ភ្នំពេញៈ សាលាដំបូងរាជធានី បានកោះហៅអ្នកភូមិប្រមា ចំនួន ៤០ នាក់ទាំងអ្នកត្រូវចោទប្រកាន់ និងអ្នកត្រូវធ្វើជាសាក្សី សម្រាប់មកចូលរួមនៅក្នុងសវនាការលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ នៅសប្តាហ៍ក្រោយ។ នេះបើតាមមន្រ្តីតុលាការ ដែលបានថ្លែងកាលពីម្សិលមិញ។
ព្រះរាជអាជ្ញារង លោក មាស ចាន់ពិសិទ្ធិ បានឲ្យដឹងថា ដីកាកោះនេះបាន ចេញកាលពីខែមុន ដោយកោះហៅមនុស្សមួយចំនួន ចូលបំភ្លឺនៅថ្ងៃអង្គារ ថ្ងៃទី ១១ កញ្ញា ដើម្បីផ្តល់ភស្តុតាង ហើយអ្នកខ្លះនឹងត្រូវប្រឈមការចោទប្រកាន់ ពាក់ព័ន្ធនឹងផែនការ បង្កើតតំបន់អបគមន៍ក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលលោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ពីបទមេគំនិត។
លោក មាស ចាន់ពិសិទ្ធិ ដែលបដិសេធមិនបញ្ជាក់ថាតើក្នុងចំណោមអ្នកភូមិ ៤០ នាក់នោះ មានប៉ុន្មាននាក់ជាអ្នកត្រូវធ្វើសាក្សី និងប៉ុន្មាននាក់ នឹងត្រូវឈមការចោទប្រកាន់នោះ បានថ្លែងថា៖ «សរុបទាំងអស់ មានមនុស្សចំនួន ៤០ នាក់ រួមមានទាំងសាក្សី [និងអ្នកដែលនឹងត្រូវចោទ]»។ លោកបន្តថា៖ «យើងបានកោះហៅអ្នកណាក៏ដោយ ដែលបានពាក់ព័ន្ធនឹងករណីនេះ»។
លោក ចាន់ពិសិទ្ធិ បានបន្ថែមថា ប្រធានចៅក្រមជំនុំជម្រះ នឹងសម្រេចថា តើនឹងត្រូវធ្វើយ៉ាងដូចម្តេច ចំពោះករណីអ្នកដែលមិនចូលខ្លួននៅតុលាការ។
លោក ម៉ម សូណង់ដូ ដែលជាប្រធានវិទ្យុសំបុកឃ្មុំ ជាវិទ្យុឯករាជ្យ ដែលល្បីឈ្មោះនៅកម្ពុជា និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យផងដែរនោះ ត្រូវបានចោទប្រកាន់ចំនួនបួនករណីផ្សេងគ្នា ពាក់ព័ន្ធនឹងការប៉ុនប៉ង់ញុះញង់ឲ្យមានចលនាអបគមន៍នៅខេត្ត ក្រចេះ។
លោក ម៉ម សូណង់ដូ និងអ្នកភូមិមួយចំនួនទៀត ដែលទទួលរងការចោទប្រកាន់ ពាក់ព័ន្ធនឹងករណីបង្កើតតំបន់អបគមន៍នោះ បានបដិសេធជាដដែលៗថា ខ្លួនមិនដែលមានផែនការណាមួយ ក្នុងការបង្កើតតំបន់អបគមន៍នោះទេ។
រដ្ឋាភិបាលបានធ្វើការ ចោទប្រកាន់ថា មានករណីបង្កើតតំបន់អបគមន៍ បន្ទាប់ពីមានការប្រើកម្លាំងប្រដាប់អាវុធបណ្តេញប្រជាជនទាំង បង្ខំ ចេញពីភូមិប្រមា ដែលក្នុងហេតុការណ៍នោះ កងកម្លាំងរបស់រដ្ឋាភិបាលបានធ្វើការបាញ់រះ បណ្តាលឲ្យត្រូវក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ស្លាប់។ បើទោះបីជាអង្គការសង្គមស៊ីវិល និងអ្នកភូមិជាច្រើន បានហៅហេតុការណ៍នោះថា គឺជាការបណ្តេញប្រជាជនចេញ ដើម្បីយកដីឲ្យក្រុមហ៊ុនកាសូទីមក៏ដោយ ក៏មន្រ្តីរដ្ឋាភិបាល ក្រោយមកបានហៅការបណ្តេញចេញនោះថា ជាប្រតិបត្តិការចាំបាច់ ដើម្បីបង្ក្រាបក្រុមចលនាអបគមន៍ទាំងនោះ។
មេធាវីលោក ម៉ម សូណង់ដូ គឺលោក សុក សំអឿន ប្រធានប្រតិបត្តិ នៃអង្គការក្រុម អ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា លោកបានឮថា មនុស្សមួយចំនួនត្រូវបានកោះហៅ ប៉ុន្តែអត្តសញ្ញាណរបស់ពួកគេ មិនត្រូវបានបង្ហាញចេញទេ។ លោកបានបន្ថែមថា ការកោះហៅនេះ គឺផ្អែកទៅលើរបាយការណ៍របស់នគរបាល ហើយការកោះហៅនេះ អាចដើម្បីដាក់បន្ទុក ទៅលើការចោទប្រកាន់។ លោកបានថ្លែងថា៖ «បើផ្អែកតាមចម្លើយ នៅក្នុងរបាយការណ៍ របស់នគរបាល វាផ្តល់ប្រយោជន៍សម្រាប់ការចោទប្រកាន់»។
ទោះ យ៉ាងណាក្តី លោកបានថ្លែងថាការចូលបំភ្លឺរបស់សាក្សីទាំងអស់នោះ គឺប្រសើរជាងការមិនចូល ពីព្រោះថា នៅពេលពួកគេមកបំភ្លឺ វាអាចធ្វើឲ្យមានភាពខុសគ្នា ពីចម្លើយនៅក្នុងរបាយការណ៍របស់នគរបាល។
លោក សុក សំអឿន បានថ្លែងថា លោកក៏ស្នើផងដែរ ឲ្យតុលាការ កោះហៅអនុប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ជា បំរ៉ុង លោក វិច គីមឆន ប្រធានសមាគមអ្នកប្រជាធិបតេយ្យខេត្តក្រចេះ និង លោក កូវ រិទ្ធី អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យខេត្តក្រចេះ។
នៅ ពេលទាក់ទងកាលពីម្សិលមិញ លោក ជា បំរ៉ុង និង លោក វិច គីមឆន បានថ្លែងថា ពួកលោកមិនប្រាកដនោះទេថា ពួកលោកនឹងចូលទៅតុលាការឬអត់ ដោយពួកលោកអះអាងថា វាអាស្រ័យទៅលើស្ថានការនៅពេលនោះ៕ PS

No comments:
Post a Comment
I like Blogger