សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, September 3, 2012

UN ចេញ​របាយ​ការណ៍​ទាក់​ទង​បញ្ហា​សិទិ្ធ​មនុស្ស​នៅ​ប្រទេស​កម្ពុជា


Tuesday, 28 August 2012Bridget Di Certo និង​ឆាយ ច័ន្ទនីដា From The Phnom Penh Post


ភ្នំពេញៈ ការិយាល័យ​ឧត្តម​ស្នង​ការ​​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ សិទ្ធិ​មនុស្ស​ កាល​ពី​ម្សិល​មិញ​បាន​ចេញ​របាយ​ការណ៍​ឆ្នាំ​២០១២ របស់​លោក សូរិយា ស៊ូប៊ែរឌី អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក សុរិយា ស៊ូប៊ែរឌី បាន​ថ្លែង​ថា កម្ពុជា​ទទួល​បាន​អនុសាសន៍​ជាច្រើន ទាំង​ទ្វេ​ភាគី និង​ពហុ​ភាគី​ ដោយ​អង្គការ​ផ្សេងៗ ប៉ុន្តែ​វា​«គួរ​ឲ្យ​សោក​ស្តាយ​»​ដែល​អនុសាសន៍​ភាគ​ច្រើន​បំផុត​ដែល​កម្ពុជា ទទួល​បាន​ដើម្បី​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ នៅ​តែ​មិន​មាន​ការ​អនុវត្ត។


លោក ស៊ូប៊ែរឌី បានសរសេរ​នៅ​ក្នុង​របាយ​ការណ៍​របស់​លោក​ថា៖ «​មាន​ចំណុច​គុណ​វិបត្តិ​ចម្បងៗ​នៅក្នុ​ងការ​គ្រប់​គ្រង​ការ​បោះ ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ហើយ​កំណែ​ទម្រង់​បន្ទាន់ និង​រយៈ​ពេល​យូរ​នៅ​ត្រូវ​ការ​ដើម្បី​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ទំនុក​ចិត្ត នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ​និង​នៅ​ក្នុង​ការ​ធ្វើ​ការ​ងារ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​ បោះ​ឆ្នោត​​»។

លោក ស៊ូប៊ែរឌី បាន​សរសេរ​នៅក្នុង​របាយ​ការណ៍​ថា ​ប្រជា​ជន​កម្ពុជា​មាន​ភាពស៊ាំ​ទៅ​នឹង​ការ​និយាយ​ថា​ការ​បោះ​ឆ្នោត​ប្រជា​ធិបតេយ្យ ​ហើយ​បញ្ហា​ប្រឈម​ចម្បង​គឺ​ជា​ការ​បន្ទុច​បង្អាក់​ការ​នាំ​លទ្ធិ ប្រជា​ធិប​តេយ្យ​សម្រាប់​ជន​កម្ពុជា​វ័យ​ក្មេង។

លោក​ស្វាគមន៍​នឹង​ការ​សម្រេច​ចិត្ត​ពន្យារ​ពេល​ការ​អនុម័ត​ច្បាប់ស្តី ​ពី​សមាគម​ និ​ង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ ដើម្បី​ឲ្យ​មាន​ការ​ពិ​គ្រោះ​យោបល់​បន្ថែម​ទៀត​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ ទាំង​អស់​។

លោក​បាន​បន្ត​ថា​ រាជ​រដ្ឋា​ភិបាល​​បាន​ចង្អុល​បង្ហាញ​ថា អនុសាសន៍​កាល​ពី​មុន​ៗ​កំពុង​ត្រូវ​បាន​ពិចារណា​ ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តបជាក់​លាក់​ជាង​​នោះ​ទេ ​ហើយ​ក៏​មិន​មាន​​​ការ​បង្ហាញ​ពី​ក្រប​ខ័ណ្ឌ​ពេល​​វេលា ​ឬ​ផែន​ការ​សកម្ម​ភាព​ក្នុង​បញ្ហា​នេះ​ដែរ។ ជា​ឧទាហរណ៍ ​លោក​បាន​​រាយ​ឈ្មោះ​បញ្ហា​ដែល​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​បន្ទាន់ ​​បន្ទាប់ពី​ការ​ដាក់​ទៅ​រដ្ឋា​ភិបាល ​ហើយ​ដែល​បញ្ហា​ទាំង​នោះ​រួម​មាន  ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ និង​​សិទ្ធិ​លំដៅ​ដ្ឋាន។

