សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 9, 2013

ពលរដ្ឋ​តំបន់​បឹងកក់ បន្ត​ស្វែងរក​អន្តរាគមន៍ ពី​ធនាគារពិភពលោក និង​ពី​កូនប្រុស​សម្តេច ហ៊ុន សែន​

រតនា CEN ថ្ងៃទី៩ មករា​ ២០១៣
ពលរដ្ឋ​តំបន់​បឹងកក់ បន្ត​ស្វែងរក​អន្តរាគមន៍ ពី​ធនាគារពិភពលោក និង​ពី​កូនប្រុស​សម្តេច ហ៊ុន សែន​
ពលរដ្ឋ​តំបន់​បឹងកក់ បន្ត​ស្វែងរក​អន្តរាគមន៍ ពី​ធនាគារពិភពលោក និង​ពី​កូនប្រុស​សម្តេច ហ៊ុន សែន​
ភ្នំពេញ: ប្រជាពលរដ្ឋ​តំបន់​បឹងកក់ ប្រមាណ ៥០​នាក់ នៅ​ព្រឹកថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៣​នេះ បាន​បន្ត​លើកគ្នាទៅ​ស្វែងរក​អន្តរាគមន៍​ពី​ធនាគារពិភពលោក​។ ក្រុម​អ្នកភូមិក៏បាន​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន ម៉ានិត អនុប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដែលជា​កូនប្រុស​សម្តេច ហ៊ុន សែន ដែល​ទទួលខុសត្រូវ​លើ​ក្រុមយុវជន​ចុះ​វាស់វែង​ដីធ្លីធ្វើ​ប្លង់​ជូន​ប្រជាពលរដ្ឋ​។

​ក្រុម​អ្នកភូមិ បាន​ហែ​ក្បួនទៅកាន់​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៣ ដើម្បី​សុំ​ឲ្យ​ក្រុមយុវជន​ស្ម័គ្រចិត្តដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានិត ចុះ​វាស់វែង​ដីធ្លី ធ្វើ​ប្លង់​កម្មសិទ្ធិចែកជូន​អ្នកភូមិ​បឹងកក់​។​


​នៅក្នុង​លិខិតតវ៉ានៃពលរដ្ឋ​អ្នកភូមិ​បឹងកក់ ដែល​បាន​ដាក់ជូន​ប្រធាន​ធនាគារពិភពលោក និង​លោក ហ៊ុន ម៉ានិត អនុប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី មាន​ខ្លឹមសារ​រួម ដោយ​ស្នើសុំ​អន្តរាគមន៍ទៅ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​ជម្លោះនៅក្នុង​តំបន់​បឹងកក់ ឲ្យ​បាន​ឆាប់រហ័ស និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​បញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំ​រ៉ៃ​។​

​នៅក្នុង​លិខិត បាន​បញ្ជាក់ថា “​សូម​ផ្តល់​ប្លង់​កម្មសិទ្ធិជូន​ប្រជាពលរដ្ឋ​បឹងកក់​នៅ​ភូមិ​២២ (១៩​គ្រួសារ​) .​ភូមិ​២៤(៧​គ្រួសារ​) .​ភូមិ​៦(៦​គ្រួសារ​) ដែល​មន្ត្រី​សុរិយោដី និង​សំណង់​រាជធានី​ភ្នំពេញ បាន​ចុះ​វាស់វែង​រួចហើយ ប៉ុន្តែ​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ពុំបាន​ផ្តល់ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បឹងកក់​ទេ ដែលជា​ការបំពាន​លើ​អនុ​ក្រឹត្យ លេខ​១៨៣ ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១១”​។​

​លិខិត​ក៏បាន​ស្នើសុំ​ឲ្យ​បញ្ចូល​ឈ្មោះប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន ២៩​គ្រួសារ ទៅក្នុង​ទំហំ​ដី ១២,៤៤ ហិកតា និង​សុំ​ឲ្យ​មានការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បឹងកក់ តាម​អនុ​ក្រឹត្យ លេខ​១៨៣ និង​កំណត់​ព្រំប្រទល់​ដី ១២,៤៤ ហិកតា ឲ្យ​បានច្បាស់លាស់ នៅក្នុង​តំបន់​បឹងកក់ និង​ស្នើ​ឲ្យ​មានការ​បញ្ឈប់​ការបណ្តេញ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ចេញ​ដោយ​បង្ខំ និង​ពុំមាន​សំណង​សមរម្យ​។

​ជាពិសេស​ជាងនេះទៅទៀត ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ក៏បាន​ស្នើសុំ​ទៅ​ប្រធាន​ធនាគារពិភពលោក និង​លោក ហ៊ុន ម៉ានិត អនុប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ជួយ​ឲ្យ​មានការ​ដោះលែង​អ្នកស្រី យ៉ោ​ម បុ​ប្ជា ពី​ពន្ធនាគារ និង​ឲ្យ​បាន​រួច​ផុតពី​ការចោទប្រកាន់​ទាំងស្រុង​។​

​សូមបញ្ជាក់ថា កាលពីថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១២ កន្លងទៅ ​តុលាការ​ក្រុងភ្នំពេញ បានសម្រេច​ផ្តន្ទាទោសអ្នកស្រី យ៉ោ​ម បុ​ប្ជា និង​បងប្អូន​គាត់​ចំនួន ២​នាក់​ទៀត ឲ្យ​ជាប់ពន្ធនាគាររយៈពេល​ម្នាក់ៗ ៣​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់ប្រាក់​សំណង​ជំងឺ​ចិត្តជាង ១ ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ជនរងគ្រោះ ២​នាក់ ជា​អ្នករត់ម៉ូតូឌុប ក្នុង​សំណុំរឿង​ព្រួត​គ្នាវាយ​ឲ្យ​អ្នករត់ម៉ូតូឌុបរងរបួស​ធ្ងន់ កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១២៕​ S

No comments:

Post a Comment

I like Blogger