សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 20, 2012

សេចក្តី​ប្រកាស​ស្តីពី​សិទិ្ធ​មនុស្ស​អាស៊ាន​បាន​អនុម័ត​តែ​មិន​ផ្សព្វផ្សាយ​ភ្លាមៗ​ទេ

Monday, 19 November 2012 Stuart White, Phnom Penh Post



















មេដឹកនាំ​កំពូល​របស់​ប្រទេស​ដែល​ជាសមាជិក​អាស៊ាន​​ នៅ​ក្នុង​ជំនួប​ប្រជុំ​ពូល​អាស៊ាន​​កាល​ពី​ម្សិល​មិញ​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​វិមាន​សន្ដិភាព​ ​រាជធានី​​​ភ្នំពេញ​។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ស្តីពី​សិទិ្ធ​មនុស្ស​អាស៊ាន​បាន ធ្វើ​ឡើង ដោយ​គ្មាន​បញ្ហា​អ្វី​បន្តិច​សោះ កាល​ពី​ម្សិលមិញ បើ​ទោះ​ជា​បន្ត​មាន​ការ​ជំទាស់​ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ ដែល​អះអាង​ថា ​ឯកសារ​ដ៏​ចម្រូង​ចម្រាស​នេះ​នឹង​ប៉ះពាល់​ដល់​សិទិ្ធ​មនុស្ស ជា​ជាង​ការពារ​សិទិ្ធ​មនុស្ស​យ៉ាង​ណា​ក៏​ដោយ។

ឯកសារ​នេះ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ឥស្សរជន​ជាច្រើន​រាប់​បញ្ចូល​ទាំង​លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយក​រដ្ឋ​មន្រ្តី​ថៃ ​ក្នុង​អំឡុង​ថ្ងៃ​ទី១​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​រាជ​ធានី​ភ្នំពេញ​ពុំ​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្លាមៗ​ដល់​សាធារណ​ជន​ឬ​អង្គការ​សិទិ្ធ​មនុស្ស​ ដែល​បាន​រិះគន់​ឯកសារ​នេះ​ជា​យូរ​មក​ហើយ ចំពោះ​កង្វះ​នៃ​តម្លាភាព​និង​ការ​ពិគ្រោះ​យោបល់ ក្នុង​ចំណោម​ចំណុច​ជា​ច្រើន​នៅ​ក្នុង​ដំណើរ​ការ​​ព្រាង។

បណ្ឌិត Yuval Ginbar ទីប្រឹក្សា​ច្បាប់​និង​អ្នក​ជំនាញ​អាស៊ាន​នៅ​អង្គការ​លើក​លែង​ទោស អន្តរជាតិ បាន​ថ្លែង​ថា៖ «វា​មិន​ច្បាស់​លាស់​ទេ។ គ្មាន​អ្នក​ណា​ដឹង​ច្បាស់​ថា ​តើ​មាន​អ្វី​កើត​ឡើង​ឡើយ គ្មាន​អ្នក​ណា​មាន​អត្ថបទ​នៃ​សេចក្តី​ប្រកាស​នោះ​ឡើយ​។ខ្ញុំ​ផ្ទាល់​ខ្ញុំ​ មានការ​ស្រឡាំង​កាំង»​។


យោង​តាម​លោក សូរិន ពិតសុវ៉ាន់ អគ្គលេខាធិការ​អាស៊ាន​បាន​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​នៃ​សេចក្តី ប្រកាស​បាន ដាក់​បញ្ចូល​កថា​ខណ្ឌ​ថ្មី​មួយ បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​របស់​អាស៊ាន​ក្នុង​ការ​គោរព​តាម​សេចក្តី​ ប្រកាស​ដែល​ជា​មូលដ្ឋាន​នៃ​បទដ្ឋាន​អន្តរជាតិ ស្តីពី​សិទិ្ធមនុស្ស។

លោក Ginbar ថ្លែង​ថា ភាសា​ថ្មី​នេះ​មិន​អាច​មាន​ឥទិ្ធពល​ប្រាកដ​លើ​សេចក្តី​ប្រកាស​ឡើយ ដោយ​សារ​គោលការណ៍​ទូទៅ​ទាំង​បី​ក្នុង​ឯកសារ​នឹង​មាន​អនុភាព​ ដាក់​កំហិត​លើ​ការ​ការពារ​សិទិ្ធ​មនុស្ស។

ដោយ​លើក​អំពី​ប្រការ ដែល​បន្ទន់​អនុភាព​នៃ​សេចក្តី​ប្រកាស​ដោយ​ពិចារណា​លើ​វប្បធម៌ និង​ប្រវតិ្តសាស្រ្ត​នៃ​រដ្ឋ​សមាជិក​និង​ប្រការ «សីលធម៌​សាធារណៈ» ដែល​ត្រូវ​រិះគន់​ជា​ញឹកញាប់ លោក​ថ្លែង​ថា៖«នោះ​ជា​បញ្ហា​នៃ​សេចក្តី​ប្រកាស​ទាំង​មូល ព្រោះ​វា​ស្ថិត​ក្រោម​បញ្ញតិ្ត​បី​នេះ​។ ខ្ញុំ​មើល​មិន​ឃើញ​ថា បញ្ញតិ្ត​បន្ថែម​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឡើយ​។

