សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, September 21, 2012

ស្ថាន​​ទូត​​ជប៉ុន​​នឹង​​ជួយ​​ដោះ​ស្រាយ​​​បញ្ហា​​អ្នក​​បឹង​កក់​​ និង​​អ្នក​​បុរី​​កីឡា​​

ជន ស្រី​ណុច​ និង ​ស៊ុន ណារិន ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២១ កញ្ញា ២០១២
ប្រជាសហគមន៍​​បឹងកក់ ​និង​​បុរី​កីឡា ដែល​​​មាន​​ទំនាស់​​​ជាមួយ​​​ក្រុម​ហ៊ុន​​​ផានអ៊ីមិច និង​ស៊ូកាកូ​អ៊ីន ​​អះអាង​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ស្ថាន​​​ទូត​ជប៉ុន ​សន្យា​​​ជួយ​​​ដោះ​​ស្រាយ​​បញ្ហា​​​ដី​ធ្លី​​​ជូន​​​ពួក​គេ​។ តំណាង​សហគមន៍​​បឹង​កក់ ​អ្នក​ស្រី​ ទេព​ វន្នី​ មានប្រសាសន៍​នៅ​ព្រឹក​​​ថ្ងៃ​សុក្រ​ ទី២១ ​ខែ​កញ្ញា​នេះ ​ក្រោយ​​​ពី​​ដាក់​​ញត្តិ​​​ទៅ​ស្ថាន​​ទូត​ជប៉ុន​ថា​ អ្នក​​​តំណាង​​​​​​ស្ថាន​​ទូត​​ជប៉ុន​​​ម្នាក់​​សន្យាថា ​នឹង​យក​​ដំណឹង​​​នេះ​​​ជូន​​​ទៅ​រដ្ឋា​ភិបាល​កម្ពុជា ​ដើម្បី​​​ជំរុញ​​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ ៖​ “ចា! ​អញ្ចឹង​បង​សប្បាយ​ចិត្ត​ដែរ​ ដែល​គាត់​ឈឺ​ឆ្អាល់​ហើយ​គាត់​ដឹង​រឿង​ហ្នឹង​ហើយ​គាត់​មក​ប្រាប់​បង​វិញ ​អញ្ចឹង​បង​សប្បាយ​ចិត្ត​ក្នុង​ការ​បក​ស្រាយ​ទៅ​ប្រាប់​គាត់ ​ឲ្យ​គាត់​បាន​យល់ ហើយ​គាត់​បាន​ថា​ឲ្យ​គាត់​កាន់​តែ​ច្បាស់ ​គាត់​អរគុណ​ ដែល​គាត់​បាន​ជួប​សង​ខាង​អញ្ចឹង​ គាត់​ដឹង​រឿង​ច្រើន។​”

ចំណែក​​តំណាង​​ឲ្យ​​សហគមន៍​​បុរីកីឡា អ្នក​ស្រី​ ជុំ​ ង៉ាន់​​ មាន​​ប្រសាសន៍​ថា​ អ្នក​ស្រី​ក៏ចូល​យក​ញត្តិ​ដាក់​​ឲ្យ​ស្ថាន​ទូត​ជប៉ុន​​ជួយ​អន្តរា​គមន៍​ ហើយ​​ស្ថាន​​ទូត​យល់​​ព្រម​​ជួយ​​ដោះ​ស្រាយ​​បញ្ហា​ជូន​ពួកគេ។ អ្នក​​ស្រី​បន្តថា​ មក​ដល់​ពេល​នេះ​ ប្រជាពលរដ្ឋ មិន​ទាន់​មាន​ផ្ទះ​សម្បែង​ស្នាក់នៅទេ ហើយ​ប្រជាពលរដ្ឋ មិន​ព្រម​យកលក្ខខណ្ឌដែល​​អ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាល ​​លោក​ ផៃ ស៊ីផាន​ លើក​ឡើង ៖ “ពួក​ខ្ញុំរា​ល់ថ្ងៃនៅ​តែល​តោលទេ ​នៅ​ក្រោម​ជណ្តើរ​ ឬក៏​នៅតាម​តង់​អីទេ ​អត់​ទាន់​មាន​ពីណា​ដោះស្រាយ​អីឲ្យទេ ហើយដូច​លោក ផៃ ស៊ីផាន គាត់​​ថា​គេដោះ​ស្រាយ​ម្តងមួយៗ​ ទៅភ្នំ​បាត​ ខ្ញុំ​មិន​អាច​ទទួល​យកបានទេ ខ្ញុំ​បាន​ប្រាប់​ទៅ​ស្ថាន​ទូត​អស់​ហើយ ​ដូច្នេះ​ស្ថាន​ទូត​គាត់​ថានឹង​ជំរុញ​​ទៅរា​ជរ​ដ្ឋាភិបាល​ឲ្យ​​ដោះលែង ​មីង ទឹម សមុន្នី ហើយ​​នឹង​ជួយ​រឿង​ផ្ទះ​សំបែង​ឲ្យ​ពួក​ខ្ញុំ។”​


កន្លង​មក លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​តែ​ដោះ​ស្រាយ​​បញ្ហា​​ជា​​បណ្តើរ​ជូន​អ្នក​បឹងកក់ និងបុរីកីឡា។

ទាក់ទងនឹងបញ្ហានេះ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ ​​លោក ​អំ​​​ សំអាត មាន​​ប្រសាសន៍​​ថា​ បញ្ហា​របស់​​ប្រជា​ពលរដ្ឋ​​ពីរ​​សហគមន៍​​នេះ​ អូស​​បន្លាយ​​យូរ​ ​មក​​​ហើយ​ ដោយ​មិន​មាន​ដំណោះ​​ស្រាយ​​សម​រម្យទេ​ ៖ “នេះ​បើសិន​ជារឿង​បុរីកីឡា និង​​បឹង​កក់​នេះ​ចេះតែ​អូស​បន្លាយ​ ទៅ​អញ្ចឹង​ខ្ញុំគិ​ត​ថា​ជីវ​ភាព​របស់​​​ប្រជាពលរដ្ឋ​ ដែល​តវ៉ា​នឹង​កាន់​​តែ​​ដុនដាប​ ហើយ​វាអាចនឹង​មាន​បញ្ហាហិង្សា ​ឬ​ក៏​បញ្ហា​នៃកា​រ​​ចាប់​ខ្លួន​ ឬក៏វា​អាច​មាន​រឿង​​អ្វីកើត​ឡើង ប្លែកៗ​ទៀត​នៅក្នុង​តំបន់​នោះ ​ជា​បន្ត​ទៅ​ទៀត​។”​

មន្រ្តីស្ថានទូតជប៉ុនម្នាក់ ឲ្យដឹងថា ស្ថានទូតពិតជាបានទទួលញត្តិពីសហគមន៍​ទាំងពីរនោះ។​ នៅព្រឹក​ថ្ងៃ​សុក្រ​នេះដែរ ​ប្រជាជន​មក​ពីរសហគមន៍នោះ ​ប្រមាណ​ជា​២០០នាក់ ក៏បាន​​យក​ញត្តិ​​ទៅ​ដាក់​នៅ​ស្ថាន​​ទូត​​អូស្រ្តាលី ដើម្បី​ឲ្យ​ជួយអន្តរាគមន៍​រឿង​ដី​ធ្លី និង​ការ​​ដោះ​​លែង ​តំណាង​​​របស់​​ពួកគេ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។​ ពួកគេ​ថា មន្រ្តីទូតអូស្ត្រាលី បាន​ទទួល​​យក​ញត្តិ​ពួកគេ៕​

No comments:

Post a Comment

I like Blogger