សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, January 29, 2013

ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​ត្រូវ​ជាប់​គុក​៥ ឆ្នាំ

Tuesday, 29 January 2013 លៀង សារិទ្ធ From The Phnom Penh Post
130129_06b

ជន​ជាប់​ចោទ​ជះទឹក​​អាស៊ី​ត​លើ​ប្រពន្ធ ត្រូវ​ជាប់​គុក៥​ឆ្នាំ​។ រូបថត សហ​ការី

ភ្នំពេញៈ សំណុំ​រឿង​ប្តី​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ ក្នុង​ខែ​សីហា ឆ្នាំ​មុន កាលពី​ម្សិលមិញ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាត់​ទោស​ដាក់​ពន្ធនាគារ​៥ឆ្នាំ ក្រោម​ការ​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​ប្រើ​ទឹក​អាស៊ីត​ខ្លាំង តាម​មាត្រា ២០ នៃ​ច្បាប់​អាស៊ីត។

លោក សួស សំអាត ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មោះ ប៊ី សឿន ហៅ​ចម្ប៉ា ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ៥ ឆ្នាំ ពី​បទ​ហិង្សា​ដោយ​ចេតនា​ប្រើ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​ខ្លួន កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១២ នៅ​នឹង​ផ្ទះ​គ្មាន​លេខ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន ហើយ​បាន​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​ទៅ​ជន​រងគ្រោះ​១០​លាន​រៀល តាម​មាត្រា​៣៥៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​បាន​ច្រានចោល​ការ​ទាមទារ​លើស​ពី​នេះ។ លោក​បញ្ជាក់​ថា៖ «ប្រសិន​បើ​ជនជាប់​ចោទ​មិន​ពេញ​ចិត្ត នឹង​សេចក្តី​សម្រេច​នេះ អាច​ប្តឹង​ឧទ្ធរណ៍​តាម​ច្បាប់​កំណត់​បាន»។

ជន​ជាប់​ចោទ ប៊ី សឿន បាន​និយាយ​ក្នុង​សវនាការ​ថា៖ «ខ្ញុំ​បាន​ជះ​ទឹក​អាស៊ីត​លើ​មែន តែ​មិន​បាន​គិត​ទុក​ជា​មុន​ទេ។ ខ្ញុំ​មាន​កូន​៤​នាក់ ខ្ញុំ​សុំ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយ​ទោស ដើម្បី​ឆាប់​បាន​ទៅ​ចិញ្ចឹម​កូន​វិញ»។


ជន​រងគ្រោះ ញឹម ស្រីដា អាយុ​៣២​ឆ្នាំ​ថា ប្រាប់​តុលាការ​ថា នៅ​ថ្ងៃ​កើត​ហេតុ​ប្តី​នាង​មក​ឌឺដង​ឲ្យ​ពេល​នាង​កំពុង​លេង​បៀរ​ថា«បើ នាង​ឯង​ការ ហៅ​អញ​ស៊ី​ការ​ផង»នាង​ថា«ចាំ​ការ​ចាំ​អញ​ហៅ»។ លុះ​ដើរ​ចេញ​មក​ប្តី​នាង​រត់​តាម​មក​ជះ​ទឹក​អាស៊ីត​លើ​នាង​តែ​ម្តង។ នាង​ថា៖«ខ្ញុំ​ទាមទារ​សំណង​២០​លាន​រៀល និង​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​គាត់​តាម​ច្បាប់»។

ក្រោយ​មក ដោយ​ជន​រងគ្រោះ​បាន​លួងលោម ប៊ី សឿន ពេល​ទូរស័ព្ទ​មក​សួរសុខ​ទុក្ខ​ឲ្យ​មក​ជួយ​ចេញ​ថ្លៃ​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ ជន​នេះ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ក្នុង​ពេទ្យ​នៅ​ថ្ងៃទី​៦ ខែ​សីហា ២០១២។

ចំ​ពេល​ដែល​តុលាការ​រាជធានី កាត់​ទោស​លើ​សំណុំ​រឿង​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​នេះ នៅ​ឯ​ខេត្ត​ស្វាយរៀង មន្ត្រី​កងរាជ​អាវុធហត្ថ បាន​បញ្ជូន​ទឹក​អាស៊ី​២៥​ប៊ីដុង ចំណុំ​ជាង​១ពាន់​លីត្រ​ទៅ​សាលា​ដំបូង​ខេត្ត បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ត​ស្ទាក់​ចាប់​ពី​រថយន្ត​មួយ​គ្រឿង កាលពី​ថ្ងៃទី​២៧ ខែ​មករា នៅ​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប។

លោក គឹម សុខ​សង្វាត មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​ប្រាប់​ថា ព្រះរាជអាជ្ញា​មិន​ឲ្យ​ឃាត់​ខ្លួន​អ្នក​បើកបរ​និង​ព្រូ​ឡាន​ទេ។ តែ​ទឹក​អាស៊ីត និង​រថយន្ត​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ តាម​មាត្រា​៤ នៃ​ច្បាប់​ស្តីពី​ទឹក​អាស៊ីត៕

No comments:

Post a Comment

I like Blogger