្ផា ហ្នឹងហើយ ចាប់ហើយ និងប្តីប្រពន្ធគាត់ពីរនាក់ហ្នឹងហើយ គេចាប់យកទៅញាត់ចូលឡាន ហើយសោរម៉ូតូ ម៉ូតូអីគេយកទៅទាំងអស់។ ព្រោះអីចោរចូលផ្ទះបុប្ផាហ្នឹងបីដងហើយ មកប្តឹងកន្លែងប៉ុស្តិ៍ហ្នឹងបីដង រាល់ដងខ្ញុំជូនមក ដល់ហើយទៅបែរជាចាប់វិញ ឥឡូវខ្ញុំមិនដឹងអីដែរ”។
VOD មិនអាចសុំអត្ថាធិប្បាយជុំវិញការចាប់ខ្លួននេះ ពីស្នងការនគរបាលរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ បានទេ ដោយលោកអះអាងថា កំពុងជាប់ប្រជុំ។ ចំណែកប្រធានក្រុមអធិការកិច្ចរាជធានីភ្នំពេញ លោក ហុក ហួរលីម អះអាងថា មិនដឹងរឿងនេះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ពិតជាមានចាប់ខ្លួនពលរដ្ឋមែន ប៉ុន្តែលោកមិនទាន់ដឹងមូលហេតុដែរ ៖ “ចាប់ យ៉ង់ បុប្ផា និងប្តី ប៉ុន្តែយើងអត់ទាន់ដឹងថាមូលហេតុអី ឥឡូវមិនទាន់ច្បាស់ថាយកទៅណា ព្រោះពេលដែលគាត់មកពិនិត្យឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែប៉ូលីសគេថាមានដីកា យើងមិនដឹងថាដីកាចាប់ពីរនាក់ហ្នឹងរឿងអី ប្តីប្រពន្ធហ្នឹងណា”។
អ្នកស្រី យ៉ង់ បុប្ផា ធ្លាប់ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួនបីដងរួចមកហើយ ខណៈចេញមុខតវ៉ារឿងជម្លោះដីធ្លីនៅតំបន់បឹងកក់។ បន្ទាប់ពីការចាប់ខ្លួនគាត់មួយលើកទៀតនេះ មានអ្នកភូមិបឹងកក់ប្រមាណមួយរយនាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែង៕

No comments:
Post a Comment
I like Blogger