សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 25, 2013

ប៉ូលិស​ក្រុង​បញ្ចូន​ក្មេង​ទំនើង ៧​នាក់​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ

Friday, 25 January 2013 ឃុត សុភចរិយា From Phnom Penh Post
130125_10
ក្មេង​ទំនើង​៧នាក់​ ដែល​ប៉ូលិស​ក្រុង​ព្រះ​សីហនុ​​​​ចាប់​បញ្ជូន​ទៅ​តុលាការ​ខេត្ត​។ រូបថត នប.ជក​

ព្រះសីហនុៈ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះ​សីហនុ កាល​ពី​ម្សិល​មិញ បាន​បញ្ជូន​ក្រុម​ក្មេង​ទំនើង ៧ នាក់ ពី​ក្នុង​បក្ខពួក​១៥​នាក់ ទៅ​សាលា​ដំបូង​ខេត្ត បន្ទាប់​ពី​បាន​ចាប់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ពុធ បីថ្ងៃ​ក្រោយ​ពី​ក្រុម​នេះ​ព្រួត​គ្នា​វាយ​យុវជន​ពីរ​នាក់​ឲ្យ​សន្លប់​ដេក ក្នុង​ថ្លុក​ឈាម នៅ​តាម​ដងផ្លូវ។

លោក ភុល ភស្ដា អធិការ​នគរបាល​ក្រុង​ព្រះ​សីហនុ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ថា ក្មេង​ទំនើង​ដែល​ត្រូវ​ចាប់​បញ្ជូន​មក​កាន់​តុលាការ​ខេត្ត មាន​ឈ្មោះ ប៉ុន លី​ហ៊ាង អាយុ​១៧​ឆ្នាំ ជាម ប៊ុណ្ណាត អាយុ​១៦​ឆ្នាំ ថេន ដាលីន អាយុ​១៧​ឆ្នាំ គឹម សង្វា​ជុំ អាយុ​១៧​ឆ្នាំ ស៊ីវ ស៊ុយ​ទ្រី អាយុ១៧​ឆ្នាំ លី ជុង​ងី អាយុ​១៧​ឆ្នាំ និង​​ឈ្មោះ ​ខៀវ ​ចាន់​ណេត​ អាយុ​១៦ឆ្នាំ ជា​សិស្ស​វិទ្យា​ល័យ​ហ៊ុន​សែន​មិត្ត​ភាព។

លោកថ្លែង​ថា ៖ «យើង​បាន​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ហិង្សា​ដោយ​ចេតនា​ និង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​និង​ផ្តន្ទា​ទោស​តាម​នីតិវិធី​ច្បាប់»។


លោកអធិការ ប្រាប់​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ចន្ទ សមត្ថកិច្ច​លោក​បាន​ចុះ​ល្បាត​តាម​សាលា​រៀន​ទូ​ទាំង​ក្រុង ហើយ​ប្រទះ​ឃើញ​យុវជន​ពីរ​នាក់​ ដួល​សន្លប់​នៅ​លើ​ដង​ផ្លូវទល់​មុខ​សា​លា​ផ្សារ​លើ​ក្រោយ​សណ្ឋាគារ​ភ្នំ មាស ​ក្នុង​សង្កាត់​លេខ៤​ ​ដែល​ខ្លួន​ប្រាណ​ពោរ​ពេញ​ដោយ​ស្នាម​កាំបិត​និង​ដំបង ហើយ​មាន​ប្រឡាក់​ជោគ​ខ្លួន​ដោយ​ឈាម ។

លោកបន្តថា​ ក្រោយ​ពី​បានជួយ​​នាំទៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​រួច លោ​កក៏​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​​ក្រុម​ជន​ដៃ​ដល់​ក្នុង​អំពើ​ ហិង្សា​នេះ បី​ថ្ងៃ​ក្រោយ​ ​គឺ​នៅ​ថ្ងៃ​ទី​២៣ មករា ក៏​បាន​ស៊ើប​ដឹងនិង​បាន​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​ក្រុម​ក្មេង​ទំនើង​ដៃ​ដល់ ​បាន​៧​នាក់ ក្នុង​ចំណោម​បក្ខ​ពួក​១៥​នាក់ ដែល​ជា​សិស្ស​វិទ្យា​ល័យ​ហ៊ុន​សែន​មិត្ត​ភាព​ក្រុង​ព្រះ​សីហនុ​ជាមួយ​គ្នា។​ ជនរង​គ្រោះ​ក្នុង​អំពើ​ហិង្សា​នេះ​ឈ្មោះ អេង សុ​គុណ​ភត្រា​(ហៅ​ឡាយ)​និង មុត សុណ្ណារ៉ា។

លោក​អធិការ​បន្ត​ថាតាម​ចម្លើ​យ​សារភាព ​ជន​សង្ស័យ​ឈ្មោះ ប៉ុល លីហ៊ាង ​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​អំពើ​ហិង្សា​យ៉ាង​អនា​ធិបតេយ្យ​កណ្តាល​ថ្ងៃ​ ក្នុង​ទី​ក្រុង​ដូច​នេះ​ ដោយ​សារ​តែ​ជនរង​គ្រោះ​ទៅ​មើល​គេ​លេង​បាល់​ទះ នៅ​ជិត​វិទ្យា​ល័យ​ហ៊ុនសែន​មិត្ត​ភាព ហើយ​បាន​វាយ​មក​លើ​រូប​គេ​ពីរ​កំភ្លៀង ព្រោះ​តែ​ខឹង​នឹងរូប​គេ​និយាយ​សើច​ចំអក​ឲ្យ​។ ប៉ុល លី​ហ៊ាង និយាយ​ថា ក្រោយ​ពី​ក្រុម​ជន​រង​គ្រោះ​វាយ​ខ្លួន​ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ តែ​ខ្លួន​បាន​ហៅ​គ្នី​គ្នាជិះ​ម៉ូ​តូ​តាម​វាយ​សង​សិក​វិញ​ទាល់​តែ​បាន​ សម្រេច។

រី​ឯ​យុ​វជន​រ​ង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ប្រាប់​​ថា ការ​វាយ​ ប៉ុល លី​ហ៊ាង នោះ​ គឺ​ជា​ការ​ព្រ​មាន​ទៅ​លើ​ក្រុម​ក្មេង​ទំនើង​ទាំង​នេះ ដើម្បី​ឲ្យ​ពួក​គេ​បញ្ឈប់​ការ​គំរាម​មក​​លើ​​ប្អូន​ស្រី​​ខ្លួន​មិន​ឲ្យ​ចូល ​រៀន​បន្ត​។ ប៉ុន្តែ​ ពួកគេ​បាន​​លើក​គ្នា​ មាន​ទាំង​កាំ​បិត​បុ័ង​តោ ​ដែក​បំពង់​ទីប​ និង​ដង​ឆត្រ ដេញ​មក​វាយនិង​កាប់​មក​លើខ្លួន រហូត​ដល់​ដេក​ដួល​សន្លប់​នៅ​តាម​ដង​ផ្លូវ​តែ​ម្ដង។

លោក​ ភុល ​ភស្ដា បា​នអះអាង​ថា៖ «ពេល​នេះ​យើង​កំពុង​បន្ត​តាម​ចា​ប់ខ្លួនពួ​កក្រុម​ក្មេង​ទំនើង​ដែល​ជាប់​ពាក់​ព័ន្ធ ក្នុង​អំពើ​ហិង្សា​នេះ​ជា​បន្ត​ទៀត​»៕​

No comments:

Post a Comment

I like Blogger