សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 2, 2013

ក្រសួង​កោះ​ប្រជុំ​រឿង​ដំឡើង​ប្រាក់​ខែ​កម្មករ​ខណៈ​​គំរាម​​តវ៉ា​ទ្រង់​ទ្រាយ​ធំ

Wednesday, 02 January 2013 មុំ គន្ធា ​និង​ Shane Worrell





















កប៉ាល់​ធំៗ​ជា​ច្រើន​គ្រឿង កំពុង​បូម​ខ្សាច់ នៅ​ទន្លេ​មេគង្គ ក្នុង​សង្កាត់​កោះ​ដាច់ ខណ្ឌ​ឫស្សី​កែវ កាល​ពី​ពេល​កន្លង​មក​។ រូបថត ហេង ជីវ័ន

កំពង់ចាមៈ អាជ្ញាធរ​ដែន​ដី​ក្នុង​ឃុំ​អង្គរ​បាន ស្រុក​កង​មាស កាល​ពី​ម្សិលមិញ បាន​ប្រាប់​ឲ្យ​​ប្រជា​ពលរដ្ឋ​ជិត​២០ គ្រួសារ​ រស់​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ រុះរើ​ផ្ទះ​ចេញ​ជា​បន្ទាន់​ បន្ទាប់​ពី​មាន​ការ​រលំ​ស្រុត​បាក់​ផ្ទះ​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​អស់ ៧​ខ្នង កាល​ពី​ថ្ងៃ​ចន្ទ ដែល​អ្នក​ភូមិ​សង្ស័យ​ថា បណ្តាល​មក​ពី​អាជីវកម្ម​បូម​ខ្សាច់​ដែល​កំពុង​បន្ត។

អ្នក​ស្រី សាលី ខ ​អាយុ​៤៣​ ឆ្នាំ​ដែល​ផ្ទះ​របស់​អ្នក​ស្រី​ បាន​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ចំណោម​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន ៧​ ខ្នង​បាន​ឲ្យ​ដឹង​ថា ​ផ្ទះ​ផ្សេង​ទៀត​ ដែល​ប្រឈម​នឹង​ការ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ​ដែរ​នោះ អាជ្ញាធរ​ដែន​ដី ​បាន​ប្រាប់​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ជា​បន្ទាន់​ ចៀស​វាង​ជួប​ឧបទ្ទវ​ហេតុ​អាក្រក់​ណា​មួយ។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា ស្រឡាង​ពីរ​បី​គ្រឿង បាន​ធ្វើ​ការ​បូម​ខ្សាច់​ជា​រៀង​រាល់​ថ្ងៃ​ នៅ​ក្នុង​ឃុំ​អង្គរ​បាន​ ស្រុក​កង​មាស​។ អ្នក​ស្រី​បាន​បន្ថែម​ថា៖«បាក់​ច្រាំង​ទន្លេ មាន​កម្ពស់​រហូត​ទៅ​ដល់​ ៣០ ​ម៉ែត្រ​។ វា​ជ្រៅ​ខ្លាំង​ណាស់។​ យើង​មិន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​នោះ​ទេ​ តែ​មាន​ស្រឡាង​ពីរ​បី​គ្រឿង​ បាន​បូម​ខ្សាច់​លក់​រៀង​រាល់​ថ្ងៃ»។


អ្នក​ស្រី​បាន​ថ្លែង​ថា អាជ្ញាធរ​ដែន​ដី​ បាន​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ ដែល​នៅ​សល់​ប៉ុន្មាន​ទៀត​ឲ្យ​រុះ​រើ​ផ្ទះ​ចេញ​ជា​បន្ទាន់។ អ្នក​ស្រី​បាន​បន្ត​ថា៖ «​ខ្ញុំ​បាន​ទៅ​រស់​នៅ​បណ្ដោះ​អាសន្ន​ជាមួយ​សាច់​ញាតិ​ខ្ញុំ​ ដើម្បី​ការ​ពារ​សុវត្ថិភាព។ សំណាង​ល្អ​កូន​ប្រុស​ខ្ញុំ បាន​ដឹង​ជា​មុន​ ហើយ​រត់​គេច​ចេញ​ពី​ផ្ទះ​ទាន់​ពេល នៅ​ពេល​យើង​ឮ​សូរ​សំឡេង​បាក់​ស្រុត​»។

