ពលរដ្ឋសហគមន៍ចំនួនពីរ នៅរាជធានីភ្នំពេញ ដែលមានជម្លោះដីធ្លី បើកយុទ្ធនាការហែរក្បួនតាមដងវិថីនានា ស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ សុំដោះលែងតំណាងពួកគេពីរនាក់ ដែលត្រូវតុលាការចាប់ឃុំខ្លួនថ្មីៗនេះ។
អ្នកភូមិមកពីអតីតសហគមន៍បុរីកីឡា និងបឹងកក់ ប្រមាណ ៣០០នាក់ រួមទាំងកុមារផង បានស្រែកតាមឧបករណ៍បំពងសំឡេង តាមវិថីព្រះមុនីវង្ស ផ្លូវសហព័ន្ធរូស្ស៊ី ឆ្ពោះទៅដាក់ញត្តិនៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសុំឲ្យដោះលែងតំណាងពួកគេពីរនាក់ដែលតុលាការឃុំខ្លួនទាក់ទងជម្លោះដីធ្លី កន្លងមក។ ប៉ុន្តែសកម្មជនដីធ្លីដែលភាគច្រើនជាស្រ្តីទាំងនោះ បានខកខានដាក់ញត្តិទៅកាន់ស្ថាប័នផ្សេងទៀត នៅថ្ងៃនេះ ដោយសារប៉ះទង្គិចដោយពាក្យសម្តីជាមួយសមត្ថកិច្ចចម្រុះ ជិត១០០នាក់ ប្រដាប់ដោយខែលនិងដំបងឆក់ ៖ “ចុះអាឡូវអូន ឥឡូវខ្ញុំសុំអង្វរ ឥឡូវឲ្យខ្ញុំលុតជង្គង់សំពះអូនអត់? ថាខ្ញុំមិនមែនអ្នកស៊ីញ៉េច្បាប់ទេបង”។

ក្រោយប៉ះទង្គិចប្រហែលជិត២០នាទី ដោយមិនមានអ្នករងរបួស តំណាងអ្នកភូមិត្រូវបានអនុញ្ញាតឲ្យចូលដាក់ញត្តិ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
តំណាងអ្នកភូមិអះអាងប្រាប់រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ុន អ៊ុយ ដែលចេញមកទទួលញត្តិនោះថា ការចាប់ខ្លួន អ្នកស្រី ទឹម សាក់មុនី និង អ្នកស្រី យ៉ោម បុប្ផា ជារឿងអយុត្តិធម៌ និងសុំឲ្យដោះលែងវិញ ៖ “តំណាងរបស់ពួកខ្ញុំម្នាក់ទៅទៀត ខ្ញុំពិបាកទ្រាំណាស់ ខ្ញុំឈឺចាប់ណាស់ ខ្ញុំមានអារម្មណ៍ថា ពួកខ្ញុំរស់នៅឯកោអត់មានអ្នកជួយពួកខ្ញុំទេ ពេលដែលខ្ញុំដាក់កិច្ចអន្តរាគមន៍ តែងតែមានកម្លាំងសមត្ថកិច្ចមកវ៉ៃ និងចាប់ខ្លួនពួកខ្ញុំរហូត ហើយឥឡូវនេះគេប្រើប្រព័ន្ធតុលាការមកចាប់ពួកខ្ញុំទៀតហើយ តើឲ្យពួកខ្ញុំរស់យ៉ាងម៉េចទៅ សូម្បីតែកូនៗ ក៏លែងចង់ទៅរៀនដែរ។ ជំរាបប្រាប់លោកពូឲ្យដឹងជាព័ត៌មានថា ពួកខ្ញុំរាល់ថ្ងៃគឺពិបាកមែន ហើយសុំអ្វីដែលអ្នកស្រី ស៊ុយ ស៊ីផាន អត់គ្រប់ទេ កិច្ចសន្យាគាត់ធ្វើតែ៨ទេ តែកិច្ចសន្យាគឺ១០អាគារ ក្នុងកិច្ចសន្យា ធ្វើបានតែ៨ទេ គាត់ឆ្លើយប្រាប់ថាគាត់ក្ស័យធន”។
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ុន អ៊ុយ អះអាងថា លោកនឹងយកសំណើរនេះ ដាក់ជូនទៅថ្នាក់លើពិនិត្យ ប៉ុន្តែលោកមិនហ៊ានអះអាងពីដំណោះស្រាយទេ ៖ “ពូទទួលហើយ ម៉េចៗក៏ពូឆ្លើយដែរ វិជ្ជមានក្តី អវិជ្ជមានក្តី គឺពូឆ្លើយ ឆ្លើយជូន”។
ការចាប់ខ្លួនសកម្មជនដីធ្លីជាបន្តបន្ទាប់នេះ ត្រូវបានអង្គការសង្គមស៊ីវិលចំនួន១២ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ថ្កោលទោសថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនឯករាជ្យ។ ក្រុមសិទ្ធិមនុស្សទាំងនោះ បានចាត់ទុកថា ស្រ្តីជាប់ចោទទាំងពីរនាក់នោះមិនបានធ្វើខុសដូចការចោទប្រកាន់ទេ ហើយអំពាវនាវឲ្យដោះលែងពួកគេទាំងពីរនាក់នោះ ឲ្យមានសេរីភាពវិញ៕
No comments:
Post a Comment
I like Blogger