លោក ស៊ូ​ប៊ែរ​ឌី ក៏​បាន​រៀប​ចំ​ឧបសម្ព័ន្ធ​បន្ថែម​សម្រាប់​របាយការណ៍​របស់​លោក​ផង​ដែរ​ ​ដែល​នឹង​ចេញ​នៅ​ខែ​ក្រោយ​ ​ហើយ​នឹង​ផ្តោត​លើ​បញ្ហា​នៃ​ផល​ប៉ះ​ពាល់​ដោយ​សារ​សម្បទាន​ដី​សេដ្ឋ​ កិច្ច។ លោក​បន្ត​ថា​ «ការ​ខាត​បង់​របស់​ប្រជា​ជន​ពី​សម្ប​ទាន​បែប​នោះ​គឺ​មាន​កម្រិត​ខ្ពស់ ​» ហើយ​ឧបសម្ព័ន្ធ​នោះ​នឹង​ផ្តល់​នូវ​ការ​វិភាគ និង​អនុសាសន៍​ផង​ដែរ​ ដើម្បី«​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះ-​ពាល់​ទៅ​លើ​ជីវិត​ប្រជា​ជន​ បណ្តាល​មក​ពី​បញ្ហា​សម្បទាន​ដី​សេដ្ឋ​កិច្ច​ទាំង​នោះ​ ជា​ពិសេស​ប្រជា​ជន​ក្រី​ក្រ​តាម​ជន​បទ​ ប្រជា​ជនជា​ជន​ជាតិ​ភាគ​តិច និង​ជន​ទាំង​ឡាយ​ដែល​មាន​ភាព​ទន់​ខ្សោយ​»។

អ្នក​រាយការណ៍​ពិសេស​រូប​នេះ​បាន​សរសេរ​ទៀត​ថា ​៖​ «ការ​​គ្មាន​ការ​ពិ​គ្រោះ​យោបល់ ​និងគ្មាន​​ការ​ចរចា​​សម​ស្រប​ជា​មួយ​ប្រជា​ជន​ដែល​​រង​ការ​ប៉ះ​ពាល់​នៅ​ ពេល​ផ្តល់​សម្បទាន​​ដី​សេដ្ឋ​កិច្ច​គឺ​ជា​ក្តី​បារម្ភ​​ចម្បង​​មួយ​​»។ ​

លោក ស៊ូប៊ែរឌី បាន​សរសេរ​​ថា​៖ «​តាម​ទស្សនៈ​​អ្នក​រាយការណ៍​ពិ​សេស​ ការ​ផ្តល់​ដី​សម្បទាន​គួរ​ធ្វើ​ឡើង​​និង​គ្រប់​គ្រង​ក្នុង​ក្រប​ខ័ណ្ឌ ​ច្បាប់​ត្រឹម​ត្រូវ និង​​គោល​នយោបាយ​ច្បាស់​លាស់​ ដែល​រួម​បញ្ចូល​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស ​ជា​ពិសេស​​សិទ្ធិ​ប្រជា​ជន​នៅ​ក្នុង​តំបន់​នោះ ​សិទ្ធិប្រជា​ជន​ក្រីក្រ ​និង​សិទ្ធិ​របស់​ប្រជាជន​ដែល​ទន់​ខ្សោយ»។