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ​ស្រេន សេន វ័យ​៥៥ ​ឆ្នាំ​បាន​និយាយ​ថា ទូក​និង​ម៉ាស៊ីន​របស់​គាត់​ខ្លះ បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ​ នៅ​ក្នុង​ថ្ងៃ​កើត​ឧបទ្ទវហេតុ​នោះ​។ លោក​ថ្លែង​ថា៖«​ឥឡូវ​នេះ ​ប្រជា​ពលរដ្ឋ មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ហេតុការណ៍​បាក់​កម្មករ​ធ្វើ​ការតវ៉ា​​ទាមទារ​ដំឡើង​ប្រាក់​ខែ នៅ​សួន​សេរី​ភាព ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អា​ទិត្យ​​​។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ នៅ​ចំ​ពេល​ដែល​មាន​ការ​គំរាម​ធ្វើ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ក្នុង​វិស័យ​ កាត់​ដេរ ដែល​កំពុង​រីក​ចម្រើន ក្រសួង​សង្គម​កិច្ច​បាន​កោះ​ហៅ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ ពី​តួ​អង្គ​សំខាន់ៗ ក្នុង​ឧស្សាហកម្ម​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៥០ ដុល្លារ។ នេះ​បើ​យោង​តាម​លិខិត​មួយ​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាន។

តាម​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន លិខិត​ដែល​ចេញ​ពីថ្ងៃ​ចន្ទ និង​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​កិច្ច បាន​អញ្ជើញ​គណៈ​កម្មការ​ប្រឹក្សា​ការងារ ម្ចាស់​រោងចក្រ និង​សហជីព​ចូល​រួម​កិច្ច​ប្រជុំ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​នៃ​កិច្ច​ប្រជុំ​នៅ​ឡើយ​ទេ។

លិខិត នេះ បាន​សរសេរ​ទៀត​ថា​៖ «សូម​បណ្តា​អង្គការ​សហជីព​ កម្មករ​ និយោជិត​ និង​សាធារណជន មេត្តា​ជ្រាប​ និង​បន្ត​ចូលរួម​រក្សា​ស្ថិរភាព​ការងារ ដើម្បី​ជីវភាព​របស់​បង​ប្អូន​ រង់​ចាំ​លទ្ធផល​នៃ​ការ​ពិភាក្សា​ដោះស្រាយ​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ។

ដំណឹង​នៃ​ការ​កោះ​ហៅ​កិច្ច​ប្រជុំ​នេះ បាន​កើត​មាន​ឡើង​ពីរ​ថ្ងៃ បន្ទាប់​ពី​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ដឹក​នាំ​ការ​តវ៉ា​មួយ​ដែល​មាន​កម្មករ​ចូល​រួម​ប្រមាណ​៣០០​ នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុង​នោះ​ លោក ​រ៉ុង ឈុន ​បាន​គំរាម​ធ្វើ​ការ​តវ៉ា​ធំ​មួយ ​ប្រសិន​បើ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​៦១​ដុល្លារ​​ មិន​ត្រូវ​បាន​ដំឡើង​ដល់ ១៥០​ដុល្លារ​ក្នុង​មួយ​ខែ​ទេ​នោះ​។

