ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានការប្រុងប្រយ័ត្នបន្តទៀត នៅខណៈដែលខេត្តមួយចំនួន កំពុងជួបគ្រោះទឹកជំនន់ និងជ្រលងសម្ពាធទាបនៅតែគ្របដណ្តប់លើប្រទេសកម្ពុជា។
នៅ ក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិត នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីម្សិលមិញលោកហ៊ុន សែនបានធ្វើការអំពាវនាវ ដល់អាជ្ញាធរ ពិសេសអាជ្ញាធរ នៅក្នុងខេត្តបន្ទាយមានជ័យ ឲ្យបង្កើនការយកចិត្តទុកដាក់បន្តទៀតជួយប្រជាពលរដ្ឋរងគ្រោះដោយ សារទឹកជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ។ លោកមានប្រសាសន៍ថា៖ «អាជ្ញាធរ បានខំប្រឹងប្រែងជួយជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ តំបន់លិចលង់ទឹក តែសូមនៅបន្តការប្រុងប្រយ័ត្នទៀតដោយមិនអាចធ្វេសប្រហែសបានទេ ព្រោះសម្ពាធទាប កំពុងស្ថិតនៅលើប្រទេសយើង»។

លោកនាយករដ្ឋ មន្ត្រីបន្តថា ទឹកនៅឆ្នាំនេះ មិនធំដូចពីឆ្នាំមុនទេ ព្រោះពីឆ្នាំទៅ នៅពេលនេះ នៅភ្នំពេញទឹកមានកម្ពស់ជាង ១០ ម៉ែត្រហើយ តែពីម្សិលមិញ ទឹកមានកម្ពស់ត្រឹមតែ៨,៤៥ ម៉ែត្រប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រី បន្ថែមថា ទឹកជំនន់ នៅបន្ទាយមានជ័យ ហូរធ្លាក់មកពីថៃ ដែលធ្វើឲ្យពលរដ្ឋជាង៥ ពាន់គ្រួសារ ត្រូវបានជម្លៀសចេញ ពីលំនៅដ្ឋានហើយជំនន់ទឹកភ្លៀងនេះ ក៏កំពុងបង្កឲ្យប៉ះពាល់ដល់ផ្លូវ និងសាលារៀនផងដែរ។
លោក អ៊ុក កែវរតនៈ អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សាលាខេត្ត មិនទាន់ដឹងថា មានសាលារៀនចំនួនប៉ុន្មាន ដែលរងការជនលិចនោះទេ ដោយសារអាជ្ញាធរ កំពុងយកចិត្តទុកដាក់ ជួយសង្គ្រោះប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពជាចម្បងសិន។
លោកកែវ សែន អភិបាលស្រុកអូរជ្រៅ បានឲ្យដឹងផងដែរថា សាលារៀនចំនួន១៧ កន្លែងបានលិច ប៉ុន្តែបន្ទាប់ពីទឹកបានស្រក គឺមានការបោសសម្អាត សម្រាប់ឲ្យសិស្សចូលរៀននៅពេលខាងមុខ។ លោកថ្លែងថា៖ «មានសាលា១៧ កន្លែង ដែលលិច តែវាមិនធ្ងន់ធ្ងរនោះទេ»។
បើ តាមលោក អ៊ុក កែវរតនៈ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រមាណ ៥០០០ គ្រួសារ ដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនោះ ស្ទើរតែទាំងអស់ បានត្រឡប់ទៅលំនៅដ្ឋានវិញហើយ ហើយប្រជាពលរដ្ឋរងគ្រោះទាំងនោះ សុទ្ធតែទទួលបានអំណោយសង្គ្រោះបន្ទាន់ ពីកាកបាទក្រហមកម្ពុជា សប្បុរសជន និងអង្គការក្រៅរដ្ឋាភិបាល។
លោក កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា សាលារៀនចំនួន១៩ កន្លែង និងផ្លូវចំនួន ៤៩ ខ្សែ ប្រវែងស្មើនឹង ៧២៨៩៦ ម៉ែត្រ ត្រូវបានលិចទឹក ប៉ុន្តែមិនទាន់ដឹងថា មានប៉ុន្មានដែលខូចខាតនោះទេ។
អាជ្ញាធរនៅតាមខេត្តមួយចំនួន ជាពិសេសខេត្តកំពង់ធំ ដែលរងគ្រោះខ្លាំងជាងគេដោយសារទឹកជំនន់កាលពីឆ្នាំមុន និយាយថា រហូតមកដល់ពេលនេះ មិនទាន់មានគ្រោះទឹកជំនន់ កើតឡើងនៅឡើយទេ៕
No comments:
Post a Comment
I like Blogger