ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច បានចំអកគណបក្សសង្គ្រោះជាតិកម្ពុជា ដែលទើបតែបង្កើតថ្មី ចំពោះការគំរាមមិនចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ របស់គណបក្សប្រឆាំងថ្មីនេះ ថាដោយសារអស់ថវិកា។
ដោយកើត ចេញពីការបង្រួបបង្រួម រវាងគណបក្សប្រឆាំងធំពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទិ្ធមនុស្ស គណបក្សសង្គ្រោះជាតិកម្ពុជា បានគំរាមរួចមកហើយថា ខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយទេ ប្រសិនបើគ្មានការធ្វើកំណែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេ នោះ។
ថ្លែង ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៥៤៧៤ នាក់ កាលពីម្សិលមិញ លោក ហ៊ុន សែន ថ្លែងថា អ្នកបោះឆ្នោតអាចបោះឆ្នោតឲ្យគណបក្សដទៃទៀត ប្រសិនបើគេមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ។ លោក ហ៊ុន សែន បានថ្លែងថា៖ «មានគណបក្សនយោបាយបដិសេធមិនចូលរួមការបោះឆ្នោតឆ្នាំ ២០១៣ វាងាយស្រួលទេ គណបក្សនយោបាយដទៃទៀត ត្រូវត្រៀមខ្លួនទទួលសន្លឹកឆ្នោតអ្នកបោះឆ្នោត ដែលមិនបោះឲ្យគណបក្ស ប្រជាជនកម្ពុជា។ ការគំរាមធ្វើពហិការក្នុងការបោះឆ្នោត ដោយសារអាចខ្វះថវិកា»។ លោក ហ៊ុន សែន បានព្រមានថា ដំណើរការបោះឆ្នោតជាតិខាងមុខនេះ នឹងប្រព្រឹត្តទៅតាមច្បាប់ ហើយគ្មានការដោះស្រាយតាមឆន្ទៈនយោបាយឡើយ។
ដោយកើត ចេញពីការបង្រួបបង្រួម រវាងគណបក្សប្រឆាំងធំពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទិ្ធមនុស្ស គណបក្សសង្គ្រោះជាតិកម្ពុជា បានគំរាមរួចមកហើយថា ខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយទេ ប្រសិនបើគ្មានការធ្វើកំណែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេ នោះ។
ថ្លែង ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៥៤៧៤ នាក់ កាលពីម្សិលមិញ លោក ហ៊ុន សែន ថ្លែងថា អ្នកបោះឆ្នោតអាចបោះឆ្នោតឲ្យគណបក្សដទៃទៀត ប្រសិនបើគេមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ។ លោក ហ៊ុន សែន បានថ្លែងថា៖ «មានគណបក្សនយោបាយបដិសេធមិនចូលរួមការបោះឆ្នោតឆ្នាំ ២០១៣ វាងាយស្រួលទេ គណបក្សនយោបាយដទៃទៀត ត្រូវត្រៀមខ្លួនទទួលសន្លឹកឆ្នោតអ្នកបោះឆ្នោត ដែលមិនបោះឲ្យគណបក្ស ប្រជាជនកម្ពុជា។ ការគំរាមធ្វើពហិការក្នុងការបោះឆ្នោត ដោយសារអាចខ្វះថវិកា»។ លោក ហ៊ុន សែន បានព្រមានថា ដំណើរការបោះឆ្នោតជាតិខាងមុខនេះ នឹងប្រព្រឹត្តទៅតាមច្បាប់ ហើយគ្មានការដោះស្រាយតាមឆន្ទៈនយោបាយឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានលើកឡើងជាថ្មីម្តងទៀតថា ក្រុមប្រឆាំងនឹងប្រកាន់ខ្ជាប់ឆន្ទៈនយោបាយធ្វើពហិការ ក្នុងការបោះឆ្នោត ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតែដឹកនាំដោយមនុស្សដដែលៗ ដែលមិនឯករាជ្យ។ លោក សុវណ្ណ បន្តថា៖ «កំណែទម្រង់ គ.