សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 28, 2013

ក្រុម​អាវ​លឿង​ថៃ ព្យាយាម​មក​តវ៉ា នៅ​បង្គោល​សីមា​លេខ​១៧ នៅ​ព្រំដែន​ខេត្ត​ឧ​ត្ត​រ​មានជ័យ

(ថ្ងៃទី 28 មករា 2013, ម៉ោង 11:09:PM) | ដោយ: បាយ័ន មកពី​ CEN

ព្រំដែន​-​ឧត្ដរមានជ័យ: សមត្ថកិច្ច​កម្ពុជា ឈរជើង​នៅ​ព្រំដែន ភូមិ​អូរ​ពក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ បាន​រាយការណ៍​ឱ្យដឹងថា ក្រុមប្រឆាំង​អាវ​លឿង​ថៃ​រាប់រយ​នាក់ បាន​ព្យាយាម​សម្រុក​ចូលមក​ចំណុច​បង្គោល​សីមាលេខ​១៧ ជាប់​ព្រំដែន​កម្ពុជា ត្រង់​ក្រុង​សំរោង និង​ទឹកដី​ថៃ​ត្រង់​ស្រុក​កាប់​ជើង ក្នុង​គោលបំណង​មក​តវ៉ា ដើម្បីឱ្យ​កម្លាំង​ឈរជើង​ប្រដាប់អាវុធដែលមាន​នគរបាល​ក​ម្ពុ​ជា នៅ​ចំណុច​ក្បែរ​បង្គោល​សីមាលេខ​១៧ ចាកចេញ​។​

​ប៉ុន្ដែ​ការព្យាយាម​របស់​ក្រុមប្រឆាំង​អាវ​លឿង បាន​បរាជ័យ ដោយសារ​តែមាន​ទាហាន​ឈុតខ្មៅរាប់រយ​នាក់ បានចេញ​មករា​រាំង ធ្វើឱ្យ​ពួក​អាវ​លឿងត្រឡប់​ទៅកាន់​ទីក្រុង​បាងកក​វិញយ៉ាង​អាម៉ាស់​។​

​សមត្ថកិច្ច​កម្ពុជា​នៅ​ព្រំដែន​ខាងលើ​បាន​និយាយថា ចាប់ពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៣ នៅ​ចំណុច​ភ្នំ​ប៉ោយ ក្នុង​ទឹកដី​កម្ពុជា ​ត្រង់ភូមិ​អូរ​ពក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ ​ដែលមាន​បង្គោល​សីមា​លេខ​១៧ និង​ឈម​គ្នា​ជាមួយ​ប្រទេស​ថៃត្រង់​ម្ដុំ​ឃុំ​គោក​តា​ឈាន ស្រុក​កាប់​ជើង ខេត្ដ​សុរិន្ទ និង​មាន​ចម្ងាយ ១០ គីឡូម៉ែត្រ ពី​បន្ទាយ​ទាហាន​ឈុតខ្មៅ (​គិតពី​បន្ទាយ​ចូលទៅក្នុង​ទឹកដី​ថៃ​) ក្រុមប្រឆាំង​នៃ​ពួក​អាវ​លឿងមាន​គ្នា​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​មកកាន់​បង្គោល​សីមា លេខ​១៧ ដើម្បី​ទាមទារ​ដេញ​ទាហាន និង​នគរបាល​របស់​កម្ពុជាដែល​កំពុង​ឈរជើង​នៅ​ចំណុច​ចាស់ដែលមាន​ស្រាប់ឱ្យ​ចាកចេញ ប៉ុន្ដែ​ត្រូវបាន​កម្លាំងចំរុះ​ថៃ​ប្រមាណ ១៣​ឡាន មាន​គ្នា​ជាង ១០០​នាក់ ដែល​ក្នុងនោះមាន​ទាហាន​ឈុតខ្មៅ​ថៃបាន​ឈរ​នៅ​ប្រមាណ ២០០​ម៉ែត្រ ពី​បង្គោល​សីមា​លេខ​១៧ ដើម្បី​ត្រៀម​រារាំង​ក្រុម​អាវ​លឿង​ទាំងនោះ​។​


​ការព្យាយាម​របស់​ក្រុម​អាវ​លឿង មកកាន់​បង្គោល​សីមា​លេខ​១៧ មិន​ទទួលបាន​ជោគជ័យ​ឡើយ ព្រោះ​សមត្ថកិច្ច​ថៃបាន​រារាំង ហើយ​ក្រុម​អាវ​លឿង ក៏​មិន​ហ៊ាន​ចូលមក​ព្រំដែន​បង្គោល​សីមា​លេខ​១៧​ដែរ​។ សមត្ថកិច្ច​របស់​កម្ពុ​ជា ដែលមាន​នគរបាល និង​យោធាឈរជើង​នៅ​តំបន់​ចំណុច​បង្គោល​សីមា​លេខ​១៧ ក៏បាន​រាយការណ៍​ថា នៅ​ម៉ោង ១៤ រសៀល​ថ្ងៃ​ដដែល ក្រុម​អាវ​លឿង​បាន​ដកថយ​ត្រឡប់​ទៅវិញ ហើយ​ក្រុម​កម្លាំងប្រដាប់អាវុធ​ចម្រុះ​របស់​ថៃ ក្រោយពី​ដឹងថាក្រុម​អាវ​លឿង​ថៃ ដែលជា​ក្រុមប្រឆាំង​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ ពួកគេ​ក៏​បំបែក​ចូល​បន្ទាយ​រៀងៗ​ខ្លួន​។​

​សមត្ថកិច្ច​កម្ពុជា​ក៏បាន​និយាយឲ្យ​ដឹង​ដែរ​ថា នេះ​ជា​សកម្មភាព​ថ្មីៗ​មួយ ដែល​ក្រុម​អាវ​លឿង​ថៃ​បាន​ធ្វើឡើង ក្នុង​គោលបំណង​បង្វែរ​សភាពការណ៍​នៅ​ប្រទេស​ថៃ ដែល​វឹកវរ​រាល់ថ្ងៃ មកកាន់​ព្រំដែនឱ្យមាន​ភាពច្របូកច្របល់​តាម​អ្វីដែល​ជាម​ហិ​ច្ឆតារបស់​ក្រុម​អាវ​លឿងតែងតែ​ធ្វើឡើង​។ ប៉ុន្ដែ​ការធ្វើ​ឡើងដើម្បី​បំពុល​សភាពការណ៍​រប​ស់​ក្រុម​អាវ​លឿងនៅ​ព្រំដែន​កម្ពុជា​ថៃ ទាំង​នៅ​តំបន់​ប្រាសាទព្រះវិហារ តំបន់​ខេត្ដ​ឧត្ដរមានជ័យ ពួក​ជ្រុលនិយម​អាវ​លឿងមិនដែល​បានទទួល​ជោគជ័យ​ឡើយ ព្រោះថា​សមត្ថកិច្ច​របស់​ប្រទេស​ថៃមិន​អនុញ្ញាតឱ្យ​ពួក​អាវ​លឿងធ្វើ​ស្រេច​តែ​ចិ​ត្ដ​នោះទេ​៕​ S

No comments:

Post a Comment

I like Blogger