សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 17, 2013

ការ​ប្រយុទ្ធ​គ្នា​កើត​ឡើង​ពេល​​ដើរ​ក្បួន​គាំ​ទ្រ​រដ្ឋា​ភិបាល​ហុង​កុង​

Thursday, 17 January 2013 អ៊ឹម សុនាថ Phnom Penh Post
Hong_Kong
ក្រុង​ហុង​កុង​: ការ​ប្រយុទ្ធ​គ្នា​បាន​កើត​ឡើង​កាល​ពី ​ថ្ងៃ​អាទិត្យ​ ខណៈ​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ដើរ​ក្បួន​គាំ​ទ្រ​មេ​ដឹក​នាំ​មាន ​រឿង​អាស្រូវ​នៅ​ហុង​កុង​គឺ​លោក លុង​ ឈិន យីង នៅ​មុន​ពេល​មាន​ការ​ជួប​ជុំ​គាំ​ទ្រ​ប្រជា​ធិបតេយ្យ​ដ៏​ធំ​មួយ​ដែល​គ្រោង​ នឹង​ធ្វើ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី។
ក្រុម​អ្នក​រៀប​ចំ​ការ​ជួប​ជុំ​គាំ ​ទ្រ​រដ្ឋា​ភិបាល​បាន​និយាយ​ថា មនុស្ស​ជាង​៣​ពាន់​នាក់​បាន​នាំគ្នា​ដើរ​ក្បួន​ទៅ​កាន់​ទី​ស្នាក់​ការ​ រដ្ឋាភិបាល​​នៅ​ឯសាលា​ក្រុង​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​បង្ហាញ​ការ​គាំ​ទ្រ ​ពួកគេ​ចំពោះ​ប្រធាន​ប្រតិ​បត្តិ​លោក លុង ឈិន ​យីង ​និង​រដ្ឋ​បាល​របស់​លោក​។
ប៉ូលិស​បាន​ប៉ាន់​ប្រមាណ​ថា ពល​រដ្ឋ​ប្រហែល​២៦០០​នាក់​បានចូល​រួម​នៅ​ក្នុង​ការ​ដើរ​ក្បួន​ដែល​ចាប់​ផ្ដើម​នៅ​ឧទ្យាន​វិចទ័រា​​ផាក។
ការ​ជួប​ជុំ​គ្នា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម​ដែល​ខ្វល់​ខ្វាយ​ពី​អំណាច​នៅ​ហុង​កុង​។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

I like Blogger