ជ.ប មិនត្រឹមតែជាបញ្ហាដែលលើកឡើងដោយគណបក្សប្រឆាំងនោះទេ ថែមទាំងជាបញ្ហា លើកឡើងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោក សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ដែលបានចុះផ្សាយកាលពីចុងខែមុន ហើយបានលម្អិត អំពីការធ្វើកំណែទម្រង់លើ គ.ជ.ប»។ លោកបញ្ជាក់ថា វាមិនចាំបាច់ត្រូវចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ ឡើយ ប្រសិនបើ គ.ជ.ប មិនត្រូវបានធ្វើកំណែទម្រង់ទេនោះ «ពីព្រោះ គ.ជ.ប នៅតែជាឧបករណ៍ ប្រើប្រាស់ ដោយគណបក្សកាន់អំណាច»។ លោកបានបន្តថា គណបក្សសង្គ្រោះជាតិកម្ពុជា បានបំពេញនីតិវិធីតាមច្បាប់ ហើយកំពុងតែរង់ចាំសេចក្តីសម្រេចដែលត្រូវធ្វើឡើងដោយក្រសួងមហាផ្ទៃ។
លោក សម រង្ស៊ី ដែលត្រូវបានផ្តន្ទាទោសកំបាំងមុខ ក្នុងឆ្នាំ ២០១០ ពាក់ព័ន្ធទៅនឹងសំណុំរឿងនៃដំណើរការបោះបង្គោលព្រំដែនកម្ពុជា វៀតណាមដ៏ចម្រូងចម្រាសនោះ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការបោះឆ្នោតទេ។
ទន្ទឹមនឹងនេះ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសម រង្ស៊ី បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញ ដោយអំពាវនាវឲ្យជនជាតិខ្មែរ សញ្ជាតិអាមេរិក ស្នើសុំលោកប្រធានាធិបតីអាមេរិក បារ៉ាក់ មូបាម៉ា លុបចោលដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះ។ លោកស្រី សុខហួរ បានសរសេរថា៖ «យើងជំរុញលោកអ្នក ចុះហត្ថលេខា លើញតិ្តស្នើសុំគាត់លុបចោលដំណើរមកកម្ពុជា ប្រសិនបើគាត់មិនទទួលបានការធានាថា ការបោះឆ្នោតដោយសេរី និងយុតិ្តធម៌នឹងរៀបចំឡើងនៅកម្ពុជា ក្នុងខែកក្កដា ឆ្នាំ ២០១៣ ស្របតាមអនុសាសន៍របស់អង្គការសហប្រជាជាតិឲ្យមានកំណែទម្រង់ការ បោះឆ្នោតនោះទេ»។
លោក ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប បានថ្លែងថា ចាប់តាំងពីដំណើរការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត គឺមានអ្នកចុះឈ្មោះថ្មី ៤០៤៧៣៨ នាក់ លុបចោលឈ្មោះ ១៤០៤៤៤ នាក់ពីបញ្ជីបោះឆ្នោត និងកែតម្រូវឈ្មោះ ៣៨៥២០ នាក់ ក្នុងបញ្ជីអ្នកបោះឆ្នោតថ្មី។ លោកបានថ្លែងថា ការចុះឈ្មោះ និងពិនិត្យបញ្ជីអ្នកបោះឆ្នោត នឹងធ្វើឡើងរយៈពេល ៤២ ថ្ងៃ ហើយថ្ងៃផុតកំណត់គឺទី១២ ខែតុលា។ លោក នីថា បានបន្ថែមថា៖ «បើទោះបីជាមានបញ្ហាទឹកជំនន់ក្នុងខេត្តមួយចំនួនក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ការចុះឈ្មោះនិងពិនិត្យបញ្ជីអ្នកបោះឆ្នោតនោះ ទេ បន្ទាប់ពីបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកញ្ញាមក»៕ TK
