ភ្នំពេញៈ សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាល និងក្រុមការពារសិទ្ធិមនុស្សជាង១០០កាលពីម្សិលមិញបានចេញ សេចក្តីថ្លែងការណ៍រិះគន់ទៅលើបញ្ហាដីធ្លី ដំណើរការលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យក្រុមម្ចាស់ជំនួយបរទេសជួយអន្តរាគមន៍ពាក់ព័ន្ធនឹង ក្តីបារម្ភទាំងនេះ នៅកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលដៃគូអភិវឌ្ឍន៍‑រដ្ឋាភិបាល(GDCC) នៅថ្ងៃនេះ។
សន្និសីទជាន់ខ្ពស់ស្តីពីជំនួយ ដែលរំពឹងថា នឹងធ្វើឡើងរៀងរាល់៦ខែម្តង ក្នុងនោះ រដ្ឋាភិបាលជាធម្មតានឹងបង្ហាញ អំពីផែនការរយៈពេល៥ឆ្នាំរបស់ខ្លួន ហើយកិច្ចប្រជុំថ្ងៃនេះគឺជាកិច្ចប្រជុំលើកទី១របស់ GDCC សម្រាប់កម្ពុជាចាប់តាំងពីខែមេសាឆ្នាំមុន គឺបន្ទាប់ពីរដ្ឋាភិបាលបានពន្យារដោយមិនកំណត់កាលបរិច្ឆេទកាល ពីខែសីហា ឆ្នាំ២០១១។
សន្និសីទជាន់ខ្ពស់ស្តីពីជំនួយ ដែលរំពឹងថា នឹងធ្វើឡើងរៀងរាល់៦ខែម្តង ក្នុងនោះ រដ្ឋាភិបាលជាធម្មតានឹងបង្ហាញ អំពីផែនការរយៈពេល៥ឆ្នាំរបស់ខ្លួន ហើយកិច្ចប្រជុំថ្ងៃនេះគឺជាកិច្ចប្រជុំលើកទី១របស់ GDCC សម្រាប់កម្ពុជាចាប់តាំងពីខែមេសាឆ្នាំមុន គឺបន្ទាប់ពីរដ្ឋាភិបាលបានពន្យារដោយមិនកំណត់កាលបរិច្ឆេទកាល ពីខែសីហា ឆ្នាំ២០១១។
GDCC គឺធ្វើឡើងក្នុងគោលបំណងជាកិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំថ្នាក់ខ្ពស់បំផុតរបស់រដ្ឋាភិបាលកម្ពុជានិង ម្ចាស់ជំនួយនៅវេទិកាសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (CDCF) ដែលជាធម្មតានៅពេលនោះ ម្ចាស់ជំនួយនឹងធ្វើការបង្ហាញពីការប្រើប្រាក់ជំនួយនោះ និងពីកំណែទម្រង់ដែលគេរំពឹងថា រដ្ឋាភិបាលនឹងដោះស្រាយ។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា វេទិកា CDCF លើកក្រោយនឹងធ្វើឡើងនៅឆ្នាំ២០១៤ ហើយបើទោះជាវេទិកានោះរំពឹងថា នឹងធ្វើឡើងជារៀងរាល់១៨ខែក៏ដោយ ក៏កាលពីឆ្នាំមុនវាត្រូវបានពន្យារដោយមិនកំណត់ពេលវេលា ច្បាស់លាស់ឡើយ មានន័យថា ជាវេទិកាដែលមិនទាន់បានធ្វើតាំងពីឆ្នាំ២០១០។
បើទោះជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីមុនបានបដិសេធថា មិនបានដឹងអំពីពេលវេលានៃកិច្ចប្រជុំនេះក្តី មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះអះអាងថា កិច្ចប្រជុំGDCC នឹងចាប់ផ្តើមថ្ងៃនេះ។
បើទោះជាកំណែទម្រង់ឬសូចនាករតាមដានរួម(JMIs)ត្រូវបានអនុម័តនៅឯវេទិកា CDCF គេរំពឹងតិចតួចណាស់ថា នឹងត្រូវអនុម័តជាផ្លូវការនៅថ្ងៃនេះ ដែលការណ៍នេះនាំឲ្យមានការអំពាវនាវជាបន្ទាន់ជាច្រើនពី ក្រុមអង្គការក្រៅរដ្ឋាភិបាល និងក្រុមអង្គការសិទ្ធិមនុស្សនៅកម្ពុជា។ ម្ចាស់ជំនួយបរទេសដែលមិនឲ្យបញ្ចេញឈ្មោះមួយប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា គេបានទទួលដំណឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើង ហើយ JMIs ត្រូវបានដាក់ក្នុងរបៀបវារៈ«ដើម្បីពិនិត្យនិងអនុម័តជាផ្លូវការ »។
ពេលសួរថា អ្វីដែលអាចជំរុញឲ្យរដ្ឋាភិបាលប្រកាសកិច្ចប្រជុំនេះ ប្រភពនេះថា«មកពីឆ្នាំនេះកម្ពុជាជាម្ចាស់ផ្ទះអាស៊ាន»។
