សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 30, 2013

សហគមន៍១៤ នៅភ្នំពេញ ​រក​អន្តរាគន៍​ពីទូត​បារាំង​រឿងជម្លោះ​ដីធ្លី​

ញឹមសុខន និង អ៊ឹង ប៊ុនថន VOD ថ្ងៃទី៣១ មករា ២០១៣

សហគមន៍​ចំនួន​១៤ នៅ​រាជធានី​ភ្នំពេញ ​មាន​គ្នា​ប្រហែង​ជាង​ ១០០នាក់ ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ដាក់​ញត្តិ​ទៅស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា ​សុំ​អន្តរាគមន៍​ជាថ្មី​ម្តង​ទៀត​ បញ្ឈប់​ការ​បណ្តេញ​ចេញ ​និង​ដោះលែង​សកម្ម​ជនដី​ធ្លី​ដែល​កំពុង​ជាប់​ពន្ធនាគារ។

ពលរដ្ឋ​ទំាង​នោះមក​ពី​សហគមន៍​ថ្មគោល ​នៅជាប់​ព្រលាន​យន្តហោះ ​អន្តរជាតិ​ភ្នំពេញ បឹងកក់ បុរីកីឡា បឹងឈូក ព្រែ​កអញ្ចាញ ​និង​សហគមន៍​មួយ​ចំនួន​ទៀត។​ ពួក​គេអះ​អាងថា ​ការ​ដាក់​ញត្តិ​ជូន​ស្ថាន​ទូត​បរទេស​នៅថ្ងៃ​នេះ ​ដោយសារ​ប្រទេស​នេះ​ដែល​គោរ​ពសិទ្ធិ​មនុស្ស និង​លិទ្ធិ​ប្រជាធិប​តេយ្យ​ ពិសេស​ការ​អភិវឌ្ឍន៍​នៅជុំវិញ​ព្រលាន​យន្ត​ហោះ​ដែល​ជាការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ហ៊ុន​បារាំង​នោះ​ធ្វើ​ឲ្យ​ពួកគេ ជិត២០០គ្រួសារ ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ​ដោយ​អត់​សំណង។​


ការ​សុំអន្តរាគមន៍​​របស់​អ្នក​មាន​ជម្លោះ​ដីធ្លីនេះ ​ធ្វើចំពេល​ដែល​នាយក​រដ្ឋ​មន្ត្រី​បារាំង ​នឹងមក ​កម្ពុជា​ ដើម្បី​ចូលរួម​ពិធី​ដង្ហែ​ព្រះ​បរមតនៈ​កោដិ ​អតីត​ព្រះ​មហា​វីរក្សត្រ​ខ្មែរ​នៅថ្ងៃ​សុក្រ​សប្តាហ៍​នេះ។ ក្រៅពី​ការ​ដាក់​ញត្តិ​នោះ ​ក្រុម​អ្នក​តវ៉ា​បាន​លើក​បដា​ជាច្រើន​ក្នុង​ន័យ​ជំរុញឲ្យប្រទេស​បារាំង​ពិនិត្យ​មើល​ការ​អភិវឌ្ឍន៍​នេះ ​កុំឲ្យ​រំលោភ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា។

យ៉ាងណាក៏ដោយ​ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​ឡោមព័ន្ធ​ដោយ​កម្លាំង​សមត្ថ​កិច្ច​ តែមិន​មាន​ផ្ទុះ​អំពើ​ហិង្សា​ទេ ​ខណៈ​អ្នក​តវ៉ា​ចាក់​សម្លេង​ស្មូត ​ដែលគេធ្លាប់ឮ​នៅពេល​ប្រារព្ធ​ពិធី​កាន់​​​ទុក្ខ​​ដល់​អង្គ​សម្តេច​ឪ។

ក្រោយ​ពីមានស​ម្រែក​តាម​ឧបករណ៍​បំពង​សំឡេង​ពីក្រៅ​ស្ថាន​ទូត ​មន្ត្រី​របស់​ស្ថាន​ទូត​បាន​ប្រចាំ​កម្ពុជា​ បាន​ចេញ​មក​ទទួល​ញត្តិ​របស់​អ្នកភូមិ ​ប៉ុន្តែ​មិន​បាន​បង្ហាញ​ពីកិច្ច​អន្តរាគមន៍​យ៉ាង​ណាទេ​ ។

មន្ត្រី​​ស៊ើប​​អង្កេត​​ជាន់​ខ្ពស់ ​​នៃ​អង្គការ​​លីកាដូ ​​លោក​ អំ សំអាត មាន​​ប្រសាសន៍​​ថា រដ្ឋា​ភិបាល​​បាន​​ធ្វើ​​កំណែ​​ទម្រង់​ដីធ្លី​នៅឆ្នាំ​២០១២ ដោយ​បាន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិដី​នៅ១០ ខេត្តក្រុង​ គួរ​តែ​អន្តរាគមន៍​បញ្ចប់​ជម្លោះ​ដីនៅ​ក្នុង​រាជធានីភ្នំ​ពេញផង​ដែរ។​ លោកថា​ ក្នុង​ពិធីថ្វាយ​ព្រះភ្លើង​ដល់​អង្គ​សម្តេច​ឪ​លោក​ចង់​ឃើញ អ្នក​នយោបាយ  សកម្មជន​ដីធ្លី ត្រូវ​បាន​ដោះលែង ​ស្រប​តាម​ព្រះរា​ជតម្រិះ ​របស់​អតីត​ព្រះមហាក្សត្រ៕

No comments:

Post a Comment

I like Blogger