អ្នកគាំទ្រលោក សូណង់ដូ ក្នុងការតវ៉ា នាពេលកន្លងមក។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ សមាគមអ្នកប្រជាធិបតេយ្យ បានធ្វើការអំពាវនាវ ស្នើសុំទៅក្រសួងយុត្តិធម៌ សូមឲ្យដោះលែងលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារព្រៃស ខណៈដែលរដ្ឋាភិបាលគ្រោងនឹងធ្វើការលើកលែងទោស និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតប្រមាណ ៥០០ នាក់ នៅក្នុងពិធីថ្វាយព្រះភ្លើង ដល់ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅដើមខែកុម្ភៈខាងមុខនេះ។
ភ្នំពេញៈ សមាគមអ្នកប្រជាធិបតេយ្យ បានធ្វើការអំពាវនាវ ស្នើសុំទៅក្រសួងយុត្តិធម៌ សូមឲ្យដោះលែងលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារព្រៃស ខណៈដែលរដ្ឋាភិបាលគ្រោងនឹងធ្វើការលើកលែងទោស និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតប្រមាណ ៥០០ នាក់ នៅក្នុងពិធីថ្វាយព្រះភ្លើង ដល់ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅដើមខែកុម្ភៈខាងមុខនេះ។
លោកស្រី ហួន ផាណារី អគ្គលេខាធិការរង សមាគមអ្នកប្រជាធិបតេយ្យ បានថ្លែងថា ក្រសួងយុត្តិធម៌ គួរតែដោះលែងលោកម៉ម សូណង់ដូ ស្របតាមព្រះរាជតម្រិះរបស់អង្គសម្តេចឪ ពីព្រោះគាត់ពុំបានធ្វើអ្វីខុសទេ។ លោកស្រីថ្លែងថា៖ «លោក សូណង់ដូគ្មានទោសទេ ពីព្រោះការចោទប្រកាន់របស់តុលាការគ្មានភស្តុតាងហើយបើទោះបីជា តុលាការ កាត់ទោសឲ្យគាត់ជាប់ពន្ធនាគារដល់ទៅ ២០ ឆ្នាំក៏ដោយ ក៏គាត់ពុំមែនជាអ្នកទោសដែរ ពីព្រោះគេចោទរូបគាត់ទាំងបំផ្លើស ហើយឥឡូវអ្នកដែលឆ្លើយចោទដាក់គាត់នោះ ទទួលបានដីម្នាក់ៗ ២០ ហិកតា និងសម្ភារមួយចំនួនទៀត»។ លោក សូណង់ដូ បានប្រាប់លោកស្រី នៅក្នុងពន្ធនាគារថា នៅពេលដែលរដ្ឋាភិបាល ប្រារព្ធធ្វើពិធីថ្វាយព្រះភ្លើង ដល់ព្រះបរមសព សម្តេចឪ នៅក្នុងខែកុម្ភៈគាត់ក៏កោសក់ ដើម្បីចូលរួមកាន់មរណៈទុក្ខដែរ។ លោកស្រីឲ្យដឹងថា៖ «លោកប្រធាន នឹងកោរសក់នៅម៉ោងដែលគេចាប់ផ្តើមថ្វាយព្រះភ្លើង ដល់ព្រះបរមសពរបស់ព្រះមហាវីរក្សត្រ»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ប្រាប់អ្នកសារព័ត៌មាន នៅក្រសួងយុត្តិធម៌ បន្ទាប់ពីកិច្ចប្រជុំ កាលពីថ្ងៃសុក្រថា ទណ្ឌិតប្រហែលពី ៤០០ ទៅ ៥០០ នាក់ នឹងត្រូវបន្ធូរបន្ថយ និងលើកលែងទោស ហើយអ្នកដែលនឹងត្រូវបន្ធូរបន្ថយទោសនោះ លុះត្រាតែបានទទួលទោស ២ ភាគ ៣ ជាមុនសិន។ ចំណែកស្រ្តីដែលមានផ្ទៃពោះ ចាស់ជរា និងមានជំងឺរ៉ាំរ៉ៃ ក៏នឹងត្រូវលើកលែងទោសផងដែរ ដោយមានការណែនាំ ពីលោកនាយករដ្ឋមន្ត្រី ផ្អែកទៅលើគោលការណ៍មនុស្សធម៌។ ប៉ុន្តែសម្រាប់ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ នឹងមិនត្រូវលើកលែងទេ។