លោក ស៊ូប៊ែរ​ឌី ​​រៀប​រាប់​លម្អិត​ផង​ដែរ​អំពី​ស្ថាន​ភាព​នៃ​ការ​បណ្តេញ​​ប្រជា​ជន​នៅ​តំបន់​បឹង​កក់ ​និង​តំបន់​បុរី​កីឡា​​ពីលំនៅ​ដ្ឋានដោយ​កត់​សម្គាល់​ថា​៖«​ជម្លោះ​ដី​ធ្លី និង​​ការ​បណ្តេញ​ពី​​លំនៅ​ដ្ឋាន​នៅ​តែ​បន្ត​ជា​បញ្ហា​អាក្រក់​នៅ​កម្ពុជា​»។

បញ្ហាអ្នក​នៅតំបន់​បឹង​កក់​លោក​បានលើក​ឡើង​​ថា ៖​ «​បញ្ហា​នេះ​បង្ហាញពី​ស្ថាន​ភាព​អាក្រក់​មួយ​​ដែល​សហ​គម​ន៍​​ទាំង​ឡាយ​ក្នុង​ប្រទេស​កម្ពុជា​ យល់​ឃើញ​នៅ​ក្នុង​ការ​ដោះ​​ស្រាយ​បញ្ហា​ដី​ធ្លី​របស់​ពួក​គេ​ និង​ការ​ធានា​មិន​ឲ្យ​មាន​ភាព​ចលាចល​ស៊ីវិល​»។

ពាក់​ព័ន្ធ​នឹង​ការ​បណ្តេញ​ចេញ​នៅ​ប្លុក​បុរី​កីឡា​វិញ ​លោក ស៊ូប៊ែរ​ឌី ដែលបាន​ចុះ​ទៅ​មើល​ផ្ទាល់​​ កាល​ពី​ខែ​ឧសភា លោក​បាន​រៀប​រាប់​អំពី​​«​កន្លែង​ថ្មី​មិន​អាច​រស់​នៅ​បាន​ដែល​បាន​​ ផ្តល់​ឲ្យ​ប្រជា-​ជន​»​និង​«​ការ​បង្ក​ឲ្យ​មាន​ភាព​ក្រីក្រ​កាន់​តែ​ ខ្លាំង​​និង​ការ​គំ​រាម​កំហែង​ដល់​ GDP របស់​ប្រជា​ជន​នៅ​​សហគមន៍​នោះ​»។

លោក ស៊ូ​ប៊ែរ​ឌី បាន​រាយការណ៍​ថា៖ «អ្វី​ដែល​សំខាន់​បំផុត​ គឺ​ថា​ អ្នក​រាយ-​ការណ៍​ពិសេស ​មាន​ក្តី​បារម្ភ​​ថា ភាព​អសមត្ថ​ភាព​របស់​មន្រ្តី ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទាំង​​នោះ​ដោយ​សន្តិ​វិធី​ ​និង​ការ​ប្រើ​ហិង្សា​របស់​អាជ្ញា​ធរ​មក​លើ​ប្រជា​ជន​»។  ​លោក​បន្ត​ថា ការ​បន្ត​ដាក់​កម្រិត​លើ​សេរី​ភាព​នៃការ​​បញ្ចេញ​មតិ​ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ កម្ពុជា​។

ជាពិសេស​ លោក​បញ្ជាក់​អំ​ពី​ហានិភ័យ និង​បញ្ហា​ប្រឈម​របស់​​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ដែលកំពុង​តែ​មាន​និន្នាការ​កើន​ឡើង​ ​ក្នុង​នោះ​ ក៏​មាន​ការ​ប្រើ​កាំ​ភ្លើង​បាញ់​លើ​ប្រជា​ជន​ផង​ដែរ​។

លោក​បានបន្ត​​ថា​៖ «​​អ្នក​រាយ​ការ​ណ៍​ពិសេស ​​មាន​ការ​រន្ធត់​​​​ចំពោះ​ឧក្រិដ្ឋ​​កម្ម​ទាំង​នោះ​ ​ដែល​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​យក​ទៅកាត់​ទោស​»។