ភ្នំពេញៈ សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាល និងក្រុមការពារសិទ្ធិមនុស្សជាង១០០កាលពីម្សិលមិញបានចេញ សេចក្តីថ្លែងការណ៍រិះគន់ទៅលើបញ្ហាដីធ្លី ដំណើរការលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យក្រុមម្ចាស់ជំនួយបរទេសជួយអន្តរាគមន៍ពាក់ព័ន្ធនឹង ក្តីបារម្ភទាំងនេះ នៅកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលដៃគូអភិវឌ្ឍន៍‑រដ្ឋាភិបាល(GDCC) នៅថ្ងៃនេះ។
សន្និសីទជាន់ខ្ពស់ស្តីពីជំនួយ ដែលរំពឹងថា នឹងធ្វើឡើងរៀងរាល់៦ខែម្តង ក្នុងនោះ រដ្ឋាភិបាលជាធម្មតានឹងបង្ហាញ អំពីផែនការរយៈពេល៥ឆ្នាំរបស់ខ្លួន ហើយកិច្ចប្រជុំថ្ងៃនេះគឺជាកិច្ចប្រជុំលើកទី១របស់ GDCC សម្រាប់កម្ពុជាចាប់តាំងពីខែមេសាឆ្នាំមុន គឺបន្ទាប់ពីរដ្ឋាភិបាលបានពន្យារដោយមិនកំណត់កាលបរិច្ឆេទកាល ពីខែសីហា ឆ្នាំ២០១១។
GDCC គឺធ្វើឡើងក្នុងគោលបំណងជាកិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំថ្នាក់ខ្ពស់បំផុតរបស់រដ្ឋាភិបាលកម្ពុជានិង ម្ចាស់ជំនួយនៅវេទិកាសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (CDCF) ដែលជាធម្មតានៅពេលនោះ ម្ចាស់ជំនួយនឹងធ្វើការបង្ហាញពីការប្រើប្រាក់ជំនួយនោះ និងពីកំណែទម្រង់ដែលគេរំពឹងថា រដ្ឋាភិបាលនឹងដោះស្រាយ។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា វេទិកា CDCF លើកក្រោយនឹងធ្វើឡើងនៅឆ្នាំ២០១៤ ហើយបើទោះជាវេទិកានោះរំពឹងថា នឹងធ្វើឡើងជារៀងរាល់១៨ខែក៏ដោយ ក៏កាលពីឆ្នាំមុនវាត្រូវបានពន្យារដោយមិនកំណត់ពេលវេលា ច្បាស់លាស់ឡើយ មានន័យថា ជាវេទិកាដែលមិនទាន់បានធ្វើតាំងពីឆ្នាំ២០១០។
បើទោះជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីមុនបានបដិសេធថា មិនបានដឹងអំពីពេលវេលានៃកិច្ចប្រជុំនេះក្តី មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះអះអាងថា កិច្ចប្រជុំGDCC នឹងចាប់ផ្តើមថ្ងៃនេះ។
បើទោះជាកំណែទម្រង់ឬសូចនាករតាមដានរួម(JMIs)ត្រូវបានអនុម័តនៅឯវេទិកា CDCF គេរំពឹងតិចតួចណាស់ថា នឹងត្រូវអនុម័តជាផ្លូវការនៅថ្ងៃនេះ ដែលការណ៍នេះនាំឲ្យមានការអំពាវនាវជាបន្ទាន់ជាច្រើនពី ក្រុមអង្គការក្រៅរដ្ឋាភិបាល និងក្រុមអង្គការសិទ្ធិមនុស្សនៅកម្ពុជា។ ម្ចាស់ជំនួយបរទេសដែលមិនឲ្យបញ្ចេញឈ្មោះមួយប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា គេបានទទួលដំណឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើង ហើយ JMIs ត្រូវបានដាក់ក្នុងរបៀបវារៈ«ដើម្បីពិនិត្យនិងអនុម័តជាផ្លូវការ »។
ពេលសួរថា អ្វីដែលអាចជំរុញឲ្យរដ្ឋាភិបាលប្រកាសកិច្ចប្រជុំនេះ ប្រភពនេះថា«មកពីឆ្នាំនេះកម្ពុជាជាម្ចាស់ផ្ទះអាស៊ាន»។
ប្រភពដដែលបន្តថា ៖ «វាពិតជាសំខាន់ ដែលមានការបន្តកិច្ចប្រជុំពិភាក្សា យើងពិតជាស្វាគមន៍កិច្ចប្រជុំនេះ»។
ក្រុមអង្គការក្រៅរដ្ឋាភិបាលធំៗ៥ បានសម្របសម្រួលសិក្ខាសាលាមួយជាមួយក្រុមសង្គមស៊ីវិលជាង ១០០ កាលពីម្សិលមិញ នឹងបានចេញនូវអនុសាសន៍មួយចំនួនក្នុងបំណងដាក់ជូនកិច្ចប្រជុំ GDCC និងបានអំពាវនាវឲ្យមានតម្លាភាព គណនេយ្យភាព និងកំណែទម្រង់ការបោះឆ្នោត ការអភិវឌ្ឍវិស័យកសិកម្ម វិស័យជលផល និងកំណែទម្រង់ដីធ្លី។
