សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, September 26, 2012

ខេត្តបន្ទាយមានជ័យ បិទ​ផ្សាយ​ជា​សាធារណៈ នៃ​ការវិនិច្ឆ័យ​លើ​ក្បាលដី ជូន​ពលរដ្ឋ ជា​លើក​ទី​២

សូផុន CEN ថ្ងៃទី២៦ កញ្ញា ២០១២
បន្ទាយមានជ័យ: នៅ​ខេត្តបន្ទាយមានជ័យ មាន​ការបិទ​ផ្សាយ​ជា​សាធារណៈ នៃ​ការវិនិច្ឆ័យ​លើ​ក្បាលដី​ជូន​ពលរដ្ឋ ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ជា​លើក​ទី​២ ហើយ​ក្រោយ​រយៈពេល ៣០​ថ្ងៃ បើ​គ្មាន​ការតវ៉ា ប្រជាពលរដ្ឋ​នឹង​ទទួល​បានការ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ផ្លូវការ និង​ស្របច្បាប់​។ ដីធ្លី​ទាំងនោះ ត្រូវបាន​ក្រុមការងារ និង​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ហ៊ុន សែន ចុះ​វាស់វែង កាត់​ដីជូ​ន​ប្រជាពលរដ្ឋ តាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​ក្នុង​វិស័យ​ដីធ្លី របស់​រដ្ឋាភិបាល​។

​ពិធី​នោះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ក្រោម​ការចូលរួម​ពី​លោក អ៊ុង អឿន អភិបាលខេត្ដ​បន្ទាយមានជ័យ លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ដ​បន្ទាយមានជ័យ ព្រមទាំង​ប្រជា​ពល​ដ្ឋ​ប្រមាណ​ជាង ៣០០​នាក់​។​

​    ​
​លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ដ​បន្ទាយមានជ័យ មានបាន​មានប្រសាសន៍ថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​លេខ ០១ បប របស់​រាជរដ្ឋាភិបាល​រួចមក សាលាខេត្ត​បន្ទាយមានជ័យ បាន​បង្កើត​ក្រុមការងារ​មន្ត្រី​ជំនាញ​បច្ចេកទេស​ចំនួន ៦ ក្រុម ដែលមាន​សមាសភាព​ម​ក​ពី​មន្ត្រី​ជំនាញ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត និង​មន្ត្រី​ស្ថាប័ន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ចូលរួម​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដោយ​សហការ​ជាមួយ​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ហើយ​បាន​បែងចែក ទៅតាម​គោលដៅ​ចំនួន ៦ ទីតាំង រួមមាន​៖ ទីតាំង​វត្ត​ប្រាសាទ​ត្បែង វត្ត​ធ្លក វត្ត​ក្បាល​ទន្សោង វត្ត​មហោរស្រព វត្ត​កណ្ដោល និង​ភូមិ​ត្រពាំង​ធ្លក ដើម្បី​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដែលមាន​ផលប៉ះពាល់​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច និង​ដីកា​ដកហូត ឬ​ស្ថិតនៅ​ដី​គម្រប​ព្រៃឈើ​។

​លោក លី សារី បាន​បញ្ជាក់ថា គិតពី​ថ្ងៃ​ចាប់ផ្ដើម​អនុវត្ត​រហូតដល់​ត្រឹម​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១២ លទ្ធផល​សរុប​សម្រេច​បាន​ដូចខាងក្រោម​៖ វាស់វែង និង​គូរ​ក្បាលដី បាន​ចំនួន ៨.៨១៩ ក្បាលដី​, ទំហំ​ដី​សរុប​បាន​ចំនួន ១៤.៧៧១ ហិច​តា​, បំពេញ​សលាក​ប​ត្រ​បាន​ចំនួន ១២.៨៩៤ ក្បាលដី គឺ​១-​ចំពោះ​ភូមិ​ត្រពាំង​ធ្លក មាន​ក្បាលដី​សរុប​ចំនួន ៦៧៣ ក្បាលដី និង​២-​ចំពោះ​ភូមិ​ស្រះ​ជ្រៃ មាន​ក្បាលដី​សរុប​ចំនួន ៣២៧ ក្បាលដី​, បញ្ចូល​ក្នុង​ទំរង់​បញ្ជី​ឈ្មោះ ១៣.១៦០ ក្បាលដី​, បំពេញ​ទំ​រង​បែបបទ​បាន​ចំនួន ៥.៣២០ ក្បាលដី​, ចំនួន​គ្រួសារ​មាន ៧.១៩៦ គ្រួសារ​, ដោយឡែក​សំរាប់​ក្បាលដី ដែល​នឹង​ប្រកាស​បិទ​ផ្សាយ នាពេលនេះ មាន​ក្បាលដី​សរុប ១.០២៣ ក្បាលដី ដែល​ទំហំ​សរុប​ស្នើ​នឹង ១០២.៣០៤ ហិកតា និង​ចំនួន​គ្រួសារ ដែល​សរុប​មាន​ចំនួន ៦១២ គ្រួសារ​។ ក្នុងនោះ ការបែងចែក​ជា​ដី​កសិកម្ម មាន ២៧៤ ក្បាលដី​, ដី​លំនៅដ្ឋាន​មាន ៦៨២ ក្បាល​, ដី​វត្ត មាន ១, ដី​សហគមន៍​មាន ១, ដី​មិន​ស្គាល់​ប្រភេទ​មាន ៥៨​ក្បាលដី​។​
​    ​
​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ដ​បន្ទាយមានជ័យ បាន​បន្តទៀតថា ចំពោះ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ដែលមាន​រយៈពេល ៣០ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១២ រហូតដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១២ គឺ​រាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​។ រយៈពេល ៣០​ថ្ងៃនេះ ជា​ពេលវេលា​កំណត់​ចុងក្រោយ សម្រាប់​អ្នកកាន់កាប់​ដី និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ពិនិត្យ​ទិន្នន័យ​ដើម្បី​បញ្ជាក់ថា ទិន្នន័យ​ក្បាលដី​របស់លោក​-​លោកស្រី ពិតជា​ត្រឹមត្រូវ ឬ​អត់​? ប្រសិនបើ​មាន​កំហុសឆ្គង ដោយ​ប្រការ​ណាមួយ ដូចជា ខុស​ឈ្មោះ​ថ្ងៃខែ​ឆ្នាំ​កំណើត អាយុ ភេទ ទំហំ​ដី និង​ប្រភេទ​ទ្រព្យ​ជាដើម​នោះ ម្ចាស់​ដី​ត្រូវធ្វើ​ការស្នើសុំ​កែតម្រូវ ក្នុងកំឡុងពេល ៣០ ថ្ងៃនេះ (​សូមបញ្ជាក់ថា ក្រោយពី​ការបិទ​ផ្សាយ​នេះ ចប់​ជា​ស្ថាពរ អ្នកកាន់កាប់​ដី និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ មិនអាច​តវ៉ា​បាន​ទៀតឡើយ​)​។ អាស្រ័យហេតុនេះ ក្រោយ​រយៈពេល ៣០​ថ្ងៃ​នៃ​ការបិទ​ផ្សាយ​ត្រូវបាន​បញ្ចប់ ក្រុមការងារ​ដែល​ប្រចាំការ​នៅទីនេះ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី នឹងធ្វើ​ការ​បូកសរុប​របាយការណ៍ បញ្ជូនទៅ​ប្រធាន​គណៈកម្មការ​រដ្ឋបាល ដើម្បី​ស្នើសុំ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​) ជូន​បងប្អូន​ប្រជាពលរដ្ឋ អ្នកកាន់កាប់​ណា ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ច្បាប់​។​
​    ​
​លោក អ៊ុង អឿន អភិបាលខេត្ដ​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ដោយ​អនុវត្ដ​ន៍​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណ​ត្ដិ​ទី​៤ ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​ជោ ហ៊ុន សែន ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សេចក្ដីសុខសាន្ត ប្រកបដោយ​លំនឹង​ផ្លូវ​ចិ​ត្ដ ហើយ​សេដ្ឋកិច្ចសង្គម​ក៏មាន​ការឈាន​ឡើង បង្កលក្ខណៈ​ឱ្យ​ស្ថានភាព​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រួម​នឹង​ការពង្រីក និង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ការគោរព​សិទ្ធិមនុស្ស ជាពិសេស​បញ្ហា​វិវាទ​ដីធ្លី ក៏មាន​ការថយចុះ​ជា​បណ្ដើរៗ​។​
​    ​ការបិទ​ផ្សាយ​ជា​សាធារណៈ​លើ​ក្បាលដី​ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​បន្ទាយឆ្មារ​គឺជា​លទ្ធផល ទី​២ ដែល​ក្រុមការងារ​បច្ចេកទេស សូ​រិ​យោ​ដី និង​យុវជន​ស្ម័គ្រចិត្ត សម្ដេច​តេ​ជោរ​ហ៊ុនសែន បាន​អនុវត្ត​ការចុះបញ្ជី​ដីធ្លី និង​វាស់វែង​កាត់​ដីជូ​ន​ប្រជាពលរដ្ឋ នៅលើ​ទឹកដី​ខេត្តបន្ទាយមានជ័យ​៕​

Tags: ការអភិវឌ្ឍន៍, ទំនាស់ដី, សិទ្ធិមនុស្ស

No comments:

Post a Comment

I like Blogger