សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 10, 2013

ស្ថានីយ​ទូរទស្សន៍​៦​នឹង​ផ្សាយផ្ទាល់​ពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរម​សព​សម្តេច​ឪ

Friday, 11 January 2013 មុំ គន្ធា Phnom Penh Post
130111_07
ទី​ព្រះមេរុ ​ដែល​​កំពុង​សង់ឡើង​សម្រាប់​​​ថ្វាយ​ព្រះ​ភ្លើង​​ដល់​ព្រះបរម​សព​សម្តេចឪ។ រូបថត ហុង មិនា​

ភ្នំពេញៈ ស្ថានីយ​ទូរទស្សន៍​ចំនួន​៦​ នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​អតីត​ព្រះមហាក្សត្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១​ដល់​ទី៧​ខែ​កុម្ភៈ។ នេះ​បើ​តាម​មន្ត្រី​នៃ​ក្រសួង​ព័ត៌មាន​និង​តំណាង​ស្ថានីយ​ទូរទស្សន៍ បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ។

អគ្គ នាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​លោក កឹម គុណវឌ្ឍន៍ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថា ស្ថានីយ​ទូរទស្សន៍​រដ្ឋ​និង​ឯកជន​ចំនួន​៦ នឹង​សហការ​គ្នា​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ​។


លោក​ថ្លែង​ថា៖ «​រថយន្ត​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ ស្ថិត​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​ទទួល​ខុស​ត្រូវ​ផ្សាយផ្ទាល់​នៅ​ពេល​ព្រះ​ មញ្ជូសា​(មឈូស)ព្រះ​បរម​សព​ព្រះ​មហាវីរ​ក្សត្រ​រំកិល​ចេញ​ពី​ប្រាសាទ ខេមរិន្ទ។ រថយន្ត​របស់​ទូរទស្សន៍​ហង្ស​មាស​ស្ថិត​នៅ​មុខ​វត្ដ​ឧណ្ណា​លោម ជិត​រូប​សំណាក​តេជោ​មាស​តេជោ​យ៉ត​ដោយ​ទទួល​ខុស​ត្រូវ​ផ្សាយ​បន្ត​ពី​ទូរទស្សន៍​ជាតិ​»។

លោក កឹម គុណវឌ្ឍន៍ បាន​ថ្លែង​ថា ព្រះ​មញ្ជូសា​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​នឹង​រំកិល​ចេញ​ពី​ប្រាសាទ​ខេម រិន្ទ ជា​កន្លែង​តម្កល់​នៅ​ម៉ោង​៧​ព្រឹក​ នឹង​រំកិល​ទៅ​ដល់​វាល​ព្រះមេរុ​ ជា​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នៅ​ម៉ោង​១១​ឬ​១២​ថ្ងៃ។

លោក​បាន​បន្ត ថា៖«​បន្ទាប់​គ្នា​គឺ​បណ្ដាញ​ទូរទស្សន៍​កម្ពុជា​ CTN​ដែល​ឈរ​ជើង​ស្ថិត​នៅ​ខាង​លិច​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នោះ​ នឹង​ផ្សាយ​បន្ត​ពី​ទូរទស្សន៍​ហង្ស​មាស​ពេល​ក្បួន​ដង្ហែ​​ចេញ​ពី​មុខ វត្ត​ឧណ្ណា​លោម​ឆ្ពោះ​ទៅ​វត្ត​ភ្នំ​»។ លោក​បន្ត​ថា ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ត្រូវ​ផ្សាយ​បន្ត​ពី​ក្បួន​នេះ​ពី​វត្ត​ភ្នំ​ទៅ​វិទ្យាល័យ​ព្រះ ស៊ីសុវត្ថិ​។ បន្ទាប់​ពី​នោះ គឺ​ទូរទស្សន៍​បាយ័ន​បន្ត​ផ្សាយ​ចាប់​ពី​វិទ្យាល័យ​ស៊ីសុវត្ថិ​ទៅ​កាន់​ វិមាន​ឯករាជ្យ ហើយ​ទូរទស្សន៍​អប្សរា ផ្សាយ​ផ្ទាល់​ពី​ឧទ្យាន​នាគ​បាញ់​ទឹក​តាម​ផ្លូវ​ខេមរភូមិន្ទ​ទៅ​ដល់​វាល​ព្រះ​មេរុ​ដែល​ជា​ព្រះ​ទីនាំង​ត្រូវ​តម្កល់​ព្រះ​បរម​សព​ព្រះ​អង្គ​នៅ​ទីនោះ​។