អ្នកស្រីឌិន ផាណារ៉ា ភរិយា លោក សូណង់ដូ ពុំបានធ្វើអត្ថាធិប្បាយអ្វី ទៅនឹងការពុំមានឈ្មោះស្វាមីរបស់លោកស្រី នៅក្នុងបញ្ជីឈ្មោះលើកលែងទោស ឬបន្ធូរបន្ថយទោសនោះទេ ដោយលោកស្រីបានឆ្លើយយ៉ាងខ្លីថា ៖«ខ្ញុំចាំមើលសិន»។
លោកសម ប្រជាមានិត នាយកខុទ្ទកាល័យក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅក្នុងបញ្ជីឈ្មោះទណ្ឌិត ដែលត្រូវលើកលែងទោសឬ ក៏បន្ធូរបន្ថយទោសនោះ ពុំមានឈ្មោះលោក សូណង់ដូទេ ពីព្រោះលោក សូណង់ដូ នៅជាប់បណ្តឹងនៅឯសាលាឧទ្ធរណ៍ រីឯអ្នកស្រីយ៉ោម បុប្ជា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ក៏ពុំមានដែរ ពីព្រោះគាត់ ទើបតែទទួលទោស។ លោកបន្តថា ៖ «អ្នកដែលត្រូវលើកលែងទោស ឬក៏បន្ធូរបន្ថយទោស លុះត្រាតែបានអនុវត្តទោសរបស់ខ្លួន ១ ភាគ ៣ ឬក៏ ២ ភាគ ៣ ជាមុនសិន»។
កាលពី ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រសួងយុត្តិធម៌ ពិនិត្យមើលលើលទ្ធភាពលើកលែង និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតថៃពីរនាក់ គឺលោក វីរ៉ា ស៊ុមខ្វាមឃីត និងនាង រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ហើយនៅថ្ងៃដដែលនោះក្រសួងការបរទេស ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការលើកលែងទោសទណ្ឌិត រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន និងបន្ធូរបន្ថយទោស ដល់ទណ្ឌិត វីរ៉ា ស៊ុមខ្វាមឃីត នៅក្នុងឱកាសព្រះរាជពិធីថ្វាយព្រះភ្លើង ចំពោះព្រះបរមសព ព្រះបរមរតនកោដ្ឋ នៅដើមខែកុម្ភៈខាងមុខ។
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា អ្នកស្រី រ៉ាទ្រីពីប៉ាតាណាប៉ៃប៊ូន និងត្រូវដោះលែងជាស្ថាពរ នៅថ្ងៃទី ១ ខែកុម្ភៈ គឺចំថ្ងៃពិធីដង្ហែព្រះបរមសព សម្តេចឪ ចេញពីព្រះបរមរាជវាំងទៅកាន់វាលព្រះមេរុ។ ចំណែក វីរ៉ា ស៊ុមខ្វាមឃីត នឹងត្រូវដោះលែង ឬបន្ធូរបន្ថយទោស នៅថ្ងៃទី ៤ ខែកុម្ភៈ ត្រូវនឹងថ្ងៃថ្វាយព្រះភ្លើង។
កាលពីថ្ងៃទី ១០ ខែមករា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី១៥ ខែមករា ស្អែកនេះ មជ្ឈមណ្ឌលនឹងរៀបចំសន្និសីទសារព័ត៌មានមួយ សម្ពោធយុទ្ធនាការ «ប្រតិទិនយុត្តិធម៌ លោក ម៉ម សូណង់ដូ» និងការប្រកួតរចនាកាតប៉ូស្តាល់។ យុទ្ធនាការនេះ ធ្វើឡើងគម្រប់រយៈពេលប្រាំមួយខែ ឬ ១៨៦ ថ្ងៃ គិតចាប់ពីថ្ងៃដែលលោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនទាំង«អយុត្តិធម៌»៕
No comments:
Post a Comment
I like Blogger