លោក រ៉ុង ឈុន ដែល​បាន​ព្យាករ​ថា លក្ខខណ្ឌ​សម្រាប់​កម្មករ​កាត់​ដេរ នឹង​មាន​លក្ខណៈ​ប្រសើរ​ឡើង​អំឡុង​ពេល​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ខាង​មុខ បាន​ស្វាគមន៍​សេចក្តី​ប្រកាស​នេះ។ លោក​ បាន​ថ្លែង​ថា​៖ «នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​កម្មករ ដែល​រដ្ឋាភិបាល​កំពុង​ឆ្លើយ​តប ចំពោះ​ការ​តវ៉ា​របស់​ពួក​គេ ប៉ុន្តែ​យើង​ត្រូវ​ការ​កិច្ច​ប្រជុំ​នេះ​ឲ្យ​បាន​លឿនៗ»។ លោក​បន្ត​ថា​៖ «អ្នក​ដែល​ចូល​រួម​កិច្ច​ប្រជុំ​នេះ ​ត្រូវ​តែ​បើក​ភ្នែក​មើល​ថា ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ នៅ​ក្នុង​ប្រទេស​ជិត​ខាង គឺ​មាន​ចំនួន​ចន្លោះ​ពី​១៧០​ ដុល្លារ​ ដល់ ២០០​ដុល្លារ ​ហើយ​ប្រាក់​ឈ្នួល​ដែល​យើង​ស្នើ​សុំ​ គឺ​នៅ​តែ​ទាប​ជាង​គេ»។​

គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​ជា​គណបក្ស​ប្រឆាំង បាន​សន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៥០ ដុល្លារ ក្នុង​មួយ​ខែ នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ​ប្រសិន​បើ​ខ្លួន​ឈ្នះ​​​ឆ្នោត។

លោក យឹម សេរីវឌ្ឍនៈ អ្នក​សម្រប​សម្រួល នៅ​អង្គការ​ពលកម្ម​អន្តរជាតិ​សម្រាប់​គម្រោង​សហជីព បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​លោក​ជឿ​ថា ប្រាក់​ឈ្នួល​១៥០ ដុល្លារ គឺ​សមហេតុ​ផល​។ ​លោក​ថ្លែង​បន្ត​ថា​៖ «បើ​ទោះ​បី​ជា​ប្រាក់​ឈ្នួល មាន​កម្រិត​នេះ យើង​នៅ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ច្រើន​ទៀត»។ លោក​បន្ថែម​ថា កម្មករ​នៅ​ក្នុង​ប្រទេស​វៀតណាម រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់​ ១៦០ ​ដុល្លារ​ក្នុង​មួយ​ខែ និង​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ​ រក​ចំណូល​បាន​ជាង​២០០ ដុល្លារ​។

លោក​បន្ត​ថា​៖ «យើង​គួរ​មើល​ទៅ​រោងចក្រ​ផ្សេង​ៗ​អំពី​របៀប​ដែល​ប្រាក់​ឈ្នួល​នេះ អាច​ត្រូវ​បាន​ដំឡើង និង​មើល​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដែល​អាច​ធ្វើ​ការងារ​នេះ។ និយោជក​មាន​សមត្ថភាព​ដំឡើង​ប្រាក់​ឈ្នួល​នេះ​»។ លោក​បន្ត​ថា​៖ «ខ្ញុំ​មិន​គិត​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល ដល់​កម្រិត​ប្រាក់​ឈ្នួល ក្នុង​ប្រទេស​ដទៃៗ​ទៀត នឹង​មិន​បង្ក​បញ្ហា​នោះ​ទេ»។

សហរដ្ឋ​អាមេរិក​ ដែល​ប្រមូល​ពន្ធ​បាន​រាប់​រយ​លាន​ដុល្លារ ពី​ពន្ធ​នាំ​ចូល ដោយ​សារ​ប្រជាជន​របស់​ខ្លួន​ភាគ​ច្រើន ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា ក៏​មាន​«កម្លាំង​ខ្លាំង»​ផង​ដែរ​សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ។

លោក​ស្រី Dr. Sanchita Saxena ជំនួយ​ការ​នាយក​នៃ​សាកល​វិទ្យាល័យ​ California សម្រាប់​​មជ្ឈ​មណ្ឌល​សិក្សា​ អំពី​អាស៊ីអាគ្នេយ៍ បាន​ថ្លែង​ថា កម្រិត​ពន្ធ​ខ្ពស់​ខ្លាំង​នេះ មាន​កម្រិត​ជាង​១៥​ ភាគរយ កំពុង​គាប​ច្របាច់​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា។ លោក​ស្រី​បាន​ថ្លែង​បន្ត​ថា ដើម្បី​ឲ្យ​មាន​លក្ខខណ្ឌ​ប្រសើរ​ឡើង​នៅ​តាម​បណ្ដា​រោង​ចក្រ​នានា​សហរដ្ឋ​អាមេរិក​គួរ​តែ​ពិចារណា​កាត់​បន្ថយ​ពន្ធ។

