អង្គការសង្គមស៊ីវិលចំនួន១២ អំពាវនាវឲ្យសាលាដំបូងរាជធានីភ្នំពេញ ដោះលែងសកម្មជនការពារដីធ្លីពីរនាក់ នៅតំបន់បឹងកក់ និងតំបន់បុរីកីឡា ដោយសំអាងថា ពលរដ្ឋទាំងពីរនាក់នោះ មិនមានកំហុសទេគឺគ្រាន់តែប្រើប្រាស់សិទ្ធិការពារដីធ្លីតែប៉ុណ្ណោះ។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់អង្គការលីកាដូ ក្រុមការងារពិសេសសិទ្ធិលំនៅឋាន មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាជាដើម។ ក្នុងសេចក្តីថ្លែងការណ៍នោះ ស្នើឲ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ពិចារណាឡើងវិញ ហើយដោះលែងសកម្មជនការពារសិទ្ធិដីធ្លី អ្នកស្រី យ៉ោម បុប្ឆា តំណាងពលរដ្ឋនៅបឹងកក់ និងអ្នកស្រី ទឹម សាក់មុន្នី តំណាងពលរដ្ឋនៅអតីតតំបន់បុរីកីឡា។
សាលាដំបូងរាជធានីភ្នំពេញ បានចាប់ខ្លួន អ្នកស្រី យ៉ោម បុប្ផា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ដោយចោទពីបទបង្កហិង្សាដោយចេតនា និងចាប់ខ្លួនអ្នកស្រី ទឹម សាក់មុន្នី កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ ពីបទញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ៕
Tags: ការអភិវឌ្ឍន៍, ឃុំខ្លួន, ទំនាស់ដី, បឹងកក់, បុរីកីឡា, ភ្នំពេញ, សិទ្ធិមនុស្ស

No comments:
Post a Comment
I like Blogger