សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, September 7, 2012

អ្នក​បឹងកក់​ និង​​បុរីកីឡា​ស្វែង​​រក​​​អន្តរាគមន៍​ពីស្ថាប័ន​ពាក់​ព័ន្ធ​សុំដោះ​លែង​តំណាង​​

ញឹម សុខន និង អ៊ឹង ប៊ុនថន VOD ថ្ងៃទី០៧ កញ្ញា ២០១២
ពលរដ្ឋ​​​សហគមន៍​ចំនួន​​ពីរ​ ​នៅ​រាជ​​ធានី​​ភ្នំ​ពេញ ​ដែល​​មាន​​ជម្លោះ​​ដី​ធ្លី បើក​​យុ​​ទ្ធនាការ​​​​ហែរ​​​​ក្បួន​​​​តា​ម​​​​​ដង​​​​វិ​ថី​​​នា​នា​​​​​ ស្វែង​​រក​អន្តរា​គមន៍​​ពី​​ស្ថាប័ន​​ពាក់ព័ន្ធ ​សុំ​ដោះ​លែង​តំណាង​​​ពួក​គេ​​ពី​​រ​​នាក់ ដែល​​​​ត្រូវ​​​​​​តុ​​លា​​​កា​​រ​​​​ចាប់​​​​ឃុំ​​ខ្លួន​​​ថ្មីៗ​នេះ​។​

អ្នក​ភូមិម​ក​ពី​អតីត​សហគមន៍​បុរីកីឡា ​និង​​បឹងកក់​ ប្រមាណ​ ៣០០​នាក់ រួម​ទាំង​​កុមារ​​ផង​ បាន​​ស្រែក​​តាម​​ឧ​​បករណ៍​​បំពង​​សំឡេង ​តាម​​វិថី​​​​ព្រះ​មុ​​នី​វង្ស ផ្លូវ​​សហព័ន្ធ​រូ​ស្ស៊ី ឆ្ពោះទៅដាក់​​​ញ​​ត្តិ​​​នៅ​​​​​ទីស្តីការ​គណៈ​រ​ដ្ឋ​​មន្ត្រី ដើម្បី​សុំ​ឲ្យ​ដោះ​លែង​​តំ​​ណាង​ពួក​​គេ​​ពីរ​​នាក់​ដែល​​តុលាការ​​​​ឃុំ​ខ្លួន​​​ទាក់​ទង​​ជម្លោះ​​ដី​ធ្លី កន្លង​មក។ ប៉ុន្តែសកម្មជន​ដីធ្លី​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ទាំង​នោះ បាន​ខក​ខាន​​ដាក់​​ញត្តិ​​ទៅ​កាន់​​ស្ថាប័ន​​ផ្សេង​​ទៀត នៅ​​ថ្ងៃ​​នេះ ដោយ​សារ​ប៉ះ​ទង្គិច​ដោយ​ពាក្យ​សម្តី​ជាមួយ​ស​​មត្ថ​កិច្ច​​ចម្រុះ ​ជិត​​១០០​​​​នាក់​​ ​ប្រ​​​​ដា​​ប់​​ដោយ​​​ខែ​​ល​​​​​និង​ដំ​បង​ឆ​ក់ ៖ “ចុះ​អាឡូវ​អូន ឥឡូវ​ខ្ញុំ​​សុំ​អង្វរ ឥឡូវ​ឲ្យ​ខ្ញុំ​លុត​ជង្គង់​សំពះ​អូន​អត់? ថា​ខ្ញុំ​មិន​មែន​អ្នក​ស៊ីញ៉េ​ច្បាប់​ទេ​បង”។


ក្រោយប៉ះទង្គិចប្រហែលជិត២០នាទី ដោយមិនមាន​អ្នក​រងរបួស តំណាង​​អ្នក​​​ភូមិ​​​​​ត្រូវ​​​​បាន​​​​អនុ​​​​ញ្ញាត​ឲ្យចូល​​​ដាក់​​ញត្តិ នៅ​​ទីស្តីការ​​​គណៈ​​​រដ្ឋមន្ត្រី​​​។​

តំណាង​​​អ្នក​​ភូមិ​អះអាង​​​​ប្រាប់​​រ​ដ្ឋ​​លេខាធិការ​​​ទីស្តីការ​​​​គណៈរដ្ឋ​​​​មន្ត្រី​​​ លោក ប៊ុន អ៊ុយ ដែល​​​ចេញ​​​​មក​​​ទទួល​​​ញត្តិ​​នោះ​ថា​​ ការ​ចាប់​ខ្លួន ​​អ្នកស្រី ទឹម សាក់​មុនី និង អ្នកស្រី យ៉ោម បុប្ផា ជារឿង​​អ​​យុ​​ត្តិ​ធម៌ និង​សុំ​ឲ្យ​ដោះ​លែង​​វិញ​ ៖ “តំណាង​របស់​ពួក​ខ្ញុំ​ម្នាក់ទៅ​ទៀត ខ្ញុំ​ពិ​បាក​ទ្រាំ​ណាស់​ ខ្ញុំ​ឈឺ​ចាប់​ណាស់ ខ្ញុំ​មាន​អារម្មណ៍​ថា ពួក​ខ្ញុំ​រស់​នៅ​ឯកោ​អត់​មាន​អ្នក​ជួយពួក​ខ្ញុំ​ទេ​ ពេលដែល​ខ្ញុំ​ដាក់​កិច្ច​អន្តរា​គមន៍ តែង​តែ​មាន​កម្លាំង​សមត្ថ​កិច្ច​មក​វ៉ៃ  និង​ចាប់​ខ្លួន​ពួក​ខ្ញុំ​រហូត ហើយ​ឥឡូវ​នេះ​គេ​ប្រើ​ប្រ​ព័ន្ធ​តុលាការ​មក​ចាប់​ពួក​ខ្ញុំ​ទៀត​ហើយ តើ​ឲ្យ​ពួក​ខ្ញុំរស់​យ៉ាង​ម៉េច​ទៅ សូម្បី​តែ​កូន​ៗ ក៏​លែង​ចង់​ទៅ​រៀន​ដែរ។ ជំរាប​ប្រាប់​លោក​ពូ​ឲ្យ​ដឹងជា​ព័ត៌​មានថា ពួក​ខ្ញុំ​រាល់​ថ្ងៃ​គឺ​​ពិ​បាក​មែន​ ហើយ​សុំ​អ្វី​ដែល​អ្នក​ស្រី ស៊ុយ ស៊ី​ផាន អត់​គ្រប់​ទេ កិច្ច​សន្យាគាត់​ធ្វើ​តែ​៨​ទេ តែ​កិច្ច​សន្យា​គឺ​១០​​អាគារ​ ក្នុង​កិច្ច​សន្យា ធ្វើ​បាន​តែ​៨​ទេ គាត់​ឆ្លើយ​ប្រាប់​ថា​គាត់​ក្ស័យ​ធន”។

រដ្ឋលេខា​ធិការ​ទីស្តីការ​​​គណៈ​រដ្ឋ​​មន្ត្រី លោក ប៊ុន អ៊ុយ អះអាង​ថា លោក​នឹង​​យក​​សំណើរ​​នេះ ​ដាក់​​ជូន​​ទៅថ្នាក់​​លើ​​ពិនិត្យ ប៉ុន្តែ​​លោ​​​ក​​មិ​​នហ៊ាន​អះអាង​​ពីដំណោះស្រាយទេ​ ៖ “ពូទទួល​ហើយ ម៉េច​ៗ​ក៏​ពូ​ឆ្លើយ​ដែរ​ វិជ្ជ​មាន​ក្តី អវិជ្ជ​មាន​ក្តី គឺពូឆ្លើយ ​ឆ្លើយ​ជូន”។

ការចាប់​ខ្លួន​សកម្មជន​ដីធ្លី​ជាបន្ត​បន្ទាប់​នេះ ត្រូវ​បាន​អង្គការ​​សង្គម​ស៊ីវិល​ចំនួន​១២​ បាន​ចេញ​សេច​​ក្តី​​ថ្លែង​​ការណ៍​​រួមគ្នា​ ថ្កោល​ទោស​ថា ​ប្រព័ន្ធ​យុត្តិធម៌​​នៅកម្ពុជាមិន​ឯករាជ្យ។ ​ក្រុម​​សិទ្ធិ​​មនុស្ស​​ទាំង​​នោះ បាន​ចាត់​ទុក​ថា ស្រ្តី​ជាប់​​​​ចោ​​​​​​ទ​​ទាំង​​​​ពីរ​នាក់​​នោះ​​មិន​​បាន​ធ្វើ​​ខុស​​ដូចការ​​ចោទ​ប្រកាន់​ទេ ហើយ​​អំពាវ​នាវ​​ឲ្យ​ដោះលែង​​​ពួកគេ​ទាំងពីរ​នាក់នោះ ឲ្យ​​​​​មាន​​​​សេ​​រី​ភា​ព​វិញ៕

No comments:

Post a Comment

I like Blogger