ប្រភពដដែលបន្តថា ៖ «វាពិតជាសំខាន់ ដែលមានការបន្តកិច្ចប្រជុំពិភាក្សា យើងពិតជាស្វាគមន៍កិច្ចប្រជុំនេះ»។
ក្រុមអង្គការក្រៅរដ្ឋាភិបាលធំៗ៥ បានសម្របសម្រួលសិក្ខាសាលាមួយជាមួយក្រុមសង្គមស៊ីវិលជាង ១០០ កាលពីម្សិលមិញ នឹងបានចេញនូវអនុសាសន៍មួយចំនួនក្នុងបំណងដាក់ជូនកិច្ចប្រជុំ GDCC និងបានអំពាវនាវឲ្យមានតម្លាភាព គណនេយ្យភាព និងកំណែទម្រង់ការបោះឆ្នោត ការអភិវឌ្ឍវិស័យកសិកម្ម វិស័យជលផល និងកំណែទម្រង់ដីធ្លី។
ក្រុមអង្គការទាំង នេះបានលើកឡើងពីអាទិភាពចម្បងនិងបន្ទាន់នូវការប្តេជ្ញាចិត្តជា សាធារណៈរបស់រដ្ឋាភិបាល ដែលត្រូវដាក់ចំណាត់ថ្នាក់ឡើងវិញលើដីធ្លី រួមទំាងការកំណត់ព្រំដែនឲ្យបានច្បាស់លាស់ និងអនុវត្តគោលនយោបាយជាតិលើការបណ្តេញចេញពីដីធ្លី ... ត្រូវគោរពទៅតាមស្តង់ដារអន្តរជាតិ»។
លោក ស៊ិន សុមុនី នាយកប្រតិបត្តិនៅអង្គការ MEDiCAM ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្នែកវិស័យសុខាភិបាលកាលពីម្សិលមិញ បានថ្លែងថា លោកជឿថា កំណែទម្រង់នឹងទទួលបានការអនុម័តនៅថ្ងៃនេះ។
លោកបន្តថា៖ «វាជាសញ្ញាវិជ្ជមានមួយដែរ ដែលវេទិកា CDCF ប្រារព្ធធ្វើមុនពេលរំពឹងទុក»។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃវេទិកាអង្គការក្រៅរដ្ឋាភិបាលប្រចាំកម្ពុជា ដែលជាអង្គការសម្របសម្រួលមួយដែរនោះ ថ្លែងថា៖ «ថ្ងៃស្អែក យើងនឹងដាក់បញ្ហាអភិបាលកិច្ច និងគណនេយ្យភាព ជាប្រធានបទរបស់យើង ប៉ុន្តែមានរបៀបវារៈកំណត់មួយរួចហើយ។ យើងនឹងជាអ្នកសង្កេតការណ៍បច្ចេកទេសនៅថ្ងៃស្អែក ដូច្នេះ យើងសង្ឃឹមថានឹងទទួលបានឱកាសលើកឡើងអំពីក្តីបារម្ភរបស់យើង »។
ក្រុមអង្គការសិទ្ធិមនុស្សក្នុងតំបន់និងអន្តរជាតិកាលពីម្សិលមិញ បានផ្ញើលិខិតបន្ទាន់មួយទៅស្ថានទូតមួយចំនួននៅក្នុងប្រទេស កម្ពុជា និងម្ចាស់ជំនួយនានាដោយស្នើសុំឲ្យមានអន្តរាគមន៍លើបញ្ហាជាក់លាក់និងករណីរំលោភបំពានសិទ្ធិមនុស្សថ្មីៗនេះនៅកិច្ចប្រជុំ នេះ រួមទាំងករណីចាប់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ដាក់ពន្ធនាគារ និងករណីឃាតកម្មលើលោក ឈុត វុទ្ធី និងអ្នកកាសែត ហង្ស សេរីឧត្តម រួមទាំងការចាប់ខ្លួននិងដាក់ពន្ធនាគារមុនការកាត់ទោស លើសកម្មជនតវ៉ាបញ្ហាសិទ្ធិលំនៅដ្ឋាន អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី ដែលជាប្រជាជននៅសហគមន៍បឹងកក់ និងបុរីកីឡា។
លោក Phil Robertson នៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បានថ្លែងថា ម្ចាស់ជំនួយបរទេសដែលផ្តល់ជំនួយដល់ការអភិវឌ្ឍនៅកម្ពុជា មានការទទួលខុសត្រូវលើកឡើងពីបញ្ហាសិទិ្ធមនុស្ស «នៅពេលណា ដែលពួកគេជួបជាមួយនឹងមន្រ្តីកម្ពុជា»។
«យើងសង្កត់ធ្ងន់ចំពោះម្ចាស់ជំនួយ អំពីសារៈសំខាន់ផ្តល់លើអ្នកការពារសិទិ្ធមនុស្ស ដែលប្រឈមនឹងការកាត់ទោស ដោយសារការបញ្ចេញមតិរបស់ខ្លួន»។
ទោះជាយ៉ាងណា លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា វេទិកាកិច្ចសហប្រតិបតិ្តការអភិវឌ្ឍកម្ពុជា គឺជាកញ្ចក់ឆ្លុះបញ្ចាំងមួយ ហើយថា លោកមិនមានទំនុកចិត្តទេថា ការអំពាវនាវរបស់អង្គការក្រៅរដ្ឋាភិបាលនឹងត្រូវឆ្លើយតបនៅថ្ងៃនេះ៕ PS / TK
No comments:
Post a Comment
I like Blogger