សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 30, 2013

សកម្ម​ជន​ដីធ្លី​ដែល​រង​ការ​ចោទ​ប្រកាន់​ សុំ​ពន្យា​រពេល​ចូល​បំភ្លឺ​

តាំង វីដា និងអ៊ឹង ប៊ុនថន VOD ថ្ងៃទី៣១ មករា ២០១៣\

សកម្មជន​​ដីធ្លីបី​​នាក់​​ ក្នុង​​ខេត្ត​កោះ​កុង ​ដែល​រង​​ការ​ចោទ​​ប្រកាន់ពី​​បទ​បំផ្លាញ​​ដីព្រៃ​​ស្នើពន្យារ​​ពេល​ចូល​​បំភ្លឺ​​នៅ​តុលាការ​​ ដោយអះ​អាង​​ថា​ ​ពួក​គេរ​​ងការ​​គំរា​ម​​ពីមន្រ្តី​​ម្នាក់​ ​ដែល​​​ឃុប​ឃិត​​តុលាការ​​ ដើម្បី​​ធ្វើកា​រ​ចោទ​​ប្រកាន់។​​

លោក រិន រិទ្ធិ​ ដែលអះអាង​ថាជាជន​រងគ្រោះ​ឲ្យដឹងថា ​ពួកគេ​ទាំងបីនា​ក់ បងប្អូន​​បានសុំ​ពន្យារ​ពេល​ចូលបំភ្លឺ​នៅសាលាដំបូង​ខេត្តកោះកុង ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី៣១​ ខែម​ករានេះ ​ពាក់​ព័ន្ធនឹ​ង​ការ​ចោទប្រកាន់​ថា បំ​ផ្លិច​បំផ្លាញដី​ព្រៃ។ ​លោក​អះអាងថា ​នោះមិនមែន​ជាដីព្រៃឡើយ​ វាជា​ដី​ចំការ​បុស្ស​ ដែល​ពីមុន​ឪពុក​ម្តាយ​របស់​លោក ​និងព​លរដ្ឋផ្សេង​ទៀត​គ្រប់​គ្រង​ជាង​១០ឆ្នាំ​ តែ​ក្រោយ​មក​​ពួកគា​ត់បានល​ក់ឲ្យទៅ​ក្រុមហ៊ុន​មួយ​ ហើយពេល​នេះក្រុមហ៊ុន​បាន​ដាច់​អាណត្តិ​ ទើប​ពួក​គាត់​និង​ពល​រដ្ឋ​ផ្សេងទៀត ​មក​បោះ​បង្គោល​រស់​នៅវិញ។ លោក​បន្តថា​ ពេលលោ​កបោះប​ង្គោល​រួច ​ស្រាប់​តែមាន​ប៉ូលីស​ម្នាក់​ឈ្មោះ មាន រិទ្ធិ ​ចេញមក​ឃាត់​ខ្លួន ​និង​បង្ខំ​ឲ្យ​​បង​​ប្អូន​​លោក​ ទៅសា​រភាព​នៅតុលាការ​ថា ​បាន​ឈូស​ឆាយ​ដីព្រៃ​ដោយ​ខុសច្បាប់ ​ព្រ​មទាំង​ផ្តិតមេដៃ​ប្រគល់​ដីនោះ​ទៅ​ឲ្យប៉ូលីស​រូប​នោះវិញ៖ “គាត់​ឲ្យ​ខ្ញុំ​នឹង​​ទៅ​សារ​ភា​ព​នៅ​​​តុលា​ការ​​​នឹង​ទៅ ​​ថាខ្ញុំ​នេះ​កាប់​ដី​ព្រៃ​​​ឲ្យទៅសារភាព​​នៅ​នឹង​ហើយ​​ គាត់​​ថាសារភា​ពហើយ​ ឲ្យផ្តិច​មេដៃ​ឲ្យប្រគល់​ដៃនឹង​ឲ្យ​គាត់វិញ”។


VOD ​មិនទាន់អា​ចសុំការអ​ធិប្បាយ​ពីមន្រ្តីប៉ូលី​សឈ្មោះ ​មាន រិទ្ធិ​ នោះបាន​នៅឡើយ​ទេ។

ជំទប់ទី២ ​ឃុំកំពង់សីលា ​លោក អ៊ុក​ ស៊ុយ ​ឲ្យដឹងថា ​នេះជារឿង​អយុត្តិធម៌​មួយ ​ចំពោះជន​រង​គ្រោះទាំ​ងបីនាក់​នោះ ​ដែលជាជ​នក្រីក្រ​ មិន​មាន​លទ្ធភាព​ទិញ​គ្រឿង​ចក្រ​ ឆូស​​ឆាយ​​ដី ​​ដូច​​ការចោទ​​ប្រកាន់​នោះទេ ​​ព្រោះ​​តំបន់នោះជា​​ដីចំការបុស្ស​​ ហើយ​ជាកេរ្តិ៍ពី​ឪពុកម្តាយ​ពួ​កគេ​​ពីមុន៖​ “រាល់ការ​អនុវត្ត​ទៅតាម​នីតិវិធី​នឹង ​ខ្ញុំ​ឃើញ​ថាវា​មិន​សម​​ស្រប​ទេ ​ពីព្រោះ​ជន​ដែល​ត្រូវចោទ​នេះ ​គឺ​ត្រូវបាន​មនុស្ស​ទុច្ចរិ​តមួយ​ក្រុម​ហ្នឹង​ ធ្វើ​ការចោទប្រកាន់​ដោយ​យក​តុលាការ​ធ្វើជា ​ឧបករណ៍ ​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​ស្លូត​ត្រង់​ មាន​ន័យថាតុ​លាការនឹង​ គាត់​ខុប​ខិតជាមួ​យអ្ន​កដើម​បណ្តឹង​ហើយ ​ពីព្រោះ​ប្រជាពល​រដ្ឋបីរូប​នេះ ​គ្នាក្រ ​ម្តាយ​ម៉េម៉ាយ ​តើមាន​ត្រាក់​ទ័រ​ មាន​អេស្កាវ៉ាទ័រ​អីទៅ​ឈូស​​ឆាយដី​ព្រៃ”។

មន្រ្តីសម្រប​សម្រួល​នៃសមាគមអាដ​ហុក ​ប្រចាំខេត្តកោះកុង ​លោក នាង ​បូរ៉ាទីណូ ​ឲ្យដឹងដែរថា ​លោកបាន​ផ្ញើលិ​ខិតសុំ​ពន្យារ​ពេលចូល​បំភ្លឺ​នោះទៅ​ ចៅក្រម​ស៊ើបសួរ​ លោក ​ខាំ សុផារី ​កាលពីថ្ងៃទី២៦ ​ខែមករា​ ដោយ​សារ​ជនរង​គ្រោះ​មិន​ទាន់​រក​មេធាវី​ការពា​រក្តី​ តែ​មិនទា​ន់​មានកា​រឆ្លើយ​តបពី​មន្រ្តី​តុលាការ​នៅ​ឡើយ៕ ​

No comments:

Post a Comment

I like Blogger