សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 20, 2012

សូម​ស្វាគមន៍​លោក​បារាក់ អូបាម៉ា​ដែល​អញ្ជើញ​ទៅ​កាន់​ស្រុក​កំណើត​របស់​ខ្ញុំ​






















Tuesday, 20 November 2012 Sichan Siv Phnom Penh Post 
លោក បារាក់ អូបាម៉ា​ ប្រធាន​ា​ធិប​តី​សហរដ្ឋ​រិកដែល​ទើ​បជាប់​ឆ្នោត​សាជាថ្មី​​។ រូបថត Reuters

ខ្ញុំ ជា​ពលរដ្ឋ​អាមេរិក​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិក​៥៩​លាន​នាក់​ដែល​មិន​បាន​បោះ​ឆ្នោត​គាំទ្រ​លោក​។ ទោះ​បី​បេក្ខ​ជន​របស់​ខ្ញុំ​គឺ​លោក មីត រ៉ុមនី មិន​បាន​ឈ្នះ​ឆ្នោត​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ផ្តល់​ការ​អបអរ​សាទរ​ដ៏​ស្មោះ​របស់​ខ្ញុំ​ចំពោះ​ការ​ជាប់​ឆ្នោត​របស់​លោក​ម្តង​ទៀត​។ ខ្ញុំ ក៏​សូម​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​លោក​ដែល​អញ្ជើញ​ទៅ​ប្រទេស​កម្ពុជា​ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ​។ ខ្ញុំ បាន​រស់​នៅ​ទី​នោះ​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៧០ មុន​ពេល​មក​រស់​នៅ​អាមេរិក​កាល​ពី​ឆ្នាំ​១៩៧៦​ជា​មួយ​នឹង​ក្រមា​របស់​ម្តាយ​ខ្ញុំ បាវ​ស្រូវ​ទទេ និង​ប្រាក់​ចំនួន​២​ដុល្លារ​។ ខ្ញុំ បាន​បេះ​ផ្លែ​ប៉ោម​នៅ​រដ្ឋ​Connecticut បើក​ឡាន​តាក់​ស៊ី​នៅ​បុរីញូវ​យ៉ក និង​បាន​ទៅ​ធ្វើ​ការ​ឲ្យ​លោក​ប្រធានា​ធិបតី ចច ដាប់​ប៊លយូ ប៊ូស​។​ខ្ញុំ​បាន​រត់​ចេញ​ពី​វាល​ពិឃាត​មក​ដល់​សេត​វិមាន​អស់​១៣​ឆ្នាំ​ដោយ​សារ​តែ​សុបិន​អាមេរិក​។


លោក កំពុង​តែ​បំពេញ​ទស្សន​កិច្ច​ប្រទេស​មួយ​ដែល​កំពុង​តែ​កាន់​ទុក្ខ​ការ​ចូល​ទិវង្គត​របស់​សម្តេច​ឪ​ព្រះ​បាទ​នរោត្តម សីហនុ​។ ព្រះ​អង្គ​បាន​គ្រង​រាជ្យ​កាល​ពី​ឆ្នាំ​១៩៤១ នៅ​ពេល​ដែល​លោក​Franklin Delano Roosevelt​នៅ​ឯ​សេត​វិមាន​។​ព្រះ​អង្គ​បាន​ផ្ញើ​សត្វ​ដំរី​មួយ​ក្បាល​ទៅ​លោក Truman ហើយ​បាន​ទទួល​លោក​Dewey និង​បាន​ជួប​ជា​មួយ​លោក Eisenhower and John F. Kennedy បាន​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​លោក​Johnson ហើយ​បាន​បង្កើត​ជា​ថ្មី​ជា​មួយ​លោក Nixon និង​បាន​ជួប​ជា​មួយ​លោក Reagan និង​លោក Bush​វ័យ​៤១​ឆ្នាំ​។