របាយការណ៍​របស់​លោក​ក៏​បាន​ផ្តោត​ផង​ដែរ​ទៅ​លើ​សិទ្ធិ​នយោបាយ​ ​​ហើយ​បាន​កត់​សម្គាល់​ថា ​ការ​បំភិត​បំភ័យ និង​ការ​យា​យី ​គឺ​នៅ​តែ​កើត​មា​ន​ជុំ​វិញ​ការ​បោះឆ្នោត​»។  ​លោក ស៊ូប៊ែរ​ឌី បាន​លើក​ឡើង​ថា លោក ​៖ «​មាន​ក្តី​បារម្ភ​ចំពោះ​ព័ត៌​មាន​ដែល​​ទទួល​បាន​ ពាក់​ព័ន្ធ​នឹង​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​តិច​ជាង​មុន ​ដែល​ជា​និន្នាការ​ធ្លាក់​ចុះ​​នៃ​ការ​ចូលរួម​របស់​អ្នក​បោះ​ឆ្នោត​ និង​​អារម្មណ៍​បាក់​ទឹក​ចិត្ត​ និងជិន​ណាយ​នៃ​អ្នក​បោះ​ឆ្នោត​ ក្រោម​ប្រព័ន្ធ​បោះ​ឆ្នោត​បច្ចុប្បន្ន​​»។

លោក​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ការ​បង្កើត​សាលាក្តី​​ពិសេស​មួយ​ដោយ​ ឡែក​ សម្រាប់​​ការ​ដោះ​ស្រាយ​បញ្ហា​បោះ​​ឆ្នោត​និង​គណៈ​ក​ម្មាធិការ​តាម​ដាន​ឯក​ រាជ្យ​មួយ​​ស្តីពីការ​គ្រប់គ្រងនិងការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​ ​និង​ស្ថានី​យទូរ-​ទស្សន៍ និង​វិទ្យុរបស់​រដ្ឋ។

នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ពី​កិច្ច​ប្រជុំ​គណៈ​ រដ្ឋ​មន្រ្តី ​រាជ​រដ្ឋា​ភិបាល​​ថ្លែ​ង​ថា ​ក្រោម​ការ​ដឹក​នាំ​របស់លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​រដ្ឋា​ភិបាល​បាន​ផ្តោត​ទៅ​លើ​​ការ​«​ជំរុញ​សិទ្ធិ​មនុស្ស និង​​សេចក្តី​​ថ្លៃ​ថ្នូ​ររបស់​ប្រជា-​ជន​»។ ​រដ្ឋា​ភិបាល​បាន​អនុ​វត្ត​កិច្ច​ព្រម​ព្រៀង និង​អនុសញ្ញា​អន្តរ​ជាតិ ​ស្រប​ទៅ​តាម​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ​។

សេចក្តី​ថ្លែង​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​របាយការណ៍​ចំនួន​៧​ត្រូវ​បាន​បញ្ជូន​ទៅ​​អង្គការ​សហប្រជា​ជាតិ​រួម​មាន​ដូច ​ជា​របាយការណ៍​ស្តី​ពី​ការប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម ​របាយការណ៍​ស្តី​ពី​ការ​លុប​បំបាត់​ការ​រើស​អើង​ស្រ្តី​គ្រប់​ទម្រង់ ​ ​របាយការណ៍​ស្តី​ពី​សិទ្ធិ​កុមារ​ ​និង​របាយ​ការណ៍​ស្តីពី​សិទ្ធិ​នៃ​វប្បធម៌ ​សង្គម ​និង​សេដ្ឋ​កិច្ច ​និង​របាយ​ការណ៍​ស្តីពី​ការ​លុប​បំបាត់​ការ​រើស​អើង​ពូជ​សាសន៍​ និង​របាយការណ៍​ UPR។

របាយការណ៍​ទាំង​នេះ​ រួម​ជា​មួយ​នឹង​របាយ​ការណ៍​របស់​លោក ស៊ូប៊ែរ​ឌី ​នឹង​ត្រូវ​​ដាក់​ទៅ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង ហ្សឺណែវ ​ដើម្បី​ពិនិត្យ។​

