សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, November 21, 2012

តុលាការ​ពន្យារ​ពេល​ចុះ​រុះរើ​លំនៅដ្ឋាន​ពលរដ្ឋ ១៤​គ្រួសារ

ផាក់ ស៊ាង​លី​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២១ វិច្ឆិកា​ ២០១២

ព្រះសីហនុៈ សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បាន​ពន្យារ​ពេល​ការ​ចុះ​អនុវត្ត​សាល​ដីកា ធ្វើ​ការ​រុះរើ និង​ឈូស​ឆាយ​លំនៅដ្ឋាន និង​ដី​របស់​ប្រជាពលរដ្ឋ​១៤​គ្រួសារ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​៤ សង្កាត់​លេខ ៤ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ​នេះ។

សាលា​ដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៤ ខែ​តុលា​ឆ្នាំ ២០១២ នេះ បាន​ចេញ​លិខិត​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៤ គ្រួសារ​ឲ្យ​ធ្វើ​ការ​រុះរើ​ផ្ទះ​ចេញ​ឲ្យ​បាន​មុន​ថ្ងៃ​ពុធ​ទី ២១​ខែ​វិច្ឆិកា​ឆ្នាំ ២០១២ នេះ។ លិខិត​ជូន​ដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​ចៅក្រម​ម៉ុង មុន្នី​ចរិយា​បាន​បញ្ចា​ក់ថា«សូម​ធ្វើ​ការ​រុះរើ និង​ចាក​ចេញ​ពី​ដី​ដោយ​ខ្លួន​ឯង ក្នុង​ករណី​រឹងរូស តុលាការ នឹង​ចាត់​វិធានការ​អនុវត្ត​តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ហើយ​មិន​ទទួល​ខុស​ត្រូវ រាល់​ការ​ខូចខាត បាក់​បែក​សម្ភារ​សំណង់​ទាំងអស់​នោះ​ឡើយ»។


លោក ហេង ប៊ុនហោ ប្រធាន​ភូមិ​លេខ ៤ បាន​អះអាង​កាលពី​ម្សិលមិញ​ថា ការ​អនុវត្ត​សាល​ដីកា ដែល​គ្រោង​នឹង​ធ្វើ​ការ​រុះរើ​លំនៅដ្ឋាន​និង​ដី​ឡូ​ជាង ១០ គ្រួសារ នៅ​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​ផ្អាក​។ លោក បញ្ជាក់​ថា៖«ខ្ញុំ​គ្រាន់​តែ​ដឹង​ថា គម្រោង​រុះរើ​ហ្នឹង ត្រូវ​លើក​ពេល តែ​មិន​ដឹង​ថា លើក​ដល់​ពេល​ណា ឬ​ដោយ​សារ​មូលហេតុ​អ្វី​នោះ​ដែរ»។ លោក បាន​បន្ត​ថា ដី​ត្រង់​ចំណុច​នោះ ត្រូវ​បាន​រដ្ឋាភិបាល ប្រគល់​ឲ្យ​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ហ្គ្រូប ធ្វើ​ការ​អភិវឌ្ឍ។

លោក​ចៅក្រម ម៉ុង មុន្នី​ចរិយា ជាប់​រវល់​ក្នុង​សវនាការ​មិន​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​ហើយ​ភ្នំពេញ​ប៉ុស្តិ៍ ក៏​មិន​អាច​ទាក់​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ហ្គ្រូប សុំ​ការ​បំភ្លឺ​បាន​ដែរ​កាលពី​ម្សិលមិញ។

អ្នក​ស្រី​ចេង នីវណ្ណា អាយុ ៥៥ ឆ្នាំ ដែល​មាន​ដី​មួយ​ឡូត៍ នៅ​ទីតាំង​ដី​ជម្លោះ​នោះ បាន​ឲ្យ​ដឹងថា ជម្លោះ​ដី​ធ្លី​នៅ​តំបន់​នោះ​បាន​កើត​មាន​រហូត​ដល់​ក្តីក្តាំ​គ្នា​ឡើង​តុលាការ​ប្រមាណ២-៣ ឆ្នាំ​មក​ហើយ។ អ្នក​ស្រី​បន្ត​ថា ប្រមាណ​ជាង​មួយ​ឆ្នាំ​មុន អ្នក​ស្រី បាន​ឲ្យ​កម្មករ​ធ្វើ​របង​លួស​ព័ទ្ឋ​ជុំវិញ​ដី​របស់​អ្នក​ស្រី ប៉ុន្តែ​ត្រូវ​បាន​ភាគី​ជម្លោះ គេ​ឈូស​ចោល។ «ខ្ញុំ​បាន​ទិញ​ដី​នោះ មុន​លោក​ឧញ៉ា​ទៅ​ទៀត ប៉ុន្តែ​គាត់​ថា ដី​នោះ ជា​របស់​គាត់​ទៅវិញ។ វា​អយុត្តិធម៌​ណាស់»។ លោក​សៀ ភារម្យ​ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ឲ្យ​ដឹង​ថា ក្រុម​ការងារ​លោក កំពុង​តែ​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ៕

No comments:

Post a Comment

I like Blogger