ស្ទើរ​តែ​មិន​មាន​ប្រទេស​ណា​មួយ​នៅ​លើ​លោក​ដែល​បាន​ជួប​ប្រទះ​ការ​ស្លាប់​និង​ការ​បំផ្លាញ​ជា​ច្រើន​។​ទោះ​ជា​យ៉ាង​នេះ​ក្តី​ក៏​វា កំពុង​តែ​ដើរ​ទៅ​មុខ​បន្តិច​ម្តង​ៗ ដោយ​សារ​តែ​ការ​គាំទ្រ​ពី​សហ​គមន៍​អន្តរ​ជាតិ ជា​ពិសេស​អាមេរិក​និង​ការ​ងើប​ឡើង​វិញ​របស់​ពល​រដ្ឋ​ខ្មែរ​។​ថ្វី​បើ​បញ្ហា​ក្នុង​ស្រុក​ដែល​កំពុង​តែ​អូស​បន្លាយ​(​ដូច​ជា​អំពើ​ពុក​រលួយ និទ្ទណ្ឌភាព អំពើ​អយុត្តិ​ធម៌ និង​ការ​ប្រើ​ប្រាស់​អំណាច​ខុស​) ក៏​ប្រទេស​នេះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​។​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាមេរិក​ជា​បន្ដ​បន្ទាប់​កម្ពុជា​នឹង​បន្ត​ការ​កាន់​ទុក្ខ​ការ​ចូល​ទិ​វង្គត​របស់​ព្រះ​មហាវីរក្សត្រ​ក៏​ប៉ុន្តែ​កម្ពុជា​នឹង​មិន​បោះបង់​ដំណើរ​ការ​ទៅ​មុខ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នោះ​ទេ​។

លោក កំពុង​តែ​នៅ​ក្បែរ​ភ្នំ​ដ៏​ពិសិដ្ឋ ជា​ទី​ដែល​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​គេ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៤៣២ រយៈ​ពេល​៦០​ឆ្នាំ មុន​លោក Columbus មក​ដល់​អាមេរិក​។ មូលដ្ឋាន​គ្រឹះ​វប្ប​ធម៌​រឹង​មាំ និង​អរិយ​ធម៌​បុរាណ​របស់​ខ្លួន​នា​សម័យ​អង្គរ​ដែល​បាន​ឡើង​ដល់​ចំណុច​កំពូល​ចន្លោះ​សតវត្សរ៍​ទី​៩​ដល់​ទី​១៥​ក៏​បាន​ជួយ​ដំណើរ​ការ​វិវត្តន៍​របស់​កម្ពុជា​លើ​នីតិ​សម្បទា និង​ការ​កសាង​ឡើង​វិញ​។

ខ្ញុំ បាន​ឃើញ​កម្ពុជា​ដើរ​ពី​រដ្ឋ​ក្រោម​អាណា​ព្យាបាល​បារាំង​ដែល​ដេក​លក់​រហូត​ដល់​អំឡុង​ក្រោយ​ឯក​រាជ្យ​មួយ​ប្រកប​ទៅ​ដោយ​សន្តិ​វិធី​ទាំង​លំបាក ក្នុង​អំឡុង​សង្គ្រាម​ប្រឆាំង​វៀត​កុង និង​ខ្មែរ​ក្រហម ទុក្ខ​វេទនា​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀត​ណាម និង​ការ​តស៊ូ​ដើម្បី​រស់​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។ មាន​សុភា​សិត​មួយ ពោល​ថា​មិន​មាន​អ្វី​អមតៈ​ទេ លើក​លែង​ការ​ផ្លាស់​ប្តូរ​។

តំបន់​នេះ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ដែរ​។ អតីត​ក្រុម​មេដឹក​នាំ​ផ្តាច់​ការ​នៅ​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ថៃ បាន​ក្លាយ​ជា​ប្រទេស​លទ្ធិ​ប្រជា​ធិបតេយ្យ​ពេញ​លេញ​។ មីយ៉ាន់​ម៉ា កំពុង​ផ្លាស់​ប្តូរ​។​មាន​តែ​ឡាវ និង​វៀត​ណាម​ទេ​ដែល​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​បែប​កុម្មុយ​នីស្ត​។ ពល​រដ្ឋ​របស់​ពួក​គេ មាន​ការ​ចាប់​អារម្មណ៍​ច្រើន​លើ​ឆ្នាំង​បាយ​របស់​ពួក​គេ គ្រួសារ និង​ការ​បញ្ជូន​កូន​របស់​ពួក​គេ​ទៅ​សាលា​រៀន​។

ដោយ​ក្តី​ស្មោះ​ត្រង់​ខ្ញុំ​សូម​ស្វាគមន៍​លោក​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​អាស៊ី​អាគ្នេយ៍​។ សូម​លោក​ស្នាក់​នៅ​ដោយ​ក្តី​រីក​រាយ និង​មាន​កម្លាំង​ថាម​ពល​ឡើង​វិញ​មុន​ត្រឡប់​មក​ក្រុង​វ៉ាស៊ីន​តោន​។

សូម​ទទួល​នូវ​ក្តី​គោរព​ដ៏​ស្មោះ​អំពី​ខ្ញុំ​Sichan Siv

អតីត​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ


No comments:

Post a Comment

I like Blogger