សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, September 7, 2012

លោក​រ៉ុងឈុន​សុំ​ពន្យារ​ពេល​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ

Thursday, 06 September 2012 មុំ គន្ធា, From The Phnom Penh Post

ភ្នំពេញៈ លោក រ៉ុង ឈុន ប្រធាន​សហ​ភាពសហជីព​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ទៅ​តុលាការ​ខេត្ត​កណ្តាល កាល​ពី​ម្សិលមិញ ដោយ​សុំ​ពន្យារ​ពេល ក្នុងការ​ចូល​ទៅ​បំភ្លឺ ពាក់​ព័ន្ធ​នឹង​បណ្តឹង​របស់​អគ្គនាយក នៃ​សហគ្រាស​តៃយ៉ាង ពីបទ​ញុះ​ញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម។


យោងតាមលិខិត ដែល​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​មាន​ស្នាម​មេដៃ​ផង​ដែរ​នោះ លោក រ៉ុង ឈុន បាន​សុំ​ពន្យារ​ពេល ការ​ចូល​ទៅ​បង្ហាញ​មុខនៅ​តុលាការ នៅ​ថ្ងៃអង្គារ​សប្តាហ៍​ក្រោយ សម្រាប់​ការ​សាក​សួរ តាម​ពាក្យ​បណ្តឹង របស់​អគ្គនាយក នៃ​សហ​គ្រាស​តៃយ៉ាង។ លោក រ៉ុង ឈុន បាន​សរសេរ​ថា៖ «ខ្ញុំសូម​ជម្រាប​លោក​ព្រះ​រាជ​អាជ្ញា​ថា ខ្ញុំមិន​ទាន់​រកបាន​មេធាវី ដើម្បី​ការពារ​សិទ្ធិ និង​មិន​ទាន់​មាន​ការ​ត្រៀម​ខ្លួន ក្នុង​ការ​ការពារ​សិទិ្ធ​របស់​ខ្លួន​នៅ​ឡើយ​ទេ»។

លោក បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ការ​កំណត់​កាល​បរិច្ឆេទ ក្នុង​ការ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ក្រោយ។

សូមបញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី ២៨ ខែ​សីហា សប្តាហ៍​មុន តុលា​ការ​ខេត្ត​កណ្តាល បាន​ចេញ​ដី​កា​កោះ​ហៅ​លោក រ៉ុង ឈុន ឲ្យ​ចូល​ទៅ​តុលាការ ដើម្បី​ធ្វើ​ការ​សាកសួរ តាម​ពាក្យ​បណ្តឹង​របស់​អគ្គនាយក នៃ​សហគ្រាស​តៃ​យ៉ាង លោក Jack Liu ​ដែល​បាន​ប្តឹង​លោក ពី​បទ​ញុះញង់ ឲ្យ​កម្មករ​ធ្វើ​កូដកម្ម ដោយ​ខុស​ច្បាប់ និង​ពី​បទ​បរិហារ​កេរ្តិ៍ ជា​សាធារណៈ៕ NR


No comments:

Post a Comment

I like Blogger