ភ្នំពេញ:
ក្រុមអ្នកភូមិបឹងកក់ និងអ្នករស់នៅបុរីកីឡា
បានប្រមូលផ្តុំតវ៉ាអំពីបញ្ហាដីធ្លី
នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅជិតវត្តភ្នំ
ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២។
នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកនេះ តំណាងមន្ត្រីរដ្ឋាភិបាល
បានជួបប្រជុំនឹងតំណាងប្រទេសម្ចាស់ជំនួយ។ រីឯក្រុមពលរដ្ឋ
ជាអតីតអ្នកភូមិសំបុកចាប
បានប្រមូលផ្តុំតវ៉ានៅមុខសាលារាជធានីភ្នំពេញ ប្រឆាំងនឹងការបណ្តេញ
ឲ្យរុះរើផ្ទះពីសហគមន៍ភូមិអណ្តូង ដែលស្ថិតនៅជាយរាជធានីភ្នំពេញ។
ក្រុមអ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ដែលជាស្ត្រី និងកុមារ បានលើកបដា និងស្រែកមេក្រូតូចៗ ស្នើឲ្យប្រទេសម្ចាស់ជំនួយ អន្តរាគមន៍ទៅកាន់រដ្ឋាភិបាល ដើម្បីលើកឡើងពីបញ្ហានៃការបណ្ដេញចេញនៅបុរីកីឡា និងនៅបឹងកក់ ពិសេសក្រុមអ្នកភូមិស្រែកយំ ស្នើឲ្យដោះលែងស្ត្រីបឹងកក់ និងស្ត្រីបុរីកីឡា ដែលត្រូវតុលាការចោទប្រកាន់ និងឃុំខ្លួនឲ្យមានសេរីភាពឡើងវិញ។
នៅក្នុងលិខិតដាក់ទៅក្រុម ម្ចាស់ជំនួយរបស់កម្ពុជា បានលើកឡើងថា ពលរដ្ឋបឹងកក់ និងបុរីកីឡា សុំអន្តរាគមន៍ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ភាពយុត្តិធម៌ ដោយដោះលែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លី និងជាតំណាងសហគមន៍បឹងកក់ ពីពន្ធនាគារព្រៃស និងបញ្ចប់ជម្លោះនៅតំបន់បឹងកក់ ដោយផ្ដល់ប្លង់កម្មសិទ្ធិ ដល់ពលរដ្ឋបឹងកក់ ដែលនៅសេសសល់ជាង ៦០ គ្រួសារ និងកំណត់ព្រំប្រទល់ដី ១២,៤៤ ហិកតា ឲ្យបានច្បាស់លាស់ តាមអនុក្រឹត្យរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុមអ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ដែលជាស្ត្រី និងកុមារ បានលើកបដា និងស្រែកមេក្រូតូចៗ ស្នើឲ្យប្រទេសម្ចាស់ជំនួយ អន្តរាគមន៍ទៅកាន់រដ្ឋាភិបាល ដើម្បីលើកឡើងពីបញ្ហានៃការបណ្ដេញចេញនៅបុរីកីឡា និងនៅបឹងកក់ ពិសេសក្រុមអ្នកភូមិស្រែកយំ ស្នើឲ្យដោះលែងស្ត្រីបឹងកក់ និងស្ត្រីបុរីកីឡា ដែលត្រូវតុលាការចោទប្រកាន់ និងឃុំខ្លួនឲ្យមានសេរីភាពឡើងវិញ។
នៅក្នុងលិខិតដាក់ទៅក្រុម ម្ចាស់ជំនួយរបស់កម្ពុជា បានលើកឡើងថា ពលរដ្ឋបឹងកក់ និងបុរីកីឡា សុំអន្តរាគមន៍ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ភាពយុត្តិធម៌ ដោយដោះលែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លី និងជាតំណាងសហគមន៍បឹងកក់ ពីពន្ធនាគារព្រៃស និងបញ្ចប់ជម្លោះនៅតំបន់បឹងកក់ ដោយផ្ដល់ប្លង់កម្មសិទ្ធិ ដល់ពលរដ្ឋបឹងកក់ ដែលនៅសេសសល់ជាង ៦០ គ្រួសារ និងកំណត់ព្រំប្រទល់ដី ១២,៤៤ ហិកតា ឲ្យបានច្បាស់លាស់ តាមអនុក្រឹត្យរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុម អ្នកភូមិ ក៏បានទាមទារឲ្យដោះលែងអ្នកស្រី ទឹម សាក់មុន្នី តំណាងអ្នកភូមិបុរីកីឡា ដែលត្រូវបានតុលាការ ចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារព្រៃសផងដែរ។
ខ្លឹមសារលិខិតបន្តថា ជាងមួយឆ្នាំហើយ ដែលអនុក្រឹត្យរបស់សម្ដេចនាយករដ្ឋមន្ត្រីបានចេញ ប៉ុន្តែពលរដ្ឋសហគមន៍បឹងកក់ មិនទាន់បានដឹងទីតាំងដីទំហំ ១២,៤៤ ហិកតា នៅទីណានៅឡើយទេ។
សូមរម្លឹកថា អ្នកភូមិបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការសម្រេចឃុំខ្លួន ពីបទ ប្រើអំពើហិង្សាដោយចេតនា វាយលើបុរសពីរនាក់ កាលពីថ្ងៃ៤ ខែកញ្ញា ឆ្នាំ២០១២។ ចំណែកអ្នកតវ៉ាដីធ្លីម្នាក់ទៀត នៅបុរីកីឡា គឺអ្នកស្រី ទឹម សាក់មុន្នី ក៏ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមរយៈការចូលរួមតវ៉ាក្នុងជម្លោះដីធ្លី ដែលក្រុមហ៊ុន និងអាជ្ញាធរ បានវាយកម្ទេចផ្ទះរបស់ពលរដ្ឋបុរីកីឡា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
