សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 17, 2013

ពលករ​ខ្មែរ​លើ​ទូក​នេសាទ ជិត​២០​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ឥណ្ឌូនេស៊ី

Thursday, 17 January 2013 Justine Drennan &​សែន ដាវីត Phnom Penh Post

ភ្នំពេញៈ ពលករ​កម្ពុជា​ប្រហែល​២០​នាក់​ដែល​ធ្វើ​ការ​លើ​ទូក​នេសាទ​នៅ ឥណ្ឌូនេស៊ី​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការងារ​ជា​ទាសករ នឹង​ត្រឡប់​មក​ស្រុក​វិញ​ឆាប់ៗ​នេះ។
ពួកគេឆ្លងដែន​ទៅ​ប្រទេសថៃ ក្នុង​ឆ្នាំ​២០០៩ ក្នុង​ក្តី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​តាម​​ការ​សន្យា របស់​មេខ្យល់ អ្នក​ទាំង​នោះ​ត្រូវ​គេ​លក់​ទៅ​ឲ្យ​ទូក​នេសាទ​ថៃ ដែល​នាំ​ពួកគេ​ទៅ​ដល់​កោះ Maluku របស់​ឥណ្ឌូនេស៊ី​និង​បង្ខំ​ឲ្យ​ធ្វើការ​រាប់​ម៉ោង និង​មិន​ឲ្យ​ចាក​ចេញ​ទេ។​នេះ​បើ​តាម​ប្រកាស​ព័ត៌មាន​អង្គការ អន្តរជាតិ​ទេសន្តរ​ប្រវេសន៍ (IOM)។
លោក ហ៊ុយ ពេជ្រ​សុវណ្ណ មន្ត្រី​កម្ម​វិធី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍​(CLEC) បាន​ថ្លែង​ថា បុរស​៨នាក់ ក្នុង​ចំណោម​ពួកគេ​បាន​រត់​គេច​ខ្លួន​ពី​ខែធ្នូ នៅ​ពេល​ទូក​ចូល​ចត​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ប្រជុំកោះ​នោះ​និង​បាន​ ទូរស័ព្ទ​មក​គ្រួសារ​ឲ្យ​ផ្តល់​ព័ត៌មាន​ទៅ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់ ​សហគមន៍។

តាម​ព័ត៌មានពី​ CLEC អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​បុរស​៨នាក់​នោះ​បួន​ថ្ងៃ​បន្ទាប់ ពីការ​រត់​គេច​ខ្លួន។ តាម​ការ​ផ្តល់​ព័ត៌មាន អាជ្ញាធរ​សង្គ្រោះ​ពលករ​នេសាទ​ខ្មែរ​បាន ១១​នាក់​ថែម​ទៀត។ ​នេះបើ​តាម​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល ខណៈ​IOM​ថា មាន​១៥​នាក់។
តាមលោក ហ៊ុយ ពេជ្រ​សុវណ្ណ ថា ព័ត៌​មាន​លម្អិត​នៅមិន​ច្បាស់​លាស់ ដោយសារ​អ្នក​ដែល​ត្រូវ​បាន​សង្គ្រោះ​ទាំង​នោះ​កំពុង​ត្រូវ​សាកសួរ ​ប៉ុន្តែ​បើ​តាម​អង្គការ IOM ឲ្យ​ដឹងថា ពលករ​ទូក​នេសាទ​ដែល​ត្រូវ​ជួញដូរ​ក្នុង​ប្រទេស​ថៃ ជា​ទូទៅ​រំពឹង​ថា «ធ្វើ​ការងារ​រហូត​ដល់​២០​ម៉ោង ក្នុង​១​ថ្ងៃ»។ ការ​គំរាម​កំហែង អំពើ​ហិង្សា​លើ​រាង​កាយ និង​​ការ​មិន​ផ្តល់​ប្រាក់​ខែឲ្យ គឺ​ជា​លក្ខណៈ​ធម្មតា​ដែល​តែង​កើត​មាន​លើ​ពួកគេ។
លោក កុយ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​ថា បុរស​៨​នាក់​ដំបូង​ដែល​ត្រូវ​បាន​សង្គ្រោះ​នឹង​បញ្ជូន​មក​កម្ពុជា​វិញ​នាពេល ​ឆាប់ៗ បន្ទាប់​មក​នឹង​បញ្ជូន​អ្នក​ដទៃ​ទៀត។
លោក ពេជ្រសុវណ្ណ ថ្លែង​ថា​ អាជ្ញាធរ​ឥណ្ឌូនេស៊ី​ឥឡូវ​នេះ​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​ការ​បរទេស កម្ពុជា និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី​លើ​ការងារ​ដំណើរ​ការ ឯកសារ​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​វិញ សម្រាប់​បុរស​ទាំង​នោះ ដែល​មិន​មាន​លិខិត​ឆ្លង​ដែន។
បើតាម IOM៖ «ក្រសួង​សង្គម​កិច្ច​ឥណ្ឌូនេស៊ី​កំពុង​ផ្តល់​អាហារ​និង​កន្លែង ស្នាក់​នៅ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ពួកគេ​នៅ​ក្នុង​ក្រុង​ហ្សាការតា ខណៈ IOM កំពុង​រៀបចំ​គាំពារ​ផ្នែក​សុខ​ភាព​និង​អនា​ម័យ»​៕ PS

No comments:

Post a Comment

I like Blogger