សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 14, 2013

ប្រជាពលរដ្ឋ ១៩ គ្រួសារ ព្រួយបារម្ភ ខ្លាចមិនបានដីជាកម្មសិទ្ធិ នៅខេត្ត…

មករា CEN ថ្ងៃទី១៤ មករា ២០១៣

ពោធិ៍សាត់: ប្រជាពលរដ្ឋ​ចំនួន ១៩ គ្រួសារ ដែល​រស់នៅ​ភូមិ​អូរ និង​ភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានការ​ព្រួយបារម្ភ ភ័យខ្លាចមិនបាន​ដីដែលមាន​ទំហំ ៣៨,២ ហិកតា នៅ​ចំណុច​ច្រក​ចង្អៀត ដែល​ក្រុមហ៊ុន​ភា​ពី​ម៉ិ​ក បាន​ឈូសឆាយយក កាលពី​ខែកក្កដា ឆ្នាំ​២០១២ កន្លងមក​។ តែ​លោក​តំណាងរាស្ដ្រ​ខេត្តពោធិ៍សាត់ បាន​មានប្រសាសន៍ថា រឿងនេះបាន​ដោះស្រាយ​រួចហើយ គ្រាន់តែ​មិនទាន់មាន​ពេលវេលា និង​កំណត់​ទីតាំង​ដីដែល​ពួកគាត់​ពេញចិត្ត យក​នៅ​កន្លែង​ណាឲ្យ​ប្រាកដ​នៅឡើយ​ទេ​។

​    ​
​លោក មុត ខន ជា​ពលរដ្ឋ​នៅ​ភូមិ​ព្រ​ងិ​ល បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១២ កន្លងមក លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុម​ការ​ងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​លោក អោក ឈឹម មេឃុំ​ព្រ​ងិ​ល ហៅ​ពលរដ្ឋទៅ​ប្រជុំ​នៅ​ស្នាក់ការ​គណបក្ស​ឃុំ​ព្រ​ងិ​ល ដោយមាន​ការចូលរួម​លោក លី ណា​រុន តំណាងរាស្ត្រ​ខេត្តពោធិ៍សាត់ លោកស្រី ខ្លូត ទង​ផ្កា និង​លោក​អភិបាលស្រុក​ភ្នំក្រវាញ ព្រមទាំង​មាន​អ្នក​ផ្សេងទៀត​ជាច្រើន ដែល​ប្រជាពលរដ្ឋ​មិន​ស្គាល់ឈ្មោះ ក្រោម​អធិបតីភាព​របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​។

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បានទទួល​ធ្វើការ​សម្រុះសម្រួល​ជាមួយ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ភា​ពី​ម៉ិ​ក ដោយ​រដ្ឋនឹង​ធ្វើការ​ដោះដូរ​​ដី​មួយកន្លែង​ផ្សេងទៀត ចម្ងាយ​ពី​ទីនោះ​ប្រហែល ១.០០០ ម៉ែត្រជូន ​ប្រជាពលរដ្ឋ​ក៏បាន​ធ្វើការ​ឯកភាពគ្នា ដោយ​ដាក់​លក្ខខណ្ឌ​ដី​នោះ និង​យល់ព្រម​ទទួល លុះត្រាតែ​បានធ្វើការ​ឈូសឆាយដី​បាន​វាលដូច​ដី​ដែល​ពួកគាត់​មាន និង​ធ្វើ​ប្លង់​កម្មសិទ្ធិ ទើប​ពលរដ្ឋ​យល់ព្រម​ទទួល​។

​ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ ការសន្យា គឺ​មិនត្រូវ​បានប្រគល់​ដីដែលជា​ថ្នូរ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។
​ក្នុងនាម​ប្រជាពលរដ្ឋ​ទាំង ១៩ គ្រួសារ សូម​សំណូមពរ​ដល់​អាជ្ញាធរខេត្ត មេត្តាជួយ​ដោះស្រាយ​ដី​ជូន​ដល់​ពួក​ខ្ញុំឲ្យ​បាន​ឆាប់ៗ​ផង ព្រោះ​ជិត​ដល់​រដូវ​បង្កបង្កើនផល​ហើយ​។​
​    ​
​លោក អោក ឈឹម  ជា​មេឃុំ​ព្រ​ងិ​ល បាន​ប្រាប់គេហទំព័រ CEN នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៣ ថា ចំពោះ​ដី​ដែល​ត្រូវ​ដោះដូរ​ពី​ក្រុមហ៊ុន ជូន​ពលរដ្ឋ​ចំនួន ១៩ គ្រួសារតវ៉ា​នោះ គឺ​មិនទាន់​ដល់ដៃ​ប្រជាពលរដ្ឋ​ក៏ពិតមែន ប៉ុន្តែ​ថ្មីៗ​នេះ​បានទទួល​ដំណឹង​ថា ក្រុមហ៊ុន កំពុង​កាត់​រំលំ​ដើមឈើ​ធំៗ​អស់ហើយ នៅតែ​ធ្វើការ​ឈូសឆាយ​ទេ នៅពេល​ឈូសឆាយ​រួចរាល់ នឹង​ស្នើសុំ​ឲ្យ​ក្រុមនិស្សិត​ស្ម័គ្រចិត្ត និង​ថ្នាក់ដឹកនាំ ធ្វើការ​វាស់វែង​ជូន​ពួកគាត់​ភ្លាម​។​
​    ​
​លោក ភួង សុធា អ្នកសម្របសម្រួល​សមា​គមអាដហុក ប្រចាំខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ដី​នេះបើ​យើង​ពិនិត្យមើល​ស្ថានភាព​ភូមិសាស្ត្រ គឺ​ពលរដ្ឋ​មាន​កាប់​ឆ្ការព្រៃ ដាំ​ស្រូវ តាំងពី​យូរហើយ ដោយមាន​ភ្លឺស្រែ ត្រឹមត្រូវ និង​មាន​ដំណាំ​ដូង​ស្វាយ​ធំៗ ដែល​អាស្រ័យ​ផល​ជា​យូរហើយ តែ​ខាង​ក្រុមហ៊ុន ក៏បាន​ធ្វើការ​ឈូសឆាយ​បំផ្លាញ​នូវ​ភ័ស្តុតាង ដូចជា ភ្លឺស្រែ ដំណាំ​ហូប​ផ្លែ ជាដើម​។ ការ​ឈូស​ជាច្រើន​ដង​ហើយ​។ នៅ​លើកចុងក្រោយ​នេះ គឺ​ធ្វើ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ ២០១២ នៅពេលនោះក៏មាន​ការដាក់​កម្លាំង​ប្រដាប់អាវុធ ដើម្បី​ធ្វើការ​ទប់ទល់​ជាមួយ​ពលរដ្ឋ ដើម្បី​កុំ​ឲ្យ​តវ៉ា​ផង នៅពេលដែល​ក្រុមហ៊ុន​ចិន​ឈូសឆាយដី​រួចហើយ ក្រុមហ៊ុន​បាន​យក​ដី​នោះ​ដាំដំឡូង​មី​ភ្លាមៗ ទោះបីជា​ពលរដ្ឋ​ធ្វើ​ការតវ៉ា​យ៉ាងណាក៏ដោយ​។

​លោក ភួង សុធា បាន​បន្តថា បើតាម​ការប្រជុំ​ពិភាក្សា កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧ​ស្សហកម្ម រ៉ែ និង​ថាមពល បានសម្រេច​ដោះដូរ​ដី​ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ គួរ​ណាស់​តែ​អាជ្ញាធរ​ស្រុក និង​ខេត្ត ធ្វើការ​ដោះស្រាយ​ដីជូ​ន​ពួកគាត់​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​បន្តទៀត​។
​    ​
​លោក លី ណា​រុន តំណាងរាស្ត្រ​ខេត្តពោធិ៍សាត់ បាន​ប្រាប់​គេហទំព័រ CEN នៅ​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៣ ថា ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារចុះជួយ​ខេត្តពោធិ៍សាត់ និង​លោក​អភិបាលខេត្ត បានធ្វើ​ការដោះដូរ​ដី​ជូន​ប្រជាពលរដ្ឋ​ទាំង ១៩ គ្រួសារ​នោះ រួចរាល់​ហើយ គ្រាន់តែ​មិនទាន់មាន​ពេល​។

​លោក​តំណាងរាស្ត្រ បាន​បន្តថា ចំពោះ​ការងារ​ដោះស្រាយ​នោះ យើង​មិន​អាចធ្វើ​ជូន​ភ្លាមៗ​បានទេ ត្រូវតែ​ធ្វើតាម​បែបផែន​នៃ​ការងារ និង​អ្វីដែល​ពាក់ព័ន្ធ​សំខាន់​នោះ គឺ​រឿង​ទីតាំង​ដី​ត្រូវ​កំណត់​ឲ្យ​បានច្បាស់លាស់​ពិតប្រាកដ​ថា តើ​ពួកគាត់​ស្រឡាញ់​ពេញចិត្ត​នៅ​កន្លែង​ណា​ឲ្យ​ច្បា​ស់សិន​។ យើង​នឹង​ចាត់ចែង​ឲ្យ​ក្រុម​វាស់វែង​ធ្វើការ និង​រង់ចាំ​ពេលវេលា​តែប៉ុណ្ណោះ​៕ S

No comments:

Post a Comment

I like Blogger