របាយការណ៍​​​របស់​រដ្ឋាភិបាល​នេះ​គឺ​ជា​របាយការណ៍​ទីពីរ​​ ដែល​បង្កើត​ឡើង​ដោយ​គណៈ​កម្មការសិទ្ធិ​មនុស្សកម្ពុជា​ ​​ក្រោម​ការ​ដឹក​នាំ​របស់​លោក ឱម យ៊ិន​ទៀង ​ហើយ​ដែល​រាជរដ្ឋា​ភិបាល​បាន​ពិភាក្សា ​និង​អនុម័ត​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ​។

នៅ​ក្នុង​សេចក្តី​​ប្រកាស​ព័ត៌​មាន​នោះ​បាន​ឲ្យ​ដឹង​ថា ៖ «បើ​ទោះបី​ជា​ប្រឈម​នឹង​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក ការ​ការ​ពារ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ប្រឆាំង​នឹង​ការ​ឈ្លាន​ពានពី​បរទេស ​គ្រោះ​ធម្មជាតិ ..​រដ្ឋាភិ​បាល​កម្ពុជា​អាច​​រក្សា​កំណើន​សេដ្ឋ​កិច្ច​ បាន​ក្នុង​កម្រិត ៧,១ ភាគ​រយផងដែរ​ កាល​ពី​ឆ្នាំ​២០១១​»។

នៅ​ក្នុង​សេចក្តី​​ប្រកាស​ព័ត៌​មាន​ដដែល​នោះ​ បន្ត​ទៀត​ថា​ ៖ «​​រដ្ឋា​ភិបាល​បាន​ផ្តល់​ប័ណ្ណ​​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ប្រជា​ជន​លើ ក្បាល​ដី​​ប្រ​មាណ​ ២,៧​លាន​ប្លង់ នៅ​ត្រឹម​ខែ​ឧសភា​កន្លង​ទៅ»។

សេចក្តី​ប្រកាស​ព័ត៌​មានបន្ត​ថា​៖ «​ជា​ពិសេស​ ​​យុទ្ធ​នាការ​​កំណែ​ទម្រង់​ដី​ធ្លី​ខ្លាំង​បំផុត​មួយ​ ​​ដែល​ហៅ​ជា​ប្រវត្តិ-​សាស្រ្ត​ថា ...សកម្ម​ភាព​ថ្មី​លើ​គោល​នយោបាយ​ចាស់​... ចាប់​តាំង​ពី​ខែ​ ឧសភា ​ឆ្នាំ​២០១២ ​ហើយ​ប្រជា​ជន​​នៅ​តាម​ជន​បទ​យ៉ាង​ហោច​ណាស់ចំនួន ​៣៥០.០០០ គ្រួសារ នឹង​ទទួល​បាន​ភាព​ជា​កម្មសិទ្ធិ​​នៅលើ​ដីទំហំ​​ប្រ​មាណ​ ១,២​ លានហិក​តា ដែល​បាន​ដក​​យក​ពី​ប្រភេទ​សម្បទាន​ដី​ព្រៃ ​សម្បទាន​ដី​សេដ្ឋ​កិច្ច ​និង​ដីឯក​ជន​របស់​​រដ្ឋ»។

លោក ឱម យ៊ិន​ទៀង ​ប្រធាន​គណៈ​កម្មាធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​អំពី​របាយការណ៍​របស់ ​រដ្ឋា​ភិបាល​ដែល​​ដាក់​ទៅ​ក្រុម​​ប្រឹក្សា​​សិទ្ធិ​មនុស្ស​អង្គការ​ សហប្រជា​ជាតិ និង​អត្ថា​ធិប្បាយ​ពាក់-​ព័ន្ធ​នឹង​របាយការណ៍​លោក ស៊ូប៊ែរឌី​ទេ​កាលពី​ម្សិល​មិញ​៕​

No comments:

Post a Comment

I like Blogger