ក្នុងរឿងចាប់ខ្លួនស្ត្រីទាំងពីររូបនោះ អង្គការសិទ្ធិមនុស្សជាច្រើន បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ ដោយថ្កោលទោសនឹងការចាប់ខ្លួនស្ត្រីអ្នកភូមិបឹងកក់ និងបុរីកីឡាទាំងពីរ ហើយបានទាមទារឲ្យដោះលែងស្ត្រីទាំងពីរនាក់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
ដោយឡែកអតីតអ្នកភូមិសំបុកចាប ១៩ គ្រួសារ ដែលអាជ្ញាធរមូលដ្ឋាន ប្រកាសបណ្តេញ ជាលើកទី២ ឲ្យរើផ្ទះខ្ទមចេញពីសហគមន៍ភូមិអណ្តូង នៅជាយរាជធានីភ្នំពេញ ក៏បានជួបជុំតវ៉ានៅមុខសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦កញ្ញា ឆ្នាំ២០១២ ផងដែរ។
ក្រុមពលរដ្ឋក្រីក្រទាំងនោះ ស្នើសុំរស់នៅសហគមន៍ភូមិអណ្តូងនោះ បន្ទាប់ពីពួកគេ រួមនឹងពលរដ្ឋក្រីក្រជាង ១.០០០ គ្រួសារផ្សេងទៀត ត្រូវបានអាជ្ញាធរក្រុង រុះរើលំនៅដ្ឋានចេញពីអតីតសហគមន៍ភូមិសំបុកចាប នៅជិតរដ្ឋសភា និងដឹកឲ្យទៅរស់នៅក្នុងសហគមន៍ភូមិអណ្តូង កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៦។
តែពេលនេះ អាជ្ញាធរមូលដ្ឋានបានតម្រូវឲ្យពលរដ្ឋ ១៩ គ្រួសារ រើផ្ទះចេញ ដើម្បីយកដីនោះសង់ផ្លូវថ្មីមួយ ក្នុងតំបន់អភិវឌ្ឍន៍ ដែលមានផ្ទះតូច សង់ជាប់គ្នាជាជួរតូចៗនោះ។
សូមរម្លឹកថា ការប្រមូលផ្តុំតវ៉ារបស់ក្រុមអ្នកភូមិបឹងកក់ អ្នកបុរីកីឡា និងអតីតអ្នកភូមិសំបុកចាប នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ បានធ្វើឡើង ខណៈដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអង្គុយប្រជុំក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នៅទល់មុខនឹងក្រុមប្រទេសម្ចាស់ជំនួយ ដើម្បីលើកឡើងពីបញ្ហាអភិវឌ្ឍន៍ប្រទេសកម្ពុជា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅជិតវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំរវាងរដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយ ដែលមានឈ្មោះថា គណៈកម្មាធិការសម្របសម្រួល ដៃគូអភិវឌ្ឍន៍រដ្ឋាភិបាល GDCC លើកទី១៩ នៅព្រឹកថ្ងៃពុធនេះសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ខ្ពស់បំផុត របស់រដ្ឋាភិបាលកម្ពុជានិងម្ចាស់ជំនួយ នៅក្នុងវេទិកាសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា CDCF ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០១២។ ក្នុងកិច្ចប្រជុំដែលធ្វើជារៀងរាល់ឆ្នាំនោះ គឺប្រទេសម្ចាស់ជំនួយ ឬហៅថា ដៃគូអភិវឌ្ឍន៍របស់កម្ពុជា នឹងត្រូវប្រកាសពីការសន្យាផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាល និងក្រុមការពារសិទ្ធិមនុស្ស ជាតិ-អន្តរជាតិជាង ១០០ ស្ថាប័ន បានជួបប្រជុំ និងបានចេញនូវសេចក្តីថ្លែងការណ៍រួម លើកឡើងពីក្តីបារម្ភជុំវិញបញ្ហាដីធ្លី ដំណើរការលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជាដើម។ ក្តីបារម្ភទាំងនោះ ត្រូវបានអង្គការសង្គមស៊ីវិល លើកឡើងដាក់ជូនក្រុមប្រទេសម្ចាស់ជំនួយបរទេស និងរដ្ឋាភិបាល ដើម្បីបញ្ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលដៃគូអភិវឌ្ឍន៍រដ្ឋាភិបាល GDCC នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២៕ S
No comments:
Post a Comment
I like Blogger