លោក​បញ្ជាក់​ថា៖ «​យើង​រំពឹង​ថា ក្បួន​ដង្ហែ​នឹង​ចំណាយ​ពេល​ប្រហែល​៤​ម៉ោង​នៅ​លើ​ផ្លូវ​ចម្ងាយ​៦​គីឡូ​ ម៉ែត្រ​ ហើយ​អ្នក​ចូល​រួម​ដង្ហែ​នឹង​មិន​អនុញ្ញាត​ឲ្យ​កាន់​ដប​ទឹក​បរិសុទ្ធទេ និង​ត្រូវ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់​ផងដែរ​»។

ព្រះ​រាជ​ពិធី​ ថ្វាយ​ព្រះភ្លើង​ព្រះ​បរម​សព​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១ កុម្ភៈ​ បន្ទាប់​ពី​ព្រះ​បរម​សព ​សម្តេច​ព្រះ ​នរោត្ដម សីហនុ​ ត្រូវ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រោយ​ពី​ទ្រង់​សោយ​ទិវង្គត កាល​ពី​ថ្ងៃ​ទី១៥​ខែ​តុលា ឆ្នាំ ២០១២ ​នៅ​ក្នុង​ក្រុង​ប៉េកាំង ហើយ​នឹង​រៀប​ក្បួន​ដង្ហែ​មួយ​នៅ​ព័ទ្ធ​ជុំ​វិញ​រាជធានី និង​ពីរ​ជុំ​នៅ​សារ​មន្ទីរ​ជាតិ​ ជា​កន្លែង​ប្រារព្ធ​​ព្រះ​រាជ​ពិធី​កំពុង​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ទីនោះ។

បន្ទាប់​ពី​ថ្វាយ​ព្រះ​ភ្លើង នៅ​ថ្ងៃ​ទី​៤​កុម្ភៈ​រួច​រាល់​ហើយ មន្ត្រី​នឹង​ប្រមូល​ព្រះ​អដ្ឋិ​ធាតុ​របស់​ព្រះ​អង្គ​នៅ​​ថ្ងៃ​បន្ទាប់ ហើយ​ប្រមូល​យក​ផេះ និង​ព្រះ​អដ្ឋិ​ធាតុ​នៅ​សល់​ទាំង​ប៉ុន្មាន​ទៅ បាច​នៅ​ក្នុង​ទន្លេ​មេគង្គ​នៅ​ថ្ងៃ​ទី៦ កុម្ភៈ​។ ​ថ្ងៃ​ចុង​ក្រោយ ព្រះ​អដ្ឋិ​ធាតុ​ដែល​ប្រមូល​បាន​នឹង​ដង្ហែ​ទៅ​​ព្រះ​បរម​រាជ​វាំង​វិញ។

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ពី​ម្សិលមិញ​ថា ក្រុម​អ្នក​កាសែត​ត្រូវ​ស្លៀក​ពាក់ អាវ​ពណ៌​ស និង​ខោ​ជើង​វែង​ពណ៌​ខ្មៅ។

លោក​រដ្ឋ​មន្ត្រី​ថ្លែង​ថា៖ «​អ្នក​កាសែត​អាច​ដើរ​តាម​ក្បួន​ដង្ហែ​នេះ បាន​ ប៉ុន្តែ​មិន​អាច​រត់​ចូល​ក្នុង​​ក្បួន ឬក៏​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ចង់​ទេ»។

លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​ថា គណៈ​ប្រតិភូ​ដែល​នឹង​មក​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ នៅ​ថ្ងៃទី​៤​កុម្ភៈ​ គឺ​មាន​នាយក​រដ្ឋ​មន្រ្តី​បារាំង​ ឧបនាយក​រដ្ឋ​មន្ត្រី​ហ្វីលីពីន សមាជិក​សភា​ជាន់​ទាប​ចិន គណៈ​ប្រតិ​ភូឥណ្ឌា​ និង​ប្រតិភូ​តំណាង​មក​ពី​ប្រទេស​អាស៊ាន​មួយ​ចំនួន​ផង​៕ PN

No comments:

Post a Comment

I like Blogger