សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, September 6, 2012

អង្គ​ការ​សិទ្ធិ​មនុស្ស​ចំនួន​១២​ អំពាវ​នាវ​ឲ្យ​តុលាការ​ដោះ​លែង​សកម្ម​ជន​ដីធ្លី​២​នាក់

ពៅ មេត្តា និង អ៊ឹង ប៊ុន​ថន VOD ថ្ងៃទី០៧​ កញ្ញា ២០១២


អង្គការ​​សង្គម​​ស៊ីវិល​​ចំនួន​​១២​ អំពាវ​​នាវ​​ឲ្យ​​សាលាដំ​បូង​​​រាជ​​ធានី​ភ្នំ​ពេញ ដោះ​លែង​​សកម្ម​ជន​​ការ​​ពារ​ដីធ្លី​​ពីរ​នាក់​ នៅ​តំបន់​​បឹង​​កក់ និង​តំបន់​​​​បុរី​កី​ឡា ដោយ​​សំអាង​​ថា ពលរដ្ឋ​​ទាំង​​ពីរ​នាក់​​នោះ ​មិន​មាន​​​កំហុស​​ទេ​​គឺ​គ្រាន់​​តែ​ប្រើ​ប្រាស់​សិទ្ធិ​​ការ​ពារ​​ដីធ្លី​​តែ​ប៉ុណ្ណោះ​។​

ការអំពាវ​នាវ​​នេះ ធ្វើ​ឡើង​​តាម​​រយៈ​​សេច​ក្តី​​ថ្លែង​​ការណ៍​​រួម​របស់​អង្គ​ការ​​​លីកាដូ ក្រុម​​ការ​ងារ​​ពិសេស​​សិទ្ធិ​លំនៅ​ឋាន មជ្ឈ​មណ្ឌល​អប់​​រំ​ច្បាប់​សម្រាប់​​សហគមន៍ និង​ក្រុម​ប្រឹក្សា​ឃ្លាំ​​មើល​​កម្ពុជា​​ជា​​ដើម​។​ ក្នុង​សេច​ក្តី​​ថ្លែង​​ការណ៍​​នោះ ស្នើ​​ឲ្យ​​​ចៅក្រម​​សាលាដំ​បូង​រាជ​​ធានី​ភ្នំ​ពេញ ពិចារ​​ណា​​ឡើង​​វិញ ហើយ​​ដោះលែ​ង​​សកម្ម​​ជន​ការ​ពារ​​សិទ្ធិ​​ដីធ្លី ​អ្នកស្រី​ យ៉ោម បុប្ឆា តំណាង​ពលរដ្ឋ​​នៅ​​បឹង​​កក់ និង​អ្នក​​ស្រី  ទឹម សាក់មុន្នី​ តំណាង​​ពលរដ្ឋ​​នៅ​អតីត​តំបន់​បុរី​កី​ឡា​។

សាលា​​ដំបូង​​រាជ​ធានី​ភ្នំពេញ ​បាន​​ចាប់​ខ្លួន​ អ្នកស្រី យ៉ោម បុប្ផា កាល​ពី​ថ្ងៃ​ទី​​៤ ​ខែ​កញ្ញា ​ឆ្នាំ​​២០១២​ ដោយ​​ចោទពី​​បទ​​បង្ក​​ហិង្សា​ដោយ​​ចេត​​នា​ និង​ចាប់ខ្លួន​អ្នក​ស្រី ទឹម សាក់​មុន្នី កាល​ពី​ថ្ងៃ​ទី​០៥ ​ខែ​កញ្ញា ​ឆ្នាំ​​២០១២ ពី​​បទ​​ញុះ​​ញង់​​ឲ្យ​មាន​ការ​​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ៕



Tags: ការអភិវឌ្ឍន៍, ឃុំខ្លួន, ទំនាស់ដី, បឹងកក់, បុរីកីឡា, ភ្នំពេញ, សិទ្ធិមនុស្ស

No comments:

Post a Comment

I like Blogger