ខ្ញុំ​គិត​ថា វិធី​តែ​មួយ​ដើម្បី​ដោះស្រាយ​គឺ​យក​គោលការណ៍​ទាំង​នេះ ​ចេញ​ពី​សេចក្តី​ប្រកាស»​។ ​ប៉ុន្តែ គណៈ​ប្រតិភូ​និង​មន្រ្តី​អាស៊ាន​បាន​កោត​សរសើរ​កិច្ច​ព្រមព្រៀង ថ្មី​នេះ​យ៉ាង​ឆាប់​រហ័ស។

លោក ពិតសុវ៉ាន់ បាន​បញ្ជាក់​ថា សេចក្តី​ប្រកាស​នេះ​គឺជា«កេរ​ដំណែល​សម្រាប់​កូន​ចៅ​យើង​» ហើយ​ថា ភាសា​ថ្មី​ដែល​យោង​លើ​កិច្ច​ព្រមព្រៀង​អន្តរជាតិ នឹង​ដោះ​ស្រាយ «ពាក្យ​បណ្តឹង​ទាំង​អស់​ឬ​ការ​អង្កេត​ ឬ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដែល​គួរ​ធ្វើ​ដំណើរ​ទៅ​មុខ​​»។

លោក ម៉ាទី ណាតាឡេហ្គាវ៉ា​រដ្ឋ​មន្រ្តី​ការ​បរទេស​ឥណ្ឌូនេស៊ី បាន​ហៅ​ឯកសារ​នេះ​ថា«​ជា​ឯក​សារ​គោល​សម្រាប់​អាស៊ាន ដើម្បី​រក្សា​កាតព្វកិច្ច​សិទិ្ធ​មនុស្ស​របស់​ខ្លួន ហើយ​ព្រមាន​ចំពោះ​ការ​សន្និដ្ឋាន​ឆាប់​រហ័ស​នៃ​អ្នក​រិះគន់​។  លោក​ថ្លែង​ថា៖ «វា​ជា​ការ​ល្អ​ប្រសើរ និង​ឆ្លាត​វៃ​ដែល​យើង​រាល់​គ្នា​អាន​ឯកសារ​នេះ​​សិន​ មុន​នឹង​ធ្វើ​ការ​សន្និដ្ឋាន​ណា​មួយ។ ខ្ញុំ​គិត​ថា បើ​អ្នក​អង្កេត​អព្យា​ក្រឹត​ ពួក​គេ​បាន​អាន...នឹង​ទទួល​ស្គាល់​ថា វា​ជា​ឯកសារ​សំខាន់ ស្រប​នឹង​សេចក្តី​ប្រកាស​ជា​សកល ​ស្តីពី​សិទិ្ធ​មនុស្ស ក៏​ដូចជា កម្មវិធី​សកម្មភាព​សិទិ្ធមនុស្ស ទីក្រុង​ហ្សឺណែវ​ដែរ»។

លោក នៃ វណ្ណដា អនុ​ប្រធាន​ផ្នែក​សិទិ្ធ​មនុស្ស​នៃ​អង្គការ​អាដហុក​ថ្លែងថា អាដហុក​ក៏​ដូច​អង្គការ​សិទ្ធិ​មនុស្ស​ដទៃ​ដែរ មិន​បាន​ទទួល​ច្បាប់​ចម្លង​ចុង​ក្រោយ​នៃ​សេចក្តី​ប្រកាស​នេះ​ទេ។ លោក​ថា ប្រសិន​ប្រការ​ថ្មី​ដូច​ការ​ផ្សព្វផ្សាយ​មែន​នោះ វា​នឹង​ជា​ការ​វិវត្ត​វិជ្ជមាន​ណាស់ ប៉ុន្តែ​​ថា៖ «បើ​មិន​គោរព​តាម​សេចក្តី​ប្រកាស​ជា​អន្តរជាតិ​វា​នឹង​ជា​រឿង​គួរ​ឲ្យ​ខក​ចិត្ត​»។​

លោក Phil Robertson អនុប្រធាន​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​ថ្លែង​តាម​អ៊ីមែល​ថា លោក​មិន​បាន​ឃើញ​សេចក្តី​ព្រាង​ចុង​ក្រោយ​ទេ ប៉ុន្តែ​ការ​បន្ថែម «តិច​និង​យឺត​ពេល​»។ ​លោក​បន្ត​ថា៖ «​ការ​ពិត​សមាជិក​អាស៊ាន​ខ្លះ​មិន​បាន​ត្រៀម​ទទួល​យក​សិទិ្ធ​មនុស្ស​ តាម​បទដ្ឋាន​អន្តរជាតិ​ទេ»៕ TK

No comments:

Post a Comment

I like Blogger