សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 10, 2013

ក្រុម​រំលោភ​បូក​នឹង​ប្រកាស​សាល​ក្រម​នៅ​ចុង​ខែ​មករា

Friday, 11 January 2013 ប៊ុត រស្មីគង្គា​ Phnom Penh Post

130111_01
យុវជន ​ស្លៀកពាក់​អាវខៀវ​ បីនាក់​(មុខពីរ​នាក់ និង​ខាងក្រោយ​ម្នាក់)​ ក្នុង​ចំណោម​៧នាក់ ដើរ​ចេញ​ពី​សាលាឧទ្ធរណ៍​ពី​ថ្ងៃម្សិលមិញ​ ជាប់ពាក់​ព័ន្ធ​នឹង​ករណី​រំលោភ​បូក​ទៅ​​លើស្រ្ដីវ័យ​១៨ ឆ្នាំ​ នៅ​ស្រុក​ទឹកឈូ ខេត្តកំពត​កាលពី​ឆ្នាំ២០១១។ សាលា​ឧទ្ធរណ៍ នឹង​ប្រកាស​សាលក្រមនៅ​ថ្ងៃ​ទី២១ ខែមករា។ រូប វីរៈ​
 
ភ្នំពេញៈ សាលា ​ឧទ្ធណ៍​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២១ ខែ​មករា ខាង​មុខ​ទាក់​ទិន​នឹង​សវនាការ​ឧទ្ធរណ៍​យុវជន​៧​នាក់​ពាក់ព័ន្ធ​នឹង​ការ រំលោភ​បូក​លើ​ស្រ្តី​វ័យ​១៨​ឆ្នាំ​នៅ​ស្រុក​ទឹក​ឈូ ខេត្ត​កំពត កាល​ពី​ឆ្នាំ​២០១១។
លោក ប៉ុល សំអឿន ប្រធាន​ចៅក្រម​ប្រឹក្សា​នៃ​សាលា​ឧទ្ធរណ៍ បាន​ថ្លែង​ថា សាលា​ឧទ្ធណ៍​នឹង​ប្រកាស​សាលក្រម​នៅថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៣។
លោកបានថ្លែង ​នៅ​ក្នុង​សវនាការ​បន្ត​ទៀត​ថា ឈ្មោះ សេង រដ្ឋា វ័យ​២៥ឆ្នាំ ឈ្មោះ ស៊ិន វាសនា វ័យ​១៧​ឆ្នាំ ឈ្មោះ វ៉ា ថន វ័យ ២៣​ឆ្នាំ ឈ្មោះ ពៅ ភី វ័យ​១៦​ឆ្នាំ ពៅ ទី វ័យ​១៥ឆ្នាំ ឈ្មោះ​សុខ តារា​១៧​ឆ្នាំ និង​ឈ្មោះ លី សុខ​ហេង​វ័យ​១៦ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បូក​លើ​នាង ឆេង ស្រី ទូច នៅ​ស្រុក​ទឹក​ឈូ ខេត្ត​កំពត កាល​ពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០១១។ ពួកគេ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១១ មួយ​ថ្ងៃ​បន្ទាប់​ពី​ពួកគេ​បាន​រំលោភ​ជន​រងគ្រោះ។ លោក​បាន​ថ្លែង​បន្ត​ថា៖ «ពួកគេ​បាន​រំលោភ​បូក​លើ​ជន​រង​គ្រោះ។

ពួក​គេ បាន​រំលោភ​នាង​បាន​សម្រេច​ម្នាក់​ម្តងៗ ហើយ​បាន​គេច​ខ្លួន​បន្ទាប់​រំលោភ។ សកម្មភាព​របស់​ពួកគេ គឺ​អាក្រក់​បំផុត ហើយ​អមនុស្ស​ធម៌​ណាស់»។
លោកបានសង្កត់ធ្ងន់ថា នៅ​ថ្ងៃ​រំលោភ ឈ្មោះ សេង រដ្ឋា បាន​នាំ​ស្រី​របស់​ខ្លួន​ឈ្មោះ ឆេង ស្រី ទូច (ជន​រងគ្រោះ) ជាមួយ​នឹង​មិត្តភក្តិ (ជន​សង្ស័យ​៦​នាក់​ផ្សេង​ទៀត) មក​លេង​ផ្ទះ​របស់​គាត់​នៅ​ស្រុក​ទឹកឈូ។ ក្នុង​អំឡុង​ពេល​នោះ​ពួកគេ បាន​ផឹក​ស្រា​ស​អស់​កន្លះ​លីត្រ។ ពួកគេ​បាន​ផឹក​តាំង​ពី​ពេល​រសៀល​រហូត​ដល់​ពេល​ល្ងាច​នៅ​ទី​នោះ។ បន្ទាប់​ពី​ផឹក​នៅ​ម៉ោង៩​យប់ ឈ្មោះ​សេង រដ្ឋា បាន​នាំ​មិត្ត​ស្រី​មក​រួម​ភេទ​ជាមួយ​នៅ​ឯ​ខ្ទម​មួយ​ក្នុង​ភូមិ។ ខណៈ​ដែល​ឈ្មោះ រដ្ឋា បាន​នាំ​ជន​រងគ្រោះ​មក​រួមភេទ ជន​សង្ស័យ​ទាំង​៦ បាន​ដើរ​តាម​ពី​ក្រោយ ហើយ​លួច​មើល​សកម្មភាព​រួម​ភេទ​ជាមួយ​មិត្ត​ស្រី​របស់​រដ្ឋា។
លោកបានបន្តថា៖ «បន្ទាប់​ពី​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ​ហើយ ឈ្មោះ រដ្ឋា បាន​ចេញ​ពី​ខ្ទម។ បន្ទាប់​មក រដ្ឋា បាន​ចែក​ចាយ​ស្រោម​អនាម័យ​ទៅ​ឲ្យ​ជន​សង្ស័យ​ទាំង​៦នាក់​ដែល​ជា​មិត្តភក្តិ​ រំលោភ​នាង​បន្ត។ ជន​សង្ស័យ​ទាំង​៦​នាក់​នេះ បាន​ចាប់​ផ្តើម​រំលោភ​នាង​ម្នាក់​ម្តងៗ រហូត​ដល់​បាន​សម្រេច»។
លោកបានបញ្ជាក់ថា ឈ្មោះ​សេង រដ្ឋា និង​ឈ្មោះ វ៉ា ថន ត្រូវ​បាន​តុលាការ​ខេត្ត​កំពត​ផ្តន្ទា​ទោស​ឲ្យ​ម្នាក់ៗ​ជាប់​ពន្ធនាគារ​៩ ឆ្នាំ រីឯ​ឈ្មោះ សិន វាសនា ឈ្មោះ ពៅ ភី ឈ្មោះ ពៅ ទី ឈ្មោះ សុខ តារា និង​ឈ្មោះ លី សុខ​ហេង ត្រូវ​បាន​ផ្តន្ទាទោស​ម្នាក់ៗ​ឲ្យ​ជាប់​ពន្ធនាគារ​៣ឆ្នាំ​កន្លះ​កាលពី ឆ្នាំ​២០១២។
ក្នុងអំឡុងសវនការ​ឧទ្ធរណ៍​របស់​ពួកគេ កាលពី​ថ្ងៃ​ម្សិលមិញ ឈ្មោះ សិន វាសនា ឈ្មោះ វ៉ា ថន និង​ឈ្មោះ ពី ភី មាន​វត្តមាន ប៉ុន្តែ​ជន​សង្ស័យ​៤នាក់​ទៀត មិន​មាន​វត្តមាន​នៅ​ឯ​តុលាការ​ឧទ្ធរណ៍​ទេ។ ពួកគេ (សិន វាសនា, វ៉ា ថន និង​ពៅ ភី ) បាន​បដិសេធ​ថា ពួកគេ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។
ឈ្មោះ ស៊ិន វាសនា បាន​និយាយ​ថា៖​«ខ្ញុំ សូម​ទទួល​ស្គាល់​ថា ខ្ញុំ​ពិត​ជា​បាន​ដើរ​ទៅ​មើល​ការ​រួម​ភេទ​របស់​ឈ្មោះ រដ្ឋា​ជា​មួយ​នឹង​នាង ប៉ុន្តែ​ខ្ញុំ​មិន​បាន​រួម​ភេទ ដូច​ដែល​ចោទ​ប្រកាន់​ទេ​។ ខ្ញុំសុំ​ឲ្យ​លុប​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​រូប​ខ្ញុំ ហើយ​ដោះ​លែង​ខ្ញុំ»។
ពៅ ភី បាន​និយាយ​ថា គាត់គ្រាន់​តែ​ទៅ​មើល​ជន​រង​គ្រោះ​នៅ​ពេល​ដែល​នាង កំពុង​ដេក​ដោយ​មិន​មានស្លៀកសម្លៀក​បំពាក់​នៅ​ឯ​ខ្ទម​នៅ​យប់​នោះ។
យុវជន ​រូប​នោះ បាន​បញ្ជាក់​ថា៖«ខ្ញុំមិន​បាន​រំលោភ​នាង​ទេ។ ខ្ញុំគ្រាន់​តែ​ទៅ​មើល​នាង​នៅ​ខ្ទម​តែ​ប៉ុណ្ណោះ។ ខ្ញុំសូម​ឲ្យ​តុលាការ​ដោះ​លែង​ខ្ញុំ»៕ NR​

No comments:

Post a Comment

I like Blogger