ក្រុមអង្គការទាំង នេះបានលើកឡើងពីអាទិភាពចម្បងនិងបន្ទាន់នូវការប្តេជ្ញាចិត្តជា សាធារណៈរបស់រដ្ឋាភិបាល ដែលត្រូវដាក់ចំណាត់ថ្នាក់ឡើងវិញលើដីធ្លី រួមទំាងការកំណត់ព្រំដែនឲ្យបានច្បាស់លាស់ និងអនុវត្តគោលនយោបាយជាតិលើការបណ្តេញចេញពីដីធ្លី ... ត្រូវគោរពទៅតាមស្តង់ដារអន្តរជាតិ»។
លោក ស៊ិន សុមុនី នាយកប្រតិបត្តិនៅអង្គការ MEDiCAM ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្នែកវិស័យសុខាភិបាលកាលពីម្សិលមិញ បានថ្លែងថា លោកជឿថា កំណែទម្រង់នឹងទទួលបានការអនុម័តនៅថ្ងៃនេះ។
លោកបន្តថា៖ «វាជាសញ្ញាវិជ្ជមានមួយដែរ ដែលវេទិកា CDCF ប្រារព្ធធ្វើមុនពេលរំពឹងទុក»។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃវេទិកាអង្គការក្រៅរដ្ឋាភិបាលប្រចាំកម្ពុជា ដែលជាអង្គការសម្របសម្រួលមួយដែរនោះ ថ្លែងថា៖ «ថ្ងៃស្អែក យើងនឹងដាក់បញ្ហាអភិបាលកិច្ច និងគណនេយ្យភាព ជាប្រធានបទរបស់យើង ប៉ុន្តែមានរបៀបវារៈកំណត់មួយរួចហើយ។ យើងនឹងជាអ្នកសង្កេតការណ៍បច្ចេកទេសនៅថ្ងៃស្អែក ដូច្នេះ យើងសង្ឃឹមថានឹងទទួលបានឱកាសលើកឡើងអំពីក្តីបារម្ភរបស់យើង »។
ក្រុមអង្គការសិទ្ធិមនុស្សក្នុងតំបន់និងអន្តរជាតិកាលពីម្សិលមិញ បានផ្ញើលិខិតបន្ទាន់មួយទៅស្ថានទូតមួយចំនួននៅក្នុងប្រទេស កម្ពុជា និងម្ចាស់ជំនួយនានាដោយស្នើសុំឲ្យមានអន្តរាគមន៍លើបញ្ហាជាក់លាក់និងករណីរំលោភបំពានសិទ្ធិមនុស្សថ្មីៗនេះនៅកិច្ចប្រជុំ នេះ រួមទាំងករណីចាប់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ដាក់ពន្ធនាគារ និងករណីឃាតកម្មលើលោក ឈុត វុទ្ធី និងអ្នកកាសែត ហង្ស សេរីឧត្តម រួមទាំងការចាប់ខ្លួននិងដាក់ពន្ធនាគារមុនការកាត់ទោស លើសកម្មជនតវ៉ាបញ្ហាសិទ្ធិលំនៅដ្ឋាន អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី ដែលជាប្រជាជននៅសហគមន៍បឹងកក់ និងបុរីកីឡា។
លោក Phil Robertson នៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បានថ្លែងថា ម្ចាស់ជំនួយបរទេសដែលផ្តល់ជំនួយដល់ការអភិវឌ្ឍនៅកម្ពុជា មានការទទួលខុសត្រូវលើកឡើងពីបញ្ហាសិទិ្ធមនុស្ស «នៅពេលណា ដែលពួកគេជួបជាមួយនឹងមន្រ្តីកម្ពុជា»។
«យើងសង្កត់ធ្ងន់ចំពោះម្ចាស់ជំនួយ អំពីសារៈសំខាន់ផ្តល់លើអ្នកការពារសិទិ្ធមនុស្ស ដែលប្រឈមនឹងការកាត់ទោស ដោយសារការបញ្ចេញមតិរបស់ខ្លួន»។
ទោះជាយ៉ាងណា លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា វេទិកាកិច្ចសហប្រតិបតិ្តការអភិវឌ្ឍកម្ពុជា គឺជាកញ្ចក់ឆ្លុះបញ្ចាំងមួយ ហើយថា លោកមិនមានទំនុកចិត្តទេថា ការអំពាវនាវរបស់អង្គការក្រៅរដ្ឋាភិបាលនឹងត្រូវឆ្លើយតបនៅថ្ងៃនេះ៕ PS / TK
No comments:
Post a Comment
I like Blogger