សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Sunday, September 2, 2012

អាជ្ញាធរ​ខណ្ឌ​ឲ្យ​បន្ថយ​ផ្ទះ​១០​ពី​របង​ព្រលាន

Friday, 31 August 2012 សែន ដាវីត From The Phnom Penh Post












ភ្នំពេញៈ តំណាង​១០​នាក់​នៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​បង្គាប់​ឲ្យ​ជួប​ប្រជុំ​គ្នា​នៅ​សាលា​ខណ្ឌ ពោធិ៍​សែន​ជ័យ​ពី​ម្សិ​លមិញ ដើម្បី​ប្រកាស​លិខិត​ផ្លូវ​ការ​របស់​សាលា​រាជ​ធានី អំពី​ការ​ឲ្យ​រុះរើ​ផ្ទះ៥​ម៉ែត្រ ពី​របង​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ។

មាស ស្រីពៅ អាយុ​៤៣ ក្នុង​ចំណោម​នោះប្រាប់​ថា លិខិតផ្លូវ​ការ​របស់​អាជ្ញាធរ​ខណ្ឌ​ទទួល​បាន​ពី​សាលា​រាជធានី បាន​ប្ដូរ​ការ​រុះរើ​ពី​១០​ម៉ែត្រ ពីរបង​ព្រលាន​យន្ត​ហោះ​មក​ត្រឹម​៥​ម៉ែត្រ​ដោយ​គ្មាន​សង​ជំងឺ​ចិត្ត​ដដែល។


អ្នកស្រីបន្ត​ថា អាជ្ញាធរ​ខណ្ឌ​បាន​អាន​លិខិត​របស់​សាលា​ក្រុង​ភ្នំពេញ​ដោយ​គ្មាន​ការ​សង ជំងឺ​ចិត្ត​ដដែល ហើយ​អ្នក​ភូមិ​នៅ​តែ​មិន​ទាន់​យល់​ព្រម​នៅ​ឡើយ។

អ្នកស្រី ថា៖ «អ្នក​ស្រុក​នៅ​តែ​មិន​យល់អំ​ពី​ការ​ផ្លាស់​ប្ដូរ​ពី​១០​ម៉ែត្រ មក​នៅ​ត្រឹម​៥​ម៉ែត្រ​នេះ។ ពួក​យើង​នៅ​មាន​ការ​ប៉ះ​ពាល់​នៅ​ឡើយ ព្រោះ​ផ្ទះ​អ្នក​ខ្លះ​ធំ​ជាង​៥​ម៉ែត្រ។ អ្វី​ដែល​សំខាន់ គឺ​ការ​មិន​ព្រម​ផ្ដល់​សំណង​ឲ្យ​ដដែល។ យើង​ពិបាក​ណាស់ ព្រោះ​យើង​ទិញ​ផ្ទះ​ទាំង​នោះ​ដោយ​បញ្ចាំ​ប្លង់​នៅ​ធនាគារ។ យើង​មិន​មែន​រស់​នៅ​បែប​អនាធិប​តេយ្យ​ទេ»។

អ្នកស្រីអះអាង​ថា អាជ្ញាធរ​បញ្ជាក់​ថា បើ​ពួកគាត់​នៅ​តែ​មិន​ពេញ​ចិត្ត គឺ​អាច​ដាក់​ពាក្យ​ប្ដឹង​សាលាក្រុង​ភ្នំពេញ​ជា​ថ្មី​បាន​។

អ្នក​ស្រី​ថា៖ «អាជ្ញា​ធរ​មិន​ទាន់​កំណត់​ថ្ងៃ​ចុង​ក្រោយ ​ដើម្បី​ឲ្យ​រុះរើ​នោះ​ទេ ព្រោះ​បើ​​យើង​មិន​ព្រម​ទេ យើង​អាច​ដាក់​ពាក្យ​ប្ដឹង​ម្ដង​ទៀត​បាន​ ដូច្នេះ​យើង​សម្រេច​ដាក់ពាក្យ​ប្ដឹង​ទៅ​សាលា​ក្រុងនៅ​ថ្ងៃ​ស្អែក​»។
លោក ​ វ៉ា សារ៉ង ចៅ​សង្កាត់រង​ចោម​ចៅ​​ធ្លាប់​ប្រាប់​ថា ​​បំណង​ចុះ​ទៅ​វាស់វែង​ត្រូវ​ទទួល​ទិន្ន​ន័យ​ឲ្យ​បាន​ច្បាស់​ មុន​ពេល​កាត់​បន្ថយ​ការ​រុះរើ​ពី​១០​ម៉ែត្រ​ទៅ​៥​ម៉ែត្រ​។
អ្នក​រស់​នៅ​ ក្នុងភូមិ​បី​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​នៅ​​ប៉ះ​ចំ​គម្រោង​ពង្រីក​ព្រលាន​យន្ត​ហោះ​។ ក្នុងនោះ​ ៦៦​គ្រួសារ​គឺ​មក​ពី​ភូមិ​ព្រៃ​ជីសាក់​ ៩៩​គ្រួសារ​មក​ពី​ភូមិ​ថ្ម​គោល​ និង​៤​គ្រួសារ​មក​ពី​ភូមិ​គោក​ចំបក់។

តាម​សេច​ក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ ​ទី​២៥​កក្កដា​ របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាល់​សំណង់​អគារ​ដែល​នៅ​ជាប់​នឹង​របង​ព្រលាន​យន្ត​​ហោះ​ត្រូវ​តែ​រុះ​រើ​ឲ្យ ​នៅ​ឆ្ងាយ​១០​ម៉ែត្រ​ដោយ​សម្អាងថា ​បាន​​សង់​ផ្ទះ​រស់​នៅ​អនាធិបតេយ្យ៕ PN

No comments:

Post a Comment

I like Blogger