Forest in Cambodia
សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!
Pages
Home
National
About the Save Forest in Cambodia Campaign
Wednesday, September 19, 2012
សហភាពអឺរ៉ុប ទទួលយកញត្តិអ្នកបឹងកក់ និងអ្នកបុរីកីឡា
វិជ័យ អានន្ទ វិទ្យុអាស៊ីសេរី ថ្ងៃទី១៩ កញ្ញា ២០១២
អ្នកបឹងកក់ និងអ្នកបុរីកីឡា ជាង១០០នាក់ យកញត្តិទៅដាក់សហភាពអឺរ៉ុប (EU) មានការិយាល័យនៅរាជធានីភ្នំពេញ។តំណាងអ្នកបឹងកក់ លោកស្រី ទេព វន្នី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្បែរការិយាល័យសហភាពអឺរ៉ុប (EU) នាវិមានឯករាជ្យ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២។
លោកស្រី ទេព វន្នី តំណាងឲ្យអ្នកបឹងកក់ និងលោកស្រី អ៊ូ ប៊ុនឡា តំណាងឲ្យអ្នកបុរីកីឡា ឲ្យដឹងនៅថ្ងៃទី១៩ កញ្ញា ថា តំណាងសហភាពអឺរ៉ុប ទទួលយកញត្តិរបស់អ្នកបឹងកក់ និងអ្នកបុរីកីឡា ហើយមន្ត្រីតំណាងឲ្យសភាពអឺរ៉ុបនោះបានសន្យាថា គាត់នឹងជួយធ្វើកិច្ចអន្តរាគមន៍លើបញ្ហានេះ៖ «ជារួម បើសិនជាខ្ញុំមិនសង្ឃឹម ខ្ញុំមិនអាចដាក់ញត្តិជូនទៅគាត់ទេ ព្រោះខ្ញុំសង្ឃឹមទៅលើស្ថាប័នទាំងអស់ហ្នឹង ជាពិសេស សហគមន៍អឺរ៉ុបផងដែរ ដែលគាត់ ដូចខ្ញុំនិយាយខាងលើអ៊ីចឹង គឺគាត់មានអំណាច ក៏ឥទ្ធិពលមួយដែរ សម្រាប់ក្នុងការជំរុញដល់រដ្ឋាភិបាលអន្តរាគមន៍ទៅប្រព័ន្ធតុលាការឲ្យមានភាពយុត្តិធម៌ និងផ្ដល់យុត្តិធម៌ដល់អ្នកស្រី យ៉ោម បុប្ផា ឲ្យមានការដោះលែងគាត់ជាបន្ទាន់»។
ការដាក់ញត្តិរបស់អ្នកបឹងកក់ និងអ្នកបុរីកីឡា នេះ ប្រាថ្នាឲ្យសហភាពអឺរ៉ុបជួយធ្វើកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យដោះលែងលោកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លីតំបន់បឹងកក់ និងលោកស្រី ទឹម សាក់មុន្នី សកម្មជនតំបន់បុរីកីឡា ដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបន្តបន្ទាប់។
លោកស្រី ទឹម សាក់មុន្នី ត្រូវតុលាការចេញដីកាសម្រេចឃុំខ្លួន កាលពីថ្ងៃទី៥ កញ្ញា បន្ទាប់ពីលោកស្រីបានចូលបំភ្លឺនៅតុលាការតាមដីកាកោះឲ្យចូលខ្លួននាថ្ងៃទី២៤ ខែឧសភា ពីបទល្មើសប្រកាសព័ត៌មានមិនពិត។ មុនការចាប់ខ្លួន លោកស្រី ទឹម សាក់មុន្នី មួយថ្ងៃ លោកស្រី យ៉ោម បុប្ផា ត្រូវមន្ត្រីប៉ូលិសបញ្ឆោតឲ្យចេញពីផ្ទះទាំងប្ដីប្រពន្ធ ឲ្យទៅធ្វើប័ណ្ណបោះឆ្នោតនៅសង្កាត់ស្រះចក ក្រោយមកមន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិល ក៏ចាប់ខ្លួនលោកស្រី យ៉ោម បុប្ផា និងស្វាមី បញ្ជូនទៅតុលាការ និងសម្រេចឃុំខ្លួន ដោយតុលាការចោទលោកស្រី យ៉ោម បុប្ផា ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់៕
No comments:
Post a Comment
I like Blogger
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
I like Blogger