អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនអ្នកភូមិបឹងកក់ ២នាក់
នៅថ្ងៃទី៤ កញ្ញា ឆ្នាំ២០១២ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ
ដោយចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនា។
អ្នកភូមិបឹងកក់ បានអះអាងថា សមត្ថកិច្ចក្រុងភ្នំពេញ
ចាប់ខ្លួនអ្នកភូមិពីរនាក់ប្ដីប្រពន្ធ គឺស្ត្រីឈ្មោះ យ៉ោម បុប្ផា
អាយុ ៣១ឆ្នាំ ជាភរិយារបស់លោក លួស សាខន អាយុ ៥៦ឆ្នាំ រស់នៅភូមិ២២
តំបន់បឹងកក់
ក្នុងគ្រាដែលអ្នកទាំងពីរទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសាលា
សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី៤ កញ្ញា ឆ្នាំ២០១២។
ស្ត្រីឈ្មោះ យ៉ោម បុប្ផា គឺជាពលរដ្ឋម្នាក់ក្នុងចំណោមស្ត្រីអ្នកតវ៉ាក្នុងរឿងទំនាស់ដីធ្លីតំបន់បឹងកក់យ៉ាងសកម្ម។
ស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ មានប្រសាសន៍ដោយខ្លីថា
លោកពិតជាបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទអនុវត្តតាមដីការបស់
តុលាការគឺចៅក្រម តែ
សំអាងទាក់ទងពីបទបង្កហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស។
ប៉ុន្តែនៅម៉ោងប្រមាណជាង ៤រសៀលនេះ ក្រុមអ្នកបឹងកក់ បានអះអាងថា
តុលាការរាជធានីភ្នំពេញ បានដោះលែងលោក លួស សាខន ស្វាមីរបស់លោកស្រី យ៉ោម
បុប្ផា នោះវិញ។
លោក លួស សាខន បានថ្លែងពេលចេញពីតុលាការក្រុងភ្នំពេញថា
ភរិយារបស់លោកត្រូវគេបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃសរហើយ។
លោកថា ការចាប់ពួកគាត់នេះ
ពាក់ព័ន្ធនឹងរឿងដែលពួកគាត់ឃាត់អ្នកមានទំនាស់នៅក្បែរផ្ទះ
ហើយតុលាការបែរឃាត់ខ្លួនពួកគាត់ដោយអយុត្តិធម៌។
យ៉ាងណាក៏ដោយ រហូតដល់ម៉ោង ៥រសៀលថ្ងៃដដែលនេះ
ក្រុមអ្នកភូមិបឹងកក់
កំពុងស្វែងរកក្មេងប្រុសដែលជាកូនរបស់អ្នកទាំងពីរ ឈ្មោះ លួស លីហួរ
អាយុ ៨ឆ្នាំ ដែលបានបាត់ដំណឹងមិនឃើញចេញពីសាលា
ក្នុងពេលដែលឪពុកម្ដាយរបស់គេត្រូវចាប់ខ្លួន៕
No comments:
Post a Comment
I like Blogger