លោក​ស្រី Saxena បាន​ថ្លែង​បន្ត​ថា៖ «នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ប្រសើរ​ឡើង សម្រាប់​ការ​វិនិយោគ»។ លោក​ស្រី​បាន​បន្ត​ថា ​ម៉ាក​សម្លៀក​បំពាក់ ដែល​មាន​ម្ចាស់​ជា​អាមេរិក​ក៏​ត្រូវ​ការ​ទាមទារ​លក្ខខណ្ឌ​ប្រសើរ​ផង ​ដែរ ក្នុង​ការ​វិនិយោគ​ ក្នុង​ប្រទេស​កម្ពុជា​ និង​​ឧស្សាហកម្ម​កាត់​ដេរ​របស់​កម្ពុជា​។ លោក​ស្រី​បន្ត​ទៀត​ថា​៖ «ការ​ចូល​រួម​ពាក់ព័ន្ធ ពី​អ្នក​បញ្ជា​ទិញ ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ នៅ​ក្នុង​ប្រទេស​ គឺ​សំខាន់​ណាស់​។ ពួក​គេ​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង »។

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​បញ្ហា​នេះ​បាន​ទេ​ កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ​៕ PS

ច្រាំង​ទន្លេ​ខ្លាំង​ណាស់​។ កាល​ពី​យប់​មិញ ​មាន​ផ្ទះ​មួយ​ខ្នង​ទៀត​ បាន​បាក់​ស្រុត​ចូល​ក្នុង​ទន្លេ​។ ការ​បាក់​ស្រុត​នេះ​ បាន​បំផ្លាញ​ផ្ទះ​ និង​ទ្រព្យ​សម្បត្តិ​យើង​អស់​ជា​ច្រើន​»។

លោក សេង​ ឃុយ ​មេ​ឃុំ​អង្គរ​បាន​ បាន​បដិសេធ​ថា ការ​បាក់​ស្រុត​នេះ មិន​មែន​ដោយ​សារ​​ការ​បូម​ខ្សាច់​នោះ​ទេ​។ វា​បណ្ដាល​មក​ពី​គ្រោះ​ធម្មជាតិ​។ ​លោក​មេ​ឃុំ​ បាន​មាន​ប្រសាសន៍​ថា៖«ក្រុម​ប្រជា​ពលរដ្ឋ បាន​បង្ខំ​ចិត្ត​រុះរើ​ផ្ទះ​ពួក​គេ រក​កន្លែង​មាន​សុវត្ថិភាព​ហើយ។ វា​បាន​បាក់​ស្រុត​ប្រវែង ១៨៥​ ម៉ែត្រ​ ពី​ច្រាំង​ទន្លេ និង​កម្ពស់​ ៣០​ម៉ែត្រ​។ វា​បាន​បំផ្លាញ​ផ្ទះ​សម្បែង ​និង​ទ្រព្យ​សម្បត្តិ​អ្នក​ស្រុក​អស់​ជា​ច្រើន​ តែ​មិន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​នោះ​ទេ»។

កាល​ពី​ខែ​មុន ប្រជា​ពលរដ្ឋ​ជា​ច្រើន​នៅ​សង្កាត់​ស្វាយប៉ាក និង​សង្កាត់​កោះ​ដាច់​ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​តវ៉ា និង​សម្តែង​ការ​ខឹង​សម្បា​ ចំពោះ​អាជីវកម្ម​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេ​សាប​ និង​ទន្លេ​មេគង្គ ដែល​ពួក​គេ​ជឿ​ជាក់​ថា គឺ​ជា​ដើម​ហេតុ​ដែល​បណ្តាល​ឲ្យ​បាក់​ស្រុត​ច្រាំង​ទន្លេ​ជា​បន្ត​បន្ទាប់​៕ PN

No comments:

Post a Comment

I like Blogger