សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 31, 2013

ប៉ូលិស​បាញ់​តៃកុង​ឡាន​របួស​ព្យាយាម​រត់​គេច

Thursday, 31 January 2013 គឹម​ យុទ្ធណា From The Phnom Penh Post
130131_09a
អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​​ដែល​ត្រូវ​ប៉ូលិ​សបាញ់​របួស​​ កំពុង​ព្យ​ា​បាល​នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែត​​។ រូបថត ហេង ជី​វ័ន​

ភ្នំពេញៈ អតីត​មន្ត្រី​នគរបាល​ម្នាក់ ក្នុង​ចំណោម​២នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​ប្រហារ​ទៅ​លើ​បុរស​ជា​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ បាន​ព្យាយាម​លោត​ចេញ​ពី​រថយន្ត​ដើម្បី​រត់​គេច​ខ្លួន ខណៈ​ដែល​ជន​សង្ស័យ​រូប​នេះ និង​គូកន​ម្នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ដឹក​ពី​សាលា​ដំបូង​រាជធានី បន្ទាប់ សាក​សួរ​រួច នាំ​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ដើម្បី​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន រង់​ចាំ​ការ​សួរ​ចម្លើយ​ម្តង​ទៀត​នៅ​រសៀល​ថ្ងៃ​ម្សិល​មិញ។

លោក ជួន ណារិន្ទ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១:២០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៣ នៅ​លើ​កំណាត់​ផ្លូវ​៥៩៨ ក្នុង​ខណ្ឌ​ឫស្សី​កែវ ខណៈ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​កំពុង​ជិះ​ក្នុង​រថយន្ត​ជាមួយ​ក្រុម​សមត្ថកិច្ច។

លោក​បន្ត​ថា ជន​សង្ស័យ​មាន​ឈ្មោះ យូ សុខគា ដែល​ព្យាយាម​រត់​គេច​ខ្លួន​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព័ទ្ធ​ដេញ​ចាប់​បាន​មក​វិញ​នៅ​ប្រមាណ​២០​នាទី​ក្រោយ បន្ទាប់​ពី​រត់​ចូល​ក្នុង​បឹង​កំប្លោក​មួយ​កន្លែង​នៅ​ក្បែរ​អង់​តែន​ទូរទស្សន៍​ជាតិ នៅ​ម្តុំ​ទួល​គោក។


លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ខាង​តំណាង​អយ្យការ អម​សាលា​ដំបូង​បាន​សាក​សួរ​ជន​សង្ស័យ​ទាំង​ពីរ ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ ដោយ​សារ​ដល់​ម៉ោង​សម្រាក​ពេល​បាយ​ថ្ងៃ​ត្រង់ ទើប​សម្រេច​ឲ្យ​បញ្ជូន​ខ្លួន​អតីត​មន្ត្រី នគរបាល​ទាំង​ពីរ​នាក់​នេះ ទៅ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សិន ដើម្បី​រង់​ចាំ​ការ​សាក​សួរ​បន្ត​ទៀត​នៅ​ពេល​រសៀល ប៉ុន្តែ​ដឹង​អី​ពេល​កំពុង​ជាប់​ខ្នោះ​ដៃ​ជិះ​នៅ​លើ​រថយន្ត​នោះ ជន​សង្ស័យ យូ សុខគា បាន​ហក់​ចេញ​ពី​រថយន្ត​ព្យាយាម​រត់​គេច​ខ្លួន។

លោក​ថ្លែង​ទាំង​អស់​សំណើច​ថា៖ «ទំនង​ជា​វា​ចង់​បង្ហាញ​ភាព​ក្លាហាន​របស់​ខ្លួន ធ្វើ​ជា​វីរបុរស​ហើយ​មើល​ទៅ! ឬ​មួយ​ក៏​វា​ចង់​សាក​ល្បង​សមត្ថភាព​កម្លាំង​ក្រុម​សមត្ថកិច្ច​របស់​យើង​ថា​មិន​អាច​ចាប់​វា​បាន​ឬ​ក៏​យ៉ាង​ម៉េច? ពិត​ជា​អស្ចារ្យ​មែន!»។

ទោះ​ជា​យ៉ាងណា លោក​បាន​បញ្ជាក់​ថា ជន​សង្ស័យ​បាន​សារភាព​ពី​បំណង​ប៉ុន​ប៉ង​លួច​រត់​នេះ​ថា៖​«មក​ពី​គេ​ខ្លាច​ជាប់​គុក និង​មិន​មាន​លុយ​បង់​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ ទើប​ដាច់​ចិត្ត​សាក​ល្បង​ធ្វើ​បែប​ហ្នឹង»។

លោក​បន្ថែម​ថា តំណាង​អយ្យការ​ទំនង​ជា​អាច​បញ្ចប់​ការ​សាក​សួរ​ជន​សង្ស័យ​ទាំង​ពីរ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ហើយ​ជន​សង្ស័យ​ទាំងពីរ​អាច​នឹង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន បន្ទាប់​ពី​ចៅក្រម​ស៊ើប​ចេញ​ដីកា​ឃុំ​ខ្លួន ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត។

ចំណែក​អាការ​របួស​លើ​ជន​រង​គ្រោះ​ឈ្មោះ ឌី វិចិត្រ អាយុ ២៩​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ហើយ​ដែល​រង​របួស​ត្រង់​ដើម​ទ្រូង​ពី​ការ​បាញ់​ប្រហារ​ពី​អតីត​មន្ត្រី​ប៉ូលិស​ទាំង​ពីរ​នាក់ ដោយ​សារ​ការ​តាម​ទារ​លុយ​ចំនួន​២​ពាន់​រៀល​មិន​បាន​សម្រេច​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ ត្រូវ​បាន​លោក ឌី សុភក្ត្រ ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​អះ​អាង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ស្ថាន​ភាព​របួស​នៅ​មិន​ទាន់​ធូរ​ស្បើយ​នៅ​ឡើយ​ទេ។

លោក សុភក្ត្រ បញ្ជាក់​ថា៖ «មុខ​របួស​របស់​ប្អូន​ប្រុស​ខ្ញុំ​នៅ​ធ្ងន់​ធ្ងរ​នៅ​ឡើយ និង​មាន​អាការ​ស្លេក​ស្លាំង នៅ​អស់​កម្លាំង​ដោយ​សារ​ពេល​ត្រូវ​របួស​ហូរ​ឈាម​ច្រើន​ពេក ដូច្នេះ​មិន​អាច​ជា​សះ​ចេញ​ពី​ពេទ្យ​ភ្លាមៗ​ទេ»៕

No comments:

Post a Comment

I like Blogger