សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 14, 2013

អ្នក​បរកែវ​សុំ​តំណាង​រាស្ត្រ​ជួយ​រឿង​ប្តូរ​ដីភូមិ

ផាក់ ​ស៊ាង​លី ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១៥ មករា​ ២០១៣
 
130115_10
លំនៅអ្នក​ភូមិបរកែវចាស់ ឃុំឡាមិញ ស្រុកបរកែវ​ ដែល​ត្រូវ​បង្ខំ​ឲ្យ​ទៅ​នៅជិត​ព្រៃឫស្សីនិង​ផ្នូរ​ខ្មោច​​​​។ រូបថត សហការី
 
រតនគិរីៈ ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បរកែវ ជាង​២០០​គ្រួសារ​ដែល​កំពុង​ប្រ​ឈម​នឹង​ការ​បង្ខំ​ឲ្យ​ផ្លាស់​ប្តូរ​លំនៅ ដោយ​អាជ្ញាធរ​ស្រុក​បាន​ដាក់​លិខិត​ទៅ​តំណាង​រាស្រ្ត​ខេត្ត​កាល​ពី​ថ្ងៃ ចន្ទ​ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​បាន​រស់​នៅ​លើ​ទីតាំង​ទំហំ​៤​ហិកតា​នេះ​ បន្ត​ទៀត។
ប្រជាពលរដ្ឋ​២៨៥ គ្រួសារ ដែល​រស់​នៅ​ក្នុង​ភូមិ​បរកែវ​ចាស់ ឃុំ​ឡាមិញ ស្រុក​បរកែវ កំពុង​ស្វះ​ស្វែង​រក​អន្តរាគមន៍ បន្ទាប់​ពី​ត្រូវ​អាជ្ញាធរ​មូល​ដ្ឋាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន ដែល​តាំង​លើ​ផ្ទៃដី​ទំហំ​៤​ហិកតា ដើម្បី​យក​ទី​នោះ​ទៅ​កសាង​មន្ទីរ​ពេទ្យ សួន​ច្បារ ផ្សារ​ទំនើប ​និង​ទីលាន​កីឡា…។
លិខិតរបស់​ប្រជា​ពលរដ្ឋ​ដែល​ដាក់​ចូល​​ទៅ​ស្នាក់ ​ការ​អ្នក​តំណាង​រាស្រ្ត​ខេត្តរតន​គិរី​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ មាន​រៀប​រាប់​ពី​ការ​បង្ខំ​របស់​អាជ្ញាធរ​ថ្នាក់​ឃុំ​និង​ស្រុក​ឲ្យ​ពលរដ្ឋ ​ប្តូរ​លំនៅ​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ឫស្សី​ជាប់​ចម្ការ​កៅ​ស៊ូ​និង​ផ្នូរ​ ខ្មោចវិញ។

នៅ​ក្នុង​ការ​ដោះ​ដូរ​ទី​លំនៅ​នេះ អាជ្ញាធរ​ក៏​បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​ដី​ថ្មី​តម្លៃ​៥០០​ ដុល្លារ​ក្នុង​មួយ​ប្លង់​ ដែល​មាន​ទទឹង​៥​ម៉ែត្រ​និង​បណ្តោយ​២០​ម៉ែត្រ។ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មិន​យល់​ព្រម។
ក្នុង​លិខិត​បញ្ជាក់​ថា៖​ «យោង​តាម​នយោបាយ​ចាស់​សកម្មភាព​ថ្មី​ លើ​វិស័យ​ដីធ្លី​របស់​រដ្ឋាភិបាល យើង​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ មាន​ចំនួន ២៨៥​គ្រួសារ ​ស្នើ​សុំ​អន្តរាគមន៍​ជួយ​ឲ្យ​បាន​បន្ត​រស់​នៅ​លើ​ដី​៤ ហិកតា​តទៅ​ទៀត»។
លោក ​ ប៊ូ ឡា​ តំណាង​រាស្រ្ត​ខេត្ត​រតនគិរី​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ ថា ​អ្វី​ដែល​ពលរដ្ឋ​ប្តឹង​មក​តំណាង​រាស្រ្ត តំណាង​រាស្រ្ត​ទទួល​យក​ទាំង​អស់​ដើម្បី​ធ្វើ​ការ​ជាមួយ​នឹង​អាជ្ញា​ធរ​មូល​ ដ្ឋាន​រក​ដំណោះ​ស្រាយ។
លោក​ ប៊ូ ឡា មាន​ប្រសាសន៍​បញ្ជាក់​ថា៖ «​ភូមិ​នោះ​ជា​ភូមិ​ចាស់​ដែល​អាជ្ញាធរ​ត្រូវ​ការ។ តែ​ពលរដ្ឋ​មិន​ព្រម​ចេញ។ នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​តាម​នីតិវិធី។ បន្ទាប់​ពី​ទទួល​បាន​លិខិត​សុំ​អន្តរាគមន៍​យើង​នឹង​ធ្វើ​ការ​ជាមួយ​នឹង​ អាជ្ញាធរ​ភូមិ​ឃុំ ស្រុក-​ខេត្ត​ដោះ​ស្រាយ​ជូន​ពលរដ្ឋ»។
លោក ​ប៊ូ ឡា ​ថ្លែង​ទទួល​ស្គាល់​ថា ​ការ​កាប់​បំផ្លាញ​ផល​ដំណាំ​របស់​អ្នក​ភូមិ​វា​ជា​រឿង​ខុស​​ច្បាប់​ ហើ​យ​វា​អយុត្តិធម៌​ណាស់​ចំ​ពោះ​ប្រ​ជាព​លរដ្ឋ។
ចំណែកលោក​ ណាប់​ ប៊ុន​ហេង ​អភិបាល​រង​ខេត្ត​រតនគិរី​បាន​មាន​ប្រសាសន៍​ថា ដី​ដែល​ប្រជា​ពលរដ្ឋ​កំពុង​រស់​នៅ​នោះ​ ជា​ដី​របស់​រដ្ឋ​តាំង​ពី​សម័យ​សង្គម​រាស្រ្ត​និយម។ ដូច​នេះ​អាជ្ញាធរ​មាន​ភារៈ​ការពារ​មិន​ឲ្យ​បាត់​បង់​នោះ​ឡើយ។​
លោក​ ឆាយ ​ធី អ្នក​សម្រប-​សម្រួល​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អាជ្ញាធរ​ចង់​ធ្វើ​ការ​ផ្លាស់​ប្តូរ​លំ​នៅ​របស់​ប្រជា​ពល​រដ្ឋ​ ទាំង​នោះ​ គឺ​វា​មិន​បង្ហាញ​ពី​តម្លា​ភាព​និង​យុត្តិ​ធម៌​​ក្នុង​សង្គម​នោះ​ទេ។
លោកបញ្ជាក់ ​ថា៖​«​ពុំ​មាន​តម្លា​ភាព​និង​យុត្តិធម៌​នោះ​ទេ​ ព្រោះ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ។ មួយ​វិញ​ទៀត អាជ្ញាធរ​ចង់ប្តូរ​គាត់​ពី​កន្លែង​ល្អ​ជាប់​ថ្នល់​ឲ្យ​ចូល​ទៅ​នៅខាង​ ក្នុងវិញ»៕

No comments:

Post a Comment

I like Blogger