សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 14, 2013

ប្រជាសហគមន៍ស្គន់តវ៉ានៅមុខតុលាការខេត្តសៀមរាប

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ ដោយតាម facebook Sovath Loun

នៅព្រឹកថ្ងៃអង្គារទី១៥ខែមករា២០១៣នេះក្រុុមប្រជាសហគមន៍ស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រមាណជាង២០០នាក់បាននាំគ្នាមកចូលរួមស្តាប់អង្គសវនាការតុលាការខេត្ត សៀមរាប អង្គសវនាការបានចាប់ផ្តើមកាត់ក្តីចាប់ពីម៉ោង៨.៣០នាទីនេះតទៅ ដែលបានកាត់ ក្តីតំណាងសហគមន៍ដីធ្លី៧រូបដែលឈ្មួញក្រុមហ៊ុននិងតុលាការបានចោទប្រកាន់ពីបទ រំលោភ លើកម្មសិទ្ធិឯកជន ក្នុងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំកន្លងមកនេះ ហើយតំណាងសហគមន៍ ២ នាក់ ប្តីប្រពន​​ អ្នកស្រី ឆិក សំបូរ កន្លងមកអាជ្ញាធរធ្លាប់បានចាប់ដាក់គុកជាង១ឆ្នាំផងដែរព្រោះតែអ្នកស្រីនិងប្តីរបស់គាត់ជាតំណាងសហគមន៍ ។
គួរបញ្ជាក់ថា ដីដែលមានទំនាស់​គឺប្រជាពលរដ្ឋបានកំពុងរស់នៅមានផ្ទះ មានភូមិ តំណាំដាំដុះរាប់រយគ្រួសារជាច្រើនឆ្នាំមកហើយ ស្រាប់តែក្រោយមកក្រោយមកអាជ្ញារធរដែលជាប្រធានឃុំនិងស្រុកបានឃុបឃិតគ្នាលក់ ទៅឲ ថៅ កែក្រុមហ៊ុន១ដែលប្រជាពលរដ្ឋពុំបានដឹងជាមុនសោះថា ដីនិងផ្ទះភូមិរបស់ពួកគាត់ត្រូវបានគេលួចលក់ទើបកើតជារឿងរា៉វតរៀងមក តែប្រជាពលរដ្ឋបានតស៊ូការពារដីធ្លីភូមិ ស្គន់នោះ បានគង់វង់រហូតមក រីឯមេឃុំក្រោយពីលក់បានលុយហើយក៏រត់ចោលស្រុកបាត់ ស្រមោលឈឹងតែម្តងទៅ ។ ពត៌មានបន្ថែម ០១៧ ៧៥៥ ៨៩៩

No comments:

Post a Comment

I like Blogger