សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, November 14, 2012

ក្រុម​តស៊ូ​មតិ​ថា​អាជ្ញាធរ​រារាំង​ការ​ជួប​ជុំ​របស់​ពួក​គេ

Wednesday, 14 November 2012 Justine Drennan, From The Phnom Penh Post





















ក្រុម​ត​ស៊ូមតិ​ធ្វើ​សមាជ​ប្រ​ជា​ជន​​​ ​នៅ​ក្រៅ​ហាង​ស្ទឹង​មាស​​​។ រូបថត ជី​វ័ន

ភ្នំពេញៈ ខណៈ​ដែល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១​ នៅ​រាជធានី​ភ្នំពេញ ខិត​ជិត​មក​ដល់ ក្រុម​សកម្មជន​បាន​ថ្លែង​ថា ពួក​គេ​ត្រូវ​អាជ្ញាធរ​បដិសេធ​ទាំង​កន្លែង​សាធារណៈ​និង​ឯកជន ប៉ុន្តែ​ពួក​គេ​នៅ​តែ​ប្តេជ្ញា​ពិភាក្សា​លើ​បញ្ហា ដែល​ត្រូវ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ។

តំណាង​មក​ពី​សមាជ​ ប្រជាជន​អាស៊ាន បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ពួក​គេ​នៅ​តែ​គ្រោង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើរ​ឆ្ពោះ​ទៅ​ក្រសួង​ការ បរទេស ដើម្បី​បង្ហាញ​អនុសាសន៍​ឲ្យ​អាស៊ាន​ពិចារណា​ បើ​ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ដើរ​ជា​ក្បួន ឬ​ប្រើ​វិធី​រាំង​ស្ទះ​ដទៃ​ជាច្រើន​ទៀត​ក៏​ដោយ។

លោក ស មូរ៉ា អ្នក​រៀបចំ​សមាជ​ប្រជាជន​អាស៊ាន​និង​ជា​ប្រធាន​សហព័ន្ធ​សហជីព កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​ បាន​ថ្លែង​ថា ៖ «​វា​ពិបាក​សម្រាប់​យើង ប៉ុន្តែ​យើង​សង្ឃឹម​ថា សាលា​រាជធានី​នឹង​យល់​ពី​ក្តី​បារម្ភ​របស់​យើង ហើយ​ផ្តល់​កន្លែង​ឲ្យ»។


លោក មូរ៉ា បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ កន្លែង​សម្រាប់​សមាជ​ប្រជាជន​អាស៊ាន​ គ្មាន​ផ្តល់​ឲ្យ​ទេ​រហូត​មក​ដល់​ពេល​នេះ​។ និយាយ​ខ្លី​គឺ​នៅ​ក្នុង​ភាព​ងងឹត​នៅ​ឡើយ​ លោក​លើក​ឡើង​ថា ភោជនីយដ្ឋាន​ស្ទឹងមាស ជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​នេះ មិន​ផ្តល់​ភ្លើង​អគ្គិសនី​សម្រាប់​ការ​បើក​សមាជ​៤ថ្ងៃ​នេះ​ទេ។

លោក មូរ៉ា បញ្ជាក់​ថា ពេល​ព្រឹក​អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​សម្ពាធ​លើ​ម្ចាស់​ភោជនីយដ្ឋាន នានា​ មិន​ឲ្យ​ទទួល​ជា​កន្លែង​រៀបចំ​សមាជទេ ដោយ​ដាក់​បញ្ញត្តិ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​នានា​ទទួល​ខុស​ត្រូវ​តាម ច្បាប់ ប្រសិន​មាន​អ្វី​បាន​កើត​ឡើង។

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «​នេះ​ជា​វិធី​គំរាម​ធ្វើ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​»។

ប៉ុន្តែ អ្នក​ចូល​រួម​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីធ្លា​ភោជនីយដ្ឋាន​ដើម្បី​ស្តាប់​ចម្រៀង​ជំរុញ​ទឹក​ចិត្ត និង​សុន្ទរកថា​នានា កាល​ពី​រសៀល​ម្សិលមិញ។ ​ក្នុង​សមាជ​ប្រជាជន​អាស៊ាន​មាន​ការ​អះអាង​ថា ប្រជាជន​ជាង ២ពាន់​នាក់​នឹង​ចូល​រួម​ក្នុង​សិក្ខា​សាលា។

លោក​ស្រី លី ពិសី អ្នក​រៀបចំ​សមាជ​ប្រជាជន​អាស៊ាន​ បាន​ឲ្យ​ដឹង​ថា អ្នក​ចូល​រួម​ទាំង​នេះ​រួម​មាន​កសិករ សហគមន៍​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ការ​ចាប់​យក​ដី​ធ្លី និង​ការ​បណ្តេញ​ចេញ កម្មករ​រោង​ចក្រ សហជីព ជន​ជាតិ​ដើម អ្នក​រក​ស៊ី​ផ្លូវ​ភេទ ​សមាជិក​នៃ​សហគមន៍​ខ្ទើយ ​និង​តំណាង​មក​ពី​ប្រទេស​អាស៊ាន​ដទៃ​ទៀត​។

លោក​ស្រី Shalmali Guttal មន្រ្តី​កម្ម​វិធី​ថៃ​នៅ Focus on the Global South ជា​អង្គការ​គាំទ្រ​មូលដ្ឋាន បាន​ប្រាប់​ទៅ​អង្គ​សមាជ​ដែរ​ថា ៖ «យើង​ទាំង​អស់​គ្នា​មើល​ឃើញ​ច្បាស់​ថា អាជ្ញាធរ​អាច​ផ្តាច់​ចរន្ត​អគ្គិសនី​ ប៉ុន្តែ​ពួក​គេ​មិន​អាច​កាត់​ផ្តាច់​ថាមពល​យើង​ឡើយ»។ សំឡេង​ហ៊ោ​ឮ​ឡើង​ចំពោះ​សម្តី​របស់​លោក​ស្រី។

ខណៈ​ម្ចាស់​ភោជនីយដ្ឋាន​ស្ទឹង​មាស ពុំ​មាន​ពេល​ដើម្បី​ផ្តល់​ការ​អត្ថាធិប្បាយ​បាន មជ្ឈមណ្ឌល​ទួល​គោក ដែល​កាល​ពី​ម្សិលមិញ បាន​លុប​ចោល​ការ​ព្រម​ព្រៀង​រៀបចំ​សិក្ខា​សាលា​សមាជ​ប្រជាជន​អាស៊ាន​ នៅ​ថ្ងៃ​នេះ បាន​ថ្លែង​ថា មជ្ឈមណ្ឌល​មិន​អាច​រៀបចំ​សន្និសីទ​បាន​ទេ ព្រោះ​សមាជ​នេះ​មិន​បង្ហាញ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ ឬ សង្កាត់​។

លោក ស មូរ៉ា បន្ត​ថា ​មជ្ឈមណ្ឌល​ទួល​គោក​ក៏​បាន​ទទួល​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន ផង​ដែរ។ លោក​បន្ត​ថា អ្នក​ចូល​រួម​សមាជ​ប្រជាជន​អាស៊ាន​ក៏​មិន​ត្រូវ​បាន​ទទួល​ឲ្យ​ស្នាក់​នៅ​ ផ្ទះ​សំណាក់​ដែរ ក្នុង​នោះ មាន​ផ្ទះ​សំណាក់​មហា​លាភ ក្នុង​ខណ្ឌ​ទួលគោក ជា​ការ​អះអាង​ដែល​ផ្ទះ​សំណាក់​បាន​បដិសេធ។​

លោក​ស្រី Guttal បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា កន្លែង​ជា​ច្រើន​ទៀត​សម្រាប់​ព្រឹត្តិការណ៍​សមាជ​ប្រជាជន​អាស៊ាន បាន​លុប​ចោល បើ​ទោះ​ជា​ព្រឹត្តការណ៍​នេះ​ជា​ព្រឹត្តការណ៍​ឯកជន ដែល​នៅ​ក្រៅ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្តី​។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​មុន​ពេល​ចាប់​ផ្តើម​សមាជ​ប្រជាជន​អាស៊ាន កាល​ពី​ម្សិលមិញ​ថា លោក​មិន​បាន​ទទួល​ព័ត៌​មាន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយ​តប​ឡើយ ហើយ​ក្រោយ​មក លោក​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។ លោក​ចៅ​សង្កាត់ និង មេ​ប៉ុស្តិ៍​សង្កាត់​ជ្រោយ​ចង្វារ បដិសេធ​ចំពោះ​ការ​គាប​សង្កត់​លើ​កន្លែង​នានា​ដូច​ជា ស្ទឹងមាស ដែល​ថា មិន​ឲ្យ​រៀបចំ​សមាជ​ប្រជាជន​អាស៊ាន​៕ TK


No comments:

Post